រាង​កាយ​​អ្នកកំពុង​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ បើ​សង្កេត​ឃើញ​សញ្ញា​បែប​នេះ

  • 2018-07-04 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើសិន​ជា​រាល់​ថ្ងៃ អ្នក​សង្កេត​ឃើញ​ថា​ខ្លួន​ឯង​មាន​សញ្ញា​ដូច​ខាង​ក្រោម​នេះ នោះ​មាន​ន័យ​ថា​រាង​កាយ​អ្នក​កំពុង​ខ្វះ​​ជាតិ​ទឹក​ហើយ ដូច្នេះ​អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​មែន​ទែន៖

១. មាត់​ស្ងួត

មាត់​មាន​សភាព​ស្ងួត ប្រេះ ឬ​របក ដូច្នេះ​ត្រូវ​ទទួល​ទាន​ទឹក​ឲ្យ​បាន​ត្រឹម​ត្រូវ​ដើម្បី​បំពង់​ក មាត់​មាន​សំណើម​មក​វិញ។

រូបតំណាង

**២. ស្បែក​ស្ងួត**

ស្បែក​ស្ងួត​គឺ​ជា​​សញ្ញា​ដំបូង​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ ដែល​អាច​​ធ្វើ​ឲ្យ​អ្នកមាន​បញ្ហា​ជាច្រើន​ទៀត​ផង។ ការ​ខ្វះ​ទឹក​មាន​ន័យ​ថា​កង្វះ​នៃ​ញើស​ដែល​ធ្វើ​ឲ្យ​រាងកាយ​​អសមត្ថភាព​ក្នុង​ការ​លាង​សំអាត​ភាព​កខ្វក់​និង​ប្រេង​បង្គរ​​ដែល​មាន​បរិមាណ​លើស។

៣. មាន​អារម្មណ៍​ថា​ស្រេក​ទឹក​ខ្លាំង

ការ​ស្រេក​ទឹក​ខ្លាំង​គឺ​បាន​បញ្ជាក់​ថា​រាង​កាយ​អ្នក​កំពុង​តែ​ត្រូវ​ការ​ទឹក​ជា​ចាំបាច់​ ដូច្នេះ​អ្នកមិន​អាច​បណ្ដោយ​ឲ្យ​រាង​កាយ​ខ្វះ​ជាតិ​ទឹក​ខ្លាំង​ដល់​ថ្នាក់​នេះ​ទេ​ ព្រោះ​វា​មិន​ត្រឹម​តែ​ប៉ះ​ពាល់​ដល់​រាង​កាយ​ទាំង​មូល​នោះ​ទេ​ ជា​ពិសេស​គឺ​ខួរ​ក្បាល​ផង​ដែរ។

៤. ភ្នែក​ស្ងួត​

កង្វះ​ទឹក​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត​ ក្ដៅ​ភ្នែក ហើយ​ឈាន​ដល់​ការ​ឈាម​ភ្នែក ​ទៀត​ផង ដូច្នេះ​ហើយ​បើ​អ្នកឃើញ​ថា​ភ្នែក​អ្នក​ចាប់​ផ្ដើម​ស្ងួត​ អ្នកត្រូវ​តែ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ឡើង​វិញ។

រូបតំណាង

៥. ឈឺ​សន្លាក់

បើ​មាន​អារម្មណ៍​ថា​ឈឺ​សន្លាក់​ ឆ្អឹង​ នោះ​វា​ក៏​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​រាងកាយខ្វះ​ជាតិ​ទឹក​ដែរ។ ឆ្អឹង​ខ្ចី​ និង​ឆ្អឹង​ខ្នង​របស់​យើង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទឹក​ប្រហែល ៨០% ដូច្នេះ​សារជាតិ​ទឹក​គឺ​ចាំបាច់​​ណាស់​ដើម្បី​រក្សា​ឆ្អឹង​​ពី​ការ​ប្រកិត​គ្នា​ទៅ​វិញ​ទៅ​មក។

៦. សាច់​ដុំ​មាន​ការ​ថយ​ចុះ

ពេល​ដែល​រាង​កាយ​ទទួល​បាន​ជាតិ​ទឹក​មិន​គ្រប់​គ្រាន់​ វាក៏​បាន​ធ្វើ​ឲ្យ​សាច់​ដុំ​របស់​អ្នកមាន​ការ​ធ្លាក់​ចុះ​ដែរ ហេតុ​នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​អ្នកផ្ដល់​ជាតិ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ដល់​រាង​កាយ។

រូបតំណាង

៧. ឈឺ​យូរ

ពេល​ដែល​អ្នកមាន​ជំងឺ​ហើយ​មិន​ងាយ​ជា​នោះ​វា​ក៏​ជា​សញ្ញា​មួយ​ដែរ​ ដូចនេះ​យើង​គួរ​តែ​ព្យាយាម​ញ៉ាំ​ទឹក​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​តម្រូវ​ការ​របស់​រាង​កាយ៕

ចុចអាន៖ទម្លាប់​ញ៉ាំ ៧យ៉ាង​ដែល​ធ្វើ​ឲ្យ​​គីឡូ​អ្នក​ឡើង​លឿន​​ទ្វេ​មួយ​ជា​ពីរ​

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា