មនុស្ស​​ឯកាមិន​ធ្លាប់​មាន​ស្នេហា​សោះ ច្រើន​តែ​មាន ៥ ចំណុច​នេះ

  • 2018-07-04 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​មិន​មាន​ជំនឿ​ទៅ​លើ​ខ្លួន​ឯង គឺជា​ឧបសគ្គ​មួយ ធ្វើឲ្យ​អ្នក​បាត់បង់​ឱកាស​មាន​ស្នេហា។ យុវវ័យ​សម័យ​នេះ​មិន​សូវ​ជា​ខ្លាច​ស្នេហា​ទេ ប៉ុន្តែ​អ្នក​ខ្លះ​នៅតែ​មិន​អាច​ទទួល​បាន​​វា​ដដែល ហើយ​កត្តា​ឪពុក​ម្ដាយ​ដែល​តែងតែ​ព្រួយ​បារម្ភ ឃាំង​ឃា​កូន​ៗ ក៏​ជា​ហេតុ​ចម្បង​ដែរ។

១.គ្មាន​ជំនឿ​លើ​ខ្លួនឯង

អ្នក​មិនមែន​មិន​ចង់​ឲ្យ​គេ​មក​ស្រលាញ់​ទេ តែ​អ្នក​បែរជា​គ្មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​ថា​អាច​ធ្វើឲ្យ​ជីវិត​គូមាន​ភាព​រីករាយ​បាន​ប៉ុណ្ណោះ។ មនុស្ស​បែបនេះ​ច្រើនតែ​គិត​ថា ខ្លួន​គ្មាន​សមត្ថភាព​គ្រប់គ្រាន់​ទទួល​យក​ក្ដី​ស្រលាញ់ ហើយ​ចេះតែ​បណ្ដែតបណ្ដោយ​ខ្លួន​រហូត។

រូបតំណាង

**២.ភ័យខ្លាច**

នេះ​គឺជា​ការ​បញ្ចេញ​មតិ​ទូទៅ​របស់​នារី​មួយ​ចំនួន ដែល​ធ្លាប់​ឃើញ​ជីវិត​គូ​ខ្លះ​មិន​សម​បំណង ទើប​ធ្វើឲ្យ​នាង​រអា​ដែរ។ មនុស្ស​ស្រី​តែងតែ​ចង់​រក​មនុស្ស​ជាទី​ស្រលាញ់​ម្នាក់​កាន់​ដៃ​គ្នា ប៉ុន្តែ​ចេះតែ​មាន​ចិត្ត​ខ្លាច​នេះ​ខ្លាច​នោះ។

៣.ខ្លាច​ធ្វើឲ្យ​ដៃគូ​ទាស់​ចិត្ត

អ្នក​ទម្លាប់​នៅ​តែឯង ហើយ​ខ្លាច​ថា​មាន​សង្សារ​ទៅ​ធ្វើឲ្យ​គេ​ទាស់​ចិត្ត​ព្រោះ​អាកប្បកិរិយា។ ដូចនេះ​ហើយ​ទើប​មិន​ហ៊ាន​ទទួល​យក​នរណា​ម្នាក់​ឲ្យ​មក​ចូល​ក្នុង​ជីវិត។

៤.មិន​ចង់​ចែក​រំលែក

ក្នុង​ជីវិត​គូម្នាក់​ៗ ត្រូវតែ​ចែករំលែក​មិន​ថា​ពេលវេលា ឬ​របស់របរ​នោះ​ទេ តែ​បើ​អ្នក​កំណាញ់​ខ្លាច​តែ​គេ​កេង​ចំណេញ ឬ​មាន​លើស​ជាង​ខ្លួន នោះ​ក៏​ពិបាក​នឹង​មាន​ស្នេហា​ដែរ។

៥.មិន​ជឿ​លើ​អ្នក​ដទៃ

អ្នក​តែងតែ​ម៉ត់ចត់​គ្រប់​យ៉ាង បែបនេះ​ហើយ​ទើប​មិន​ជឿ​ថា​អ្នក​ដទៃ​អាច​ធ្វើ​ឲ្យ​ខ្លួន​រីករាយ​បាន។ មនុស្ស​បែបនេះ​ពិតជា​ពិបាក​ក្នុង​ការ​ស្វែងរក​អ្នក​យល់​ចិត្ត​ខ្លាំង​ណាស់ ហើយ​ក៏​រើស​ដៃគូ​ជីវិត​ខ្លាំង​ទៀត​ផង៕

រូបតំណាង

ចុចអាន៖ស្រីៗ​​ចង់​បាន​ទង្វើ ច្រើន​ជាង​ពាក្យ​សន្យា​ទាំង ៨ នេះពីប្រុស​ៗ​

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម