កុំ​យំ​ព្រោះ​តែ​មនុស្ស​ប្រុស​​ចាកចេញ​អី ត្រូវ​គិត​ថា​គេ​ចាកចេញ​ដើម្បី​ឲ្យ​អ្នក​ជួប​មនុស្ស​ល្អ​ជាង​គេ

  • 2018-07-01 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ពេល​ស្រឡាញ់​ដូច​ស្រមោច​និង​ស្ករ ដូច​កន្លង់ និង​ផ្កា​អីចឹង តែ​ពេល​អស់​​ដែល​ចិត្ត​ដូច​ស្រមោច​ឃើញ​ភ្លើង​ដូច​គ្នា។

មនុស្ស​ស្រី​គួរ​តែ​ត្រៀម​ចិត្ត​ខ្លះ​មុន​ពេល​ស្រឡាញ់​អ្នក​ណា​ម្នាក់ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​ អ្នក​អាច​យំ​គាំង​ស្លាប់​បាន​ពេល​គេ​ដើរ​ចេញ។

រូបតំណាង

ការ​ពិត​គួរ​តែ​គិត​ថា​វា​ជា​រឿង​ពិត​ដែល​មនុស្ស​ម្នាក់​ៗ​សឹង​តែ​ចៀស​មិន​រួច ព្រោះ​ការ​បែកបាក់​គ្នា ជា​ធម្មជាតិ​ទៅ​ហើយ។

គិត​ឲ្យ​ស្រួល​ស្ដាប់​ទៅ​ គឺ​មក​ពី​បុណ្យ​អ្នក​ទាំង​ពីរ​មិន​ដល់​គ្នា ដូច្នេះ​ក៏​បាន​ត្រឹម​តែ​ជួប​ ហើយ​ក៏​បែក​គ្នា​ទៅវិញ។

សាក​គិត​មើល​​តិច​មើល បើ​គេ​មិន​ដើរ​ចេញ​ពី​អ្នក​ទេ តើ​អ្នក​អាច​មាន​ឱកាស​ជួប​មនុស្ស​ល្អ​ជាង​គេ​ដែរ​ ឬ​អត់? តើ​អ្នក​អាច​ជួប​អ្នក​ក្រោយ​ដែល​អ្នក​រស់​នៅ​ជាមួយ​អ្នក​អស់​មួយ​ជីវិត​ដែល​ឬ​អត់?

រូបតំណាង

ការ​ពិត​គេ​ចូល​គ្រាន់​តែ​ធ្វើ​ជា​បទពិសោធន៍​ស្នេហា​ឲ្យ​អ្នក​រឹងមាំ​តែ​ប៉ុណ្ណោះ ឬ​ក៏​ចូល​មក​ឲ្យ​អ្នក​បាន​ស្វែង​យល់​បី​ខ្លួន​ឯង​ និង​មនុស្ស​ដទៃ​ទៀត​ដូច​គ្នា ដើម្បី​ពេល​ដែល​អ្នក​ជួប​អ្នក​ក្រោយ​ មិន​មាន​រឿង​ល្អក់កករ​កើត​ឡើង។

កុំ​យំ​រហូត​ទន់​ខ្លួន​ព្រោះ​តែ​មនុស្ស​ប្រុស​ម្នាក់​ចាក​ចេញ​អី គួរ​តែ​ញញឹម​ហើយ​អរគុណ​គេ​ដែល​គេ​បាន​ចេញ​ទៅ ព្រោះ​បើ​គ្មាន​គេ​ក៏​អ្នក​មិន​ស្គាល់​រសជាតិ​ស្នេហា​យ៉ាង​ម៉េច​ដែរ។

ត្រូវ​ចាំ​ថា​បើ​មនុស្ស​ចង់​ទៅ​ហើយ ទោះ​អ្នក​យំ​ដល់​ស្លាប់​ទៀត​ក៏​គេ​នៅ​តែ​ទៅ​ដែរ ដូច្នេះ​ហេតុអី​បង្ហិន​ទឹក​ភ្នែក​ខ្លួន​ឯង​ដោយសារ​មនុស្ស​ប្រុស​ម្នាក់​ដែល​មិន​ចង់​រស់​នៅ​ជាមួយ​អ្នក​នោះ។

រូបតំណាង

បើ​អ្នក​ចង់​យំ គួរ​តែ​យំ​មួយ​ភ្លែត​បាន​ហើយ កុំ​យំ​យូរ​ពេក ព្រោះ​អ្នក​យំ​កាន់​តែ​យូរ ឱកាស​អ្នក​ជួប​គូ​ព្រេង​ពិត​អ្នក​កាន់​តែ​អូស​បន្លាយ។ យំ​ឲ្យ​អស់​ចិត្ត​ទៅ បន្ទាប់​មក​ជូត​ទឹក​ភ្នែក​ដើរ​ទៅ​មុខ​ទៀត ព្រោះ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​កំពុង​ចាំ​អ្នក៕

ចុចអាន៖មិនមែនជា​ការ​សឹង​សឹក​ តែ​នេះជាអ្វី​ដែល​មនុស្ស​ស្រី​ត្រូវ​ធ្វើ​​ពេល​គេ​បោះបង់អ្នក

អត្ថបទ៖ ផេង ផលធិតា

អត្ថបទពេញនិយម