អ្នក​ជ្រើស​រើស​មនុស្ស​ខុស​ហើយ បើ​ស្នេហា​អ្នក​មាន​សញ្ញា​ទាំង​នេះ

  • 2018-07-10 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ស្មាន​ដឹង​មុន​ទៅ​ថា​ថ្ងៃ​ក្រោយ​យ៉ាង​ម៉េច? ពី​ដំបូង​គេ​ជា​មនុស្ស​ល្អ តែ​កន្លង​ផុត​មួយ​រយៈ​គេ​ក៏​​ទៅ​ជា​មនុស្ស​ពីរ​ផ្សេង​គ្នា ហើយ​ស្នេហា​ដែល​ធ្លាប់​តែ​សប្បាយ​ចិត្ត​ ក៏​ក្លាយ​ជា​ស្នេហា​ដ៏​ឈឺចាប់​មួយ​​ដែល​សឹង​តែ​គ្មាន​អ្នក​ណា​យល់។ បើ​អ្នក​កំពុង​មាន​សញ្ញា​ទាំង​នេះ មាន​ន័យ​ថា​អ្នក ជ្រើស​យក​មនុស្ស​ខុស​ហើយ ៖

១. ស្រក់​ទឹក​ភ្នែក​ស្ទើរ​រាល់​យប់

បើ​រាល់​យប់​អ្នក​ត្រូវ​ពិបាក​ចិត្ត ដេក​យំ​ដោយសារ​គេ ដោយសារ​ឈ្លោះ​គ្នា​ជាមួយ​គេ នោះ​បញ្ជាក់​ថា​ស្នេហា​អ្នក​អាក្រក់​ពេក​ហើយ។ ស្រឡាញ់​គ្នា​គួរ​តែ​មាន​ភាព​កក់ក្ដៅ​ មាន​អារម្មណ៍​ពិសេស រំភើប តែ​ហេតុអី​បាន​ជា​ត្រូវ​មក​ដេក​យំ​បែប​នេះ?

រូបតំណាង

**២. គ្មាន​អារម្មណ៍​ល្អ​ក្នុង​ទំនាក់​ទំនង​នេះ​ទៀត**

អារម្មណ៍​អ្នក​កាន់​តែ​អស់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អ្នក​គ្មាន​អារម្មណ៍​រីករាយ គ្មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មាន​សេរីភាព​ដូច​មុន ហើយ​រវាង​អ្នក​ និង​គេគឺ​តឹង​តែង​ជាមួយ​គ្នា​ជាង​អ្នក​ដទៃ​ទៅ​ទៀត។

៣. អ្នក​មាន​អារម្មណ៍​ថា​ឯកា​ទោះបី​ជា​នៅ​ក្បែរ​គ្នា​ក៏​ដោយ

ភាព​ឯកា​នៅ​តែ​មាន​ចំពោះ​អ្នក​ទោះ​បី​ជា​អ្នក​ និង​គេ​នៅ​ជាមួយ​គ្នា​ក៏​ដោយ ក៏​អ្នក​នៅ​តែ​មាន​អារម្មណ៍​ថា​មាន​គេ​ក៏​ដូច​អត់​គេ ហើយ​មាន​គេ​រឹត​តែ​ពិបាក​ចិត្ត​ជាង​ពល​មិន​ទាន់​ស្គាល់​គេ​ទៀត។ ពេល​ខ្លះ​មាន​អារម្មណ៍​ថា​អត់​គ្នា មាន​អារម្មណ៍​ធូរស្រាល​ជាង​មាន​គ្នា។

៤. អ្នក​លះបង់​ច្រើន​ពេក​ទៅ​លើ​គេ​តែ​ឯង

គ្រប់​យ៉ាង​អ្នក​ធ្វើ​ដើម្បី​គេ​តែ​ឯង ដោយសារ​មិន​ចង់​មាន​បញ្ហា​អ្នក​សុខចិត្ត​ចាញ់ សុខចិត្ត​ពិបាក​ចិត្ត​តែ​ម្នាក់​ឯង ទាំង​គាត់​មិន​ដែល​ដឹង ហើយ​ពេល​ខ្លះ​គាត់​មិន​ទទួល​អំពើ​ល្អ​របស់​អ្នក​ទៀត​ក៏​មាន។

រូបតំណាង

៥. អ្នក​ក្រៅ​សំខាន់​ជាង​អ្នក

យូរ​ៗ​ទៅ​មាន​ពេល​ជួប​គេ តែ​ដល់​សង្សារ​ខ្លួន​ឯង​វិញ​គ្មាន។ និយាយ​ជាមួយ​អ្នក​ផ្សេង​ពីរោះ​ស្ដាប់​ណាស់ តែ​សង្សារ​ខ្លួន​ឯង​វិញ សួរ​មួយ​មាត់​ឆ្លើយ​មួយ​ម៉ាត់។ នេះ​មាន​ន័យ​ថា​ម៉េច​ទៅ? បើ​គិត​ថា​ស្រឡាញ់​គ្នា​គ្មាន​ន័យ​ដដែល​ ស្រឡាញ់​ធ្វើ​អី​ទៀត៕

ចុចអាន​៖កុំ​យំ​ព្រោះ​តែ​មនុស្ស​ប្រុស​​ចាកចេញ​អី ត្រូវ​គិត​ថា​គេ​ចាកចេញ​ដើម្បី​ឲ្យ​អ្នក​ជួប​មនុស្ស​ល្អ​ជាង​គេ

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម