សម័យទំនើបអ៊ីចឹង ចិញ្ចឹមកូនយ៉ាងម៉េច ទើបធំឡើង ដើរទាន់សង្គមពិតប្រាកដ?

  • 2018-07-06 12:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឪពុកម្ដាយចង់ឃើញកូនកាន់តែមានអនាគតល្អជាងខ្លួនឯង ខណៈដែលសម័យកាន់តែទំនើប ការប្រកួតប្រជែង និងបញ្ហាសង្គម ក៏កាន់តែមានច្រើនជាងមុន។ អ្នកត្រូវប្រាកដថាកូនមានចំណេះដឹង ជំនាញ និងបំណិនជីវិតច្បាស់លាស់ ដើម្បីឲ្យគេអាចប្រឡូកក្នុងសង្គមខាងក្រៅដោយជោគជ័យ មិនដើរផ្លូវខុស បែកស្លុយ ពេលធំឡើង។

កូនអ្នកអាចអភិវឌ្ឍខ្លួនឯងយ៉ាងណានោះ សំខាន់ត្រង់ថា គេបានរៀនសូត្រអ្វីខ្លះពីអ្នក តាមរយៈអ្នកបង្រៀនគេផ្ទាល់ និងមួយភាគធំ តាមការអង្កេតមើលពីទង្វើ និងឥរិយាបថរបស់អ្នក។ អ៊ីចឹង ខាងក្រោមនេះ ជាអ្វីដែលឪពុកម្ដាយគ្រប់រូបត្រូវធ្វើ បើចង់ឲ្យកូនអាចត្រៀមខ្លួនរួចរាល់ដើម្បីដើរឲ្យទាន់សង្គមពិតប្រាកដ៖

១. គាំទ្រអ្វីដែលគេចង់ធ្វើ មិនបង្ខំឲ្យគេធ្វើអ្វីដែលមិនចូលចិត្ត

ពាក្យមួយម៉ាត់យ៉ាងខ្លី គឺជោគជ័យកើតចេញពីកិច្ចការដែលអ្នកចូលចិត្ត ឬស្រលាញ់ផ្ដោតអារម្មណ៍ចង់ធ្វើ មិនមែនកើតចេញពីកិច្ចការដែលអ្នកបង្ខំចិត្តធ្វើនោះឡើយ។

២. ឲ្យគេសាកល្បងប្រថុយ

បើជោគជ័យ គេនឹងមានទំនុកចិត្តជឿជាក់លើខ្លួនឯង។ បើបរាជ័យ គេរៀនពីកំហុសនោះ។ បណ្ដោយឲ្យគេបង្កើតកំហុសដោយខ្លួនឯង ហើយឲ្យគេទទួលខុសត្រូវលើលទ្ធផលនោះ។ ឪពុកម្ដាយពិបាកនឹងបិទភ្នែកមើលកូនខ្លួនឯង ធ្វើកិច្ចការបរាជ័យ តែវាសំខាន់ណាស់ដែលត្រូវបណ្ដោយឲ្យគេភ្លក់រសជាតិបែបនេះដែលមានក្នុងជីវិតពិតប្រាកដ។

៣. បង្រៀនឲ្យគេស្គាល់តម្លៃលុយ និងទំនួលខុសត្រូវហិរញ្ញវត្ថុ

បើគេឃើញអ្នកចាយលុយដូចក្រដាស គេនឹងចម្លងតាមអាកប្បកិរិយានោះ។ តែបើអ្នកទម្លាប់ឲ្យគេដឹងថា មុននឹងចាយត្រូវគិតគូរលើអីខ្លះ របស់ណាត្រូវចាយលើពិតប្រាកដ ហេតុអីត្រូវចេះសន្សំលុយ គេនឹងរៀនតាម និងយល់ពីតម្លៃលុយពិតប្រាកដ។ ធំឡើង គេថែមទាំងចេះចាត់ចែងហិរញ្ញវត្ថុខ្លួន មិនងាយខ្ជះខ្ជាយខុសខ្ទង់ ឬដើរជំពាក់គេផ្ដេសផ្ដាសនោះឡើយ។

៤. កុំចងជើងគេពេក

ឪពុកម្ដាយមិនតិចទេដែលតឹងរឹងជាមួយកូនខ្លួនឯង ពេលគេសុំទៅណាទៅណី ឬលេងកីឡា (បាល់ទាត់) ជាមួយមិត្តភ័ក្ដិ ដោយសារបារម្ភរឿងសុវត្ថិភាពរបស់កូន។ ប៉ុន្តែ ការឃុំគ្រងបែបនេះ នឹងធ្វើឲ្យគេឯកោ មិនស្គាល់សង្គម។ ការអនុញ្ញាតឲ្យគេបានដើរ ឬលេងកីឡាជាមួយមិត្តភ័ក្ដិ ជាការបើកផ្លូវឲ្យគេបង្កើតទំនាក់ទំនងបានកាន់តែច្រើន ហើយយល់ពីសង្គមរស់នៅកាន់តែច្រើន។ ដើម្បីសុវត្ថិភាព និងមានច្បាប់ទម្លាប់ អ្នកត្រូវកំណត់វិន័យប្រាប់គេ និងឲ្យគេចេះទទួលខុសត្រូវ បើមានបញ្ហា (ឧ. គេត្រូវសុំការអនុញ្ញាតអ្នកជាមុនសិន)។

ការតម្រែតម្រង់ក្មេងឲ្យក្លាយជាមនុស្សឯករាជ្យ រឹងមាំ ពេលប្រឡូកក្នុងសង្គម នាពេលអនាគត គឺត្រូវចាប់តាំងពីក្មេងទៅ ដោយលត់ដំទាំងអត្តចរិត និងចំណេះដឹង។ ក្នុងរឿងនេះ ឪពុកម្ដាយមានភារកិច្ចសំខាន់ ឯសាលារៀនវិញ ក៏សំខាន់ណាស់ដែរ។ ដូច្នេះ ការជ្រើសរើសសាលាឲ្យក្មេងរៀនតាំងពីតូច ត្រូវគិតគូរឲ្យបានដិតដល់។

និយាយដល់ត្រង់នេះ សាលារៀនអន្តរជាតិ Forest Hill International School ស្ថិតក្នុងជម្រើសដ៏ប្រសើរមួយសម្រាប់ឪពុកម្ដាយសម័យថ្មីនៅកម្ពុជា នាពេលបច្ចុប្បន្ននេះ ព្រោះសាលារៀនអន្តរជាតិមួយនេះ ផ្ដល់ស្ដង់ដារអប់រំបែបអាមេរិកពិតប្រាកដ ដោយមានគ្រូបរទេសមានសមត្ថភាពនិងឆ្លងកាត់ការបណ្តុះបណ្តាលត្រឹមត្រូវ ។

Forest Hill International School មានលក្ខណៈពិសេសសំខាន់ៗជួយដល់ការលូតលាស់ក្មេង៖

  • ធ្វើឲ្យក្មេងមានទំនុកចិត្តលើខ្លួនឯង ភាពឯករាជ្យ តាមរយៈការផ្ដល់ឱកាសឲ្យក្មេងអាចអនុវត្តលើរបស់គេចូលចិត្តរៀន និងធ្វើ។
  • ថ្នាក់រៀនទូលាយ ស្ងប់ស្ងាត់ មានពន្លឺធម្មជាតិគ្រប់គ្រាន់
  • បរិស្ថានស្អាតល្អ និងមានអនាម័យមិនបាច់ខ្លាចក្មេងឈឺ
  • ការត្រួតពិនិត្យសុខភាពជាប្រចាំ
  • គ្រូបរទេសឯកទេសបែប Montessori ឯជំនួយការគ្រូឆ្លងកាត់ការបណ្ដុះបណ្ដាលត្រឹមត្រូវលើការអភិវឌ្ឍលូតលាស់របស់ក្មេង។

សាលានេះមានកម្មវិធីសិក្សាចំនួន ៣ គឺ (១) ការថែទាំក្មេងបែប Montessori ចាប់ពីអាយុ ៣ ខែ - ៣ ឆ្នាំ, (២) មត្តេយ្យសិក្សា អាយុ ៣-៦ ឆ្នាំ និងចុងក្រោយ គឺកម្មវិធីបឋមសិក្សាស្តង់ដារអាមេរិកកាំង។

ការចុះឈ្មោះ ចាប់ផ្ដើមពីថ្ងៃនេះតទៅ ដោយទទួលបានការបញ្ចុះតម្លៃ ១០% លើតម្លៃសិក្សា សម្រាប់ការចុះឈ្មោះនៅក្នុងខែកក្កដានេះ ព្រមទាំងមានការបញ្ចុះតម្លៃពិសេសសម្រាប់ថ្នាក់មត្តេយ្យដល់ថ្នាក់ទី៣

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

  • ទូរសព្ទ 017 388 884 (Montessori Daycare) / 095 666 555(Preschool & Kindergarten)
  • វិបសាយ www.foresthill.education
  • ឬសាកសួរព័ត៌មាននៅសាលាផ្ទាល់ដែលមានទីតាំងនៅ ផ្ទះលេខ៣៣ ផ្លូវ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ (ក្រោយសាលា ACE)៕

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម