មនុស្ស​ស្រី​បើ​មាន​ស្នេហានៅ វ័យ២៥ អាច​មាន​ភាគ​រយ​ខ្ពស់​ថា​ម្នាក់​នោះ​ជា​គូ​ពិតប្រាកដ​

  • 2018-07-06 04:04:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ឮ​គេ​ថា​ស្នេហា​យុវវ័យ ឬ​ក៏​ ស្នេហា​បែប​ក្មេងៗ​ទេ? នេះ​មិន​មែន​មាន​ន័យ​ថា​មិន​អាច​ទៅ​រួច​នោះ​ទេ តែ​កម្រ​នឹង​មាន​ណាស់​អ្នក​ដែល​ស្រឡាញ់​គ្នា​នៅ​ពី​ក្មេង​ ហើយ​អាច​នៅ​ជាមួយ​គ្នា​រហូត​បាន​ណាស់។

រូបតំណាង

នៅ​អាយុ​ពី ១៦ ដល់​២៤ អ្នក​អាច​ជួប​មនុស្ស​ជា​ច្រើន ហើយ​ខ្លះ​ទៀត​អាច​មាន​ស្នេហា​ជា​ច្រើន​រាប់​ភ្លេច តែ​បើ​សួរ​ថា​ជួប​មនុស្ស​ច្បាស់​លាស់​ម្នាក់​ឬ​នៅ? ប្រ​ហែល​អាច​មាន​ភាគ​ច្រើន​នឹង​ឆ្លើយ​ថា​ «នៅ»។

អាយុ​ ១៨ ដល់​២០​ អ្នក​អាច​នៅ​ស្រពិចស្រពិល​ មិន​ច្បាស់​លាស់​ ហើយ​អារម្មណ៍​រវើរវាយ​ច្រើន។​ ចំណែក​ចិត្ត​វិញ​រេរា​ខ្លាំង ម្ដង​ទៅ​នេះ​ម្ដង​ទៅ​នោះ ដោយ​មិន​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន។

អាយុ​ ២១ ដល់​២៤​ អ្នក​អាច​ចូល​តួ​ខ្លាំង​ទៅ​ក្នុង​រឿង​ភាគ ដោយ​គិត​ថា​គូព្រេង​ខ្លួន​ជា​បុរស​សង្ហារ​ម្នាក់ មាន​ចរិត​គួរ​ឲ្យ​ស្រឡាញ់​ដូច​ក្នុង​រឿង​អីចឹង។ បន្ទាប់​ពី​រង់ចាំ​យូរ​ហើយ​នៅ​តែ​គ្មាន​អ្នក​ត្រូវ​ចិត្ត​នោះ អ្នក​ក៏​លែង​ខ្វល់​ថា​គេ​នឹង​មក​ពេក​ណា អ្នក​លែង​គិត​រឿង​ថា​មាន​សង្សារ​ ឬ​គ្មាន​ហើយ តែ​ជំនួស​មក​វិញ​នូវ​ជីវិត​ដ៏​មាន​សេរីភាព​មួយ​ ស្រស់ស្រាយ​មួយ។

រូបតំណាង

បើ​មក​ដល់​អាយុ​ ២៥​ឆ្នាំ​ហើយ​អ្នក​បាន​ជួប​មនុស្ស​ប្រុស​ម្នាក់​ដែល​អ្នក​ពេញ​ចិត្ត ហើយ​គេ​ក៏​ពេញ​ចិត្ត​អ្នក​ដែរ​​នោះ មាន​ន័យ​ថា​គេ​នោះ​ហើយ​ជា​មនុស្ស​ម្នាក់​ដែល​ត្រូវ​មក​បន្ថែម​អត្ថន័យ​ក្នុង​ជីវិត​របស់​អ្នក។ វា​មិន​មែន​ជា​សុបិន ឬ​ជា​ការ​ស្រមៃ​ចេញ​ពី​ក្នុង​រឿង​នោះ​ទេ​តែ​វា​ជា​ការ​ពិត​សម្រាប់​អ្នក។

មនុស្ស​ស្រី​អាយុ​២៥​ទៅ​ហើយ អាច​និយាយ​បាន​ថា​អ្នក​ខ្លះ​មាន​ប្ដី​ មាន​កូន​ទៀត​ទៅ​ហើយ ប៉ុន្តែ​បើ​អ្នក​ទើប​តែ​បាន​ជួប​ស្នេហា​នោះ វា​ជា​រឿង​ពិសេស​មួយ​ដែល​និស្ស័យ​ស្នេហា​អ្នក​​បាន​លេច​ចេញ​យ៉ាង​ពិត​ប្រាកដ​ហើយ។

ស្នេហា​អាច​កើត​ឡើង​គ្រប់​ពេល​ សំខាន់​គឺ​អារម្មណ៍​ដែល​អ្នក​មាន ហើយ​អារម្មណ៍​នោះ​អាច​បាត់​ទៅ​វិញ​ក៏​ថា​បាន ប៉ុន្តែ​បើ​មក​ដល់​អាយុ ២៥​ អ្នក​បាន​ជួប​អារម្មណ៍​ស្រឡាញ់​នោះ គឺ​នោះ​ជា​អារម្មណ៍​ពិត។ ពេល​នោះ​អ្នក​នឹង​ចាប់​ផ្ដើម​ភ្លេច​អតីតកាល​ដែល​អ្នក​មាន ភ្លេច​អស់​រាល់​ចំណុច​អាក្រក់​ដែល​ម្នាក់​នោះ​មាន ព្រោះ​អ្នក​ជឿ​ថា​ក្នុង​ជីវិត​ពិត​ មនុស្ស​មិន​អាច​ល្អ​ទាំង​អស់​នោះ​ទេ ហើយ​ពេល​នោះ​គ្រួសារ​មួយ​នឹង​កើត​ឡើង។

រូបតំណាង

អំឡុង​ពេល​នេះ​ជា​ពេល​ដែល​អ្នក​នឹង​មាន​សុភមង្គល​បំផុត ព្រោះ​អ្នក​នឹង​លែង​មាន​អារម្មណ៍​ស្រពិចស្រពិល​ទៀត។

បើ​សិន​ជា​ពេល​នេះ​អ្នក​មិន​ទាន់​អាច​រក​ឃើញ​គូ​ជីវិត​អ្នក​នោះ​ទេ រង់ចាំ​ដល់​អាយុ​ ២៥​ទៅ​ណា ពេល​នោះ​ម្នាក់​នោះ​នឹង​បង្ហាញ​ខ្លួន៕

ចុចអាន៖មនុស្ស​ស្រី៖ ​ត្រូវរើស​មនុស្ស​ប្រុស​ដែល​​ខឹង​អ្នក​​ខ្លាំង​ក៏​មិន​ស្រែក ពេល​អ្នក​ខឹង​​ក៏​​គេមិន​ឈ្លោះ

ប្រភព៖ Guu ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម