បើ​មនុស្ស​ប្រុស​និយាយ​ពាក្យ​បែប​នេះ​មក​កាន់​អ្នកហើយ គួរ​តែ​ដក​ខ្លួន​ចេញ​ទៅ

  • 2018-07-06 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រឡាញ់​គ្នា​ប្រាកដ​ជា​ចង់​នៅ​សុខ​ជាមួយ​គ្នា​ហើយ​ តែ​ពេល​ខ្លះ​បើ​ជ្រុល​ពេក​ក៏​មិន​គួរ​ទ្រាំ​ដែរ ព្រោះ​ធ្វ​ជាមនុស្ស​មាន​តម្លៃ​ដូច​គ្នា។ បើ​មនុស្ស​ប្រុស​ដែល​អ្នក​ស្រឡាញ់​និយាយ​ឃ្លា​ដូច​ខាង​ក្រោម​នេះ​មក​កាន់​អ្នក នោះ​អ្នក​គួរ​តែ​ពិចារណា​ទៅ តើ​គួរ​ដើរ​ចេញ​ ឬ​ធ្វើ​មិន​ឈឺ​ហើយ​ទ្រាំ​នៅ​ទៀត ៖

១. «ម៉េច​ក៏​អូន​ចូលចិត្ត Drama ម្ដង​ហើយ​ម្ដង​ទៀត​ម្ល៉េះ​? ដូច​លើស​ពេក​ដឹង»

គេ​និយាយ​បែប​នេះ​មាន​ន័យ​ថា​គេ​មិន​ដែល​មើល​ឃើញ​ពី​ការ​ឈឺចាប់​ដែល​អ្នក​មាន​នោះ​ទេ។ ពេល​ឃើញ​អ្នក​យំ ពេល​ឃើញ​អ្នក​ប្រាប់​ពី​រឿង​ក្នុង​ចិត្ត​ទៅ​កាន់​គេ ហើយ​គេ​និយាយ​ពាក្យ​បែប​នេះ​នោះ​ អ្នក​គួរ​តែ​កុំ​បន្ត​ទៀត​អី ព្រោះ​គេ​គ្រាន់​ចាត់​ទុក​អ្នក​ជា​តួ​លេង​ល្ខោន​តែ​ប៉ុណ្ណោះ ហើយ​ទៅ​មុខ​ទៀត​គេ​ក៏​គ្មាន​ថ្ងៃ​យល់​ពី​ជម្រៅ​ចិត្ត​អ្នក និង​កំហុស​ដែល​គេ​មាន​មក​លើ​អ្នក​ដែរ។

រូបតំណាង

**២. «​បើ​អូន​ពិត​ជា​ស្រឡាញ់​បង​មែន គួរ​តែ​ធ្វើ​វា​ដើម្បី​បង»**

ជា​ពាក្យ​ដ៏​គួរ​ឲ្យ​ខ្លាច​មួយ​ដែល​មនុស្ស​ស្រី​មិន​គួរ​ឮ​ចេញ​ពី​មាត់​មនុស្ស​ប្រុស​ទាល់​តែ​សោះ។ បើ​គេ​និយាយ​បែប​នេះ​មក​កាន់​អ្នក​មែន នោះ​មាន​ន័យ​ថា​គេ​គ្រាន់​តែ​ចង់​បាន​អី​មួយ​ពី​អ្នក ឬ​គ្រាន់​ចង់​សម្រេច​បំណង​គេ​តែ​ប៉ុណ្ណោះ។ គេ​មិន​បាន​ស្រឡាញ់​អ្នក​ជា​អ្នក ឬ​ស្រឡាញ់​អ្នក​ចេញ​ពី​បេះដូង​គេ​ទេ។

៣. «ហេតុ​អី​អូន​មិន​អាច​ធ្វើ​ដូច​សង្សារ​ចាស់​បង​អីចឹង?»

មនុស្ស​ស្រី​បើ​ឮ​ពាក្យ​នេះ​ចេញ​ពី​មាត់​មនុស្ស​ដែល​អ្នក​ស្រឡាញ់​ហើយ តើ​មាន​អារម្មណ៍​បែប​ណា​ទៅ? ពាក្យ​នេះ​ឈឺ​ជាង​គេ​សុំ​បែក​ទៅ​ទៀត បើ​សង្សារ​ចាស់​ល្អ​ហេតុអី​មក​ស្រឡាញ់​អ្នក ម៉េច​មិន​ទៅ​រក​គេ​ទៅ។ បើ​គេ​និយាយ​ពាក្យ​នេះ​មក​អ្នក គេ​ប្រហែល​គ្រាន់​ទុក​អ្នក​ជំនួស​ម្នាក់​នោះ​ប៉ុណ្ណោះ។

រូបតំណាង

៤. «អូន​បិទ​មាត់​បន្តិច​បាន​ទេ បង​ពិត​ជា​ថ្លង់ ឬ​ធុញ​ខ្លាំង​ណាស់»

ពាក្យ​នេះ​ធ្ងន់​ពេក​ហើយ លើស​ពេក​ហើយ។ បើ​ដល់​ដំណាក់​កាល​គេ​និយាយ​បែប​នេះ​ហើយ តើ​អ្នក​ពិត​ជា​អាច​ទ្រាំ​នៅ​ជាមួយ​គេ​ទៀត​មែន​ទេ?

៥. «ហត់​ចិត្ត​នឹង​អូន​ណាស់ បើ​ពិបាក​ពេក​បែក​គ្នា​ទៅ»

ពាក្យ​នេះ​អត់​ទាន់​មាន​ន័យ​ថា​បែក​ទាំង​ស្រុង​ទេ តែ​មាន​ន័យ​ថា​គេ​អត់​ចង់​មាន​អ្នក​ទៀត​ទេ។ បើ​ឮ​គេ​និយាយ​អីចឹង​ហើយ ល្មម​ដឹង​ខ្លួន​ហើយ កុំ​ចាប់​ដល់​គេ​ដើរចេញ​មុន​នោះ។ ម្យ៉ាង​ទៀត​ជ្រុល​ជា​គេ​ហ៊ាន​និយាយ​ទៅ​ហើយ ក៏​អ្នក​មិន​គួរ​ទ្រាំ​ទៀត​ដែរ៕

រូបតំណាង

ចុចអាន៖អារម្មណ៍​​ខាង​ក្នុងរបស់មនុស្សស្រីដែល​មនុស្ស​ប្រុស​គួរ​តែ​ស្វែងយល់

ប្រភព៖ relrules ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម