អារម្មណ៍​​ខាង​ក្នុងរបស់មនុស្សស្រីដែល​មនុស្ស​ប្រុស​គួរ​តែ​ស្វែងយល់

  • 2018-07-02 02:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គ្រប់​គ្នា​សុទ្ធ​តែ​មាន​អារម្មណ៍​ផ្ទាល់​ខ្លួន មិន​ថា​ជា​មនុស្ស​ស្រី ឬ​មនុស្ស​ប្រុស។ ប្រហែល​ពេល​ខ្លះ​អារម្មណ៍​មនុស្ស​ស្រី​ពិបាក​នឹង​យល់ តែ​ការពិត​មក​ពី​អ្នក​មិន​ដែល​ចាប់​អារម្មណ៍​នឹង​នាង។ ទទួល​ថា​មនុស្ស​ស្រី​ឆាប់​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ជាង​មនុស្ស​ប្រុស ហើយ​ពេល​ដែល​នាង​ឈឺចាប់​ក៏​អ្នក​ពិបាក​យល់​ពី​នាង​ដែរ។ អារម្មណ៍​ខាង​ក្រោម​នេះ សុទ្ធ​តែ​ជា​អារម្មណ៍​មនុស្ស​ស្រី​ដែល​មនុស្ស​ប្រុស​គួរ​តែ​ស្វែង​យល់ ៖

១. មនុស្ស​ស្រី​ឲ្យ​តែ​ប៉ះពាល់​អារម្មណ៍​ នាង​ងាយ​នឹង​យំ​ណាស់ ប៉ុន្តែនៅ​ពេល​ដែល​មនុស្ស​ស្រី​​ជួប​រឿង​ឈឺចាប់​ខ្លាំង តែ​នាង​មិន​ស្រក់​ទឹក​ភ្នែក​មាន​ន័យ​ថា​ការ​ឈឺចាប់​ខាង​ក្នុង​នាង​ខ្លាំង​ជាង​ខាង​ក្រៅ​រាប់​ម៉ឺន​ដង​ទៅ​ទៀត។

រូបតំណាង

**២.** មនុស្ស​ស្រី​កាន់​តែ​ស្ងាត់​ កាន់​តែ​មាន​ហេតុផល ហើយ​ពេល​ខ្លះ​ស្នាម​ញញឹម​នាង​គ្រាន់​តែ​ចង់​បិទបាំង​ភាព​ទន់​ខ្សោយ​នាង​ប៉ុណ្ណោះ ដូច្នេះ​មនុស្ស​ប្រុស​គួរតែ​យល់ ហើយ​គួរតែ​ឈរ​ជា​កម្លាំង​ចិត្ត​ឲ្យ​នាង​ឲ្យ​បាន​ច្រើន។

៣. កុំ​ធ្វើ​ឲ្យ​មនុស្ស​ស្រី​​ឆ្អែត ព្រោះមនុស្ស​ស្រី​ចូល​ចិត្ត​បង្ហាញ​អារម្មណ៍​ដែល​នាង​មាន​ទៅ​កាន់​មនុស្ស​ដែល​ស្និទ្ធស្នាល​បំផុត ហើយ​នាង​ក៏​​ងាក​​មុខចេញ​នៅ​ពេល​នាង​ឃើញ​មនុស្ស​ដែល​ធ្វើ​ឲ្យ​នាង​ឆ្អែត​បំផុត​ដែរ។

​៤. មនុស្ស​ស្រី​មាន​អារម្មណ៍​ស្មុគស្មាញ​ជា​ច្រើន​ដែល​មនុស្ស​ប្រុស​មិន​អាច​ដឹង ដូច្នេះ​កុំ​ព្យាយាម​បញ្ឈឺ​នាង ឬ ធ្វើ​ឲ្យ​នាង​គិត​ច្រើន។ បើ​អាច​ជួយ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​កក់ក្ដៅ​ផង សប្បាយ​ចិត្ត​ផង។

៥. សម្ដី​ដ៏​ទន់ភ្លន់ និង​ ផ្អែម​ល្ហែម ​របស់​បុរស​អាច​ឲ្យ​នាង​រីករាយ​ពេញ​មួយ​ថ្ងៃ ដោយ​មិន​ចាំ​បាច់​និយាយ​អី​ច្រើន​ពេក​នោះ​ទេ ដូច្នេះ​ហើយ ត្រឹម​សារ​ពេល​ព្រឹក​ដ៏​មាន​ន័យ​មួយ​ក៏​ជួយ​ឲ្យ​នាង​អាយុវែង​បាន​ដែរ។

៦. មនុស្ស​ស្រី​ពេល​ដែល​មាន​ក្ដី​សុខ​បំផុត​នាង​នឹង​និយាយ​ច្រើន​ សើច​ច្រើន តែ​បើ​នាង​មាន​សម្ពាធ​ផ្លូវ​ចិត្ត​ណា​មួយ នាង​នឹង​លែង​និយាយ ហើយ​កាន់​តែ​មាន​ភាព​ស្ងៀមស្ងាត់​ខ្លាំង​ទៅៗ។

រូបតំណាង

៧. មនុស្ស​ស្រី​ស្អប់​បំផុត​នៅ​ពេល​ដែល​មនុស្ស​ប្រុស​និយាយ​ថា «ស្រឡាញ់​នាង» តែ​ទុក​នាង​ចោល។ បើ​និយាយ​ថា​ស្រឡាញ់​នាង​ហើយ​ទុក​នាង​ចោល​ដដែល​ កុំ​និយាយ​អី​ល្អ​ជាង។

៨. មនុស្ស​ស្រី​ពេល​ដែល​ស្រឡាញ់​អ្នក​ណា​ម្នាក់​គឺ​នាង​ស្រឡាញ់​ខ្លាំង រហូត​អាច​ភ្លេច​ខ្លួន​ឯង តែ​បើ​នាង​ឆ្អែត​ហើយ​នោះ​នាង​ចិត្ត​ដាច់​ខ្លាំង​ជាង​មនុស្ស​ប្រុស​រាប់​រយ​ដង។

៩. មនុស្ស​ស្រី​អាច​នៅ​នឹក​សង្សារ​ចាស់ ប៉ុន្តែ​នាង​មិន​អាច​ស្រឡាញ់​ និង ត្រឡប់​ទៅ​រក​គេ​ម្ដង​ទៀត​ឡើយ ព្រោះ​ពេល​នេះ​អ្នក​ដែល​នាង​ជ្រើស​រើស​គឺអ្នក។

រួូបតំណាង

ការ​យល់​អារម្មណ៍គ្នា​ទៅវិញ​ទៅ​មកគឺ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​សម្រាបស់​មនុស្ស​ពីរ​អ្នក ដូច្នេះ​កុំ​ស្រឡាញ់​គ្នា​ដោយសារ​ចង់ចាញ់​ ចង់​ឈ្នះ​គ្នា​អី៕

ចុចអាន៖កុំ​យំ​ព្រោះ​តែ​មនុស្ស​ប្រុស​​ចាកចេញ​អី ត្រូវ​គិត​ថា​គេ​ចាកចេញ​ដើម្បី​ឲ្យ​អ្នក​ជួប​មនុស្ស​ល្អ​ជាង​គេ

ប្រភព៖ reckontalk ប្រែ​សម្រួល៖ ផេង ផលធិតា

អត្ថបទពេញនិយម