អ្នក​នឹង​អាច​នៅ​លីវ​ជា​រៀង​រហូត បើ​មាន​សញ្ញា​​​ទាំង​នេះ

  • 2018-06-29 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​សម្រាប់​អ្នក​​អត់​គូ​យូរ​​ពេក​​​​​ ពេល​ឃើញ​អ្នក​​ដទៃ​​​​​មាន​ផ្អែមល្ហែម​ស្និទ្ធស្នាល​នឹង​គ្នា ទោះ​បី​ពេល​ខ្លះ​​​​ខំ​ប្រឹង​សម្តែង​​ធ្វើ​ជា​មិន​ខ្វល់​ក៏​ដោយ ​ប៉ុន្តែ​ច្បាស់​ជា​មាន​កូន​ចិត្ត​លួច​ច្រណែន​​ ហើយ​តែង​ឆ្ងល់​ថា​ពេល​ណា​​​​​​បាន​​​​​ដល់​គូ​នឹង​គេ​ដែរ​ទៅ? តិច​លោ​នៅ​ម្នាក់​ឯង​រហូត​ទៅ? បើ​អ្នក​​នេះ​ក៏​មិន​ត្រូវ អ្នក​នោះ​ក៏​មិន​ត្រូវ​ គ្មាន​​ពេញ​ចិត្ត​នរណា​មួយ​សោះ​។ យ៉ាង​ណា​មិញ​បើ​អ្នក​មាន​សញ្ញា​ ដូច​ដែរ​បាន​បង្ហាញ​នៅ​ក្រោម​នេះ អ្នក​នឹង​អាច​ឈាន​ដល់​ដំណាក់​កាលនៅ​​លីវ​ជា​​រៀង​រហូត។

​​ ១. មាន​​​បុរស​តាម​ស្រលាញ់​ច្រើន ប៉ុន្តែ​រើស​​ខ្លាំង​ពេក​​​

គ្មាន​អ្នក​ស្រលាញ់​ក៏​ពិបាក មាន​អ្នក​តាម​ស្រលាញ់​ច្រើន​ពេក​ក៏​ពិបាក មិន​ដឹង​ថា​​​​អ្នក​ណា​មួយ​ជា​មនុស្ស​ល្អ អ្នក​ណា​មួយ​​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ ខ្លាច​​សម្រេច​ចិត្ត​​​ខុស​​នាំ​ស្តាយ​ក្រោយ​ទៅ​ថ្ងៃ​មុខ។

២. អ្នក​គ្មាន​ទំនុក​ចិត្ត​​លើ​មនុស្ស​ប្រុស

​បើ​អ្នក​​​មាន​ប្រវត្តិ​ធ្លាប់​ខូច​ចិត្ត​ពី​មុន​​មក អ្នក​អាច​​មាន​អារម្មណ៍​​ថា​រាងចាល​​​ ​ហើយ​ជួន​កាល​គ្រាន់​តែ​​ឃើញ​មនុស្ស​នៅ​ជុំ​វិញ​​ខ្លួន​ ដូច​ជា​បងប្អូន​ឬ​មិត្តភ័ក្ដិ រង​ទុក្ខ​ដោយ​សារ​ស្នេហា​ ក៏​ធ្វើ​ឲ្យ​អ្នក​ភ័យ​ខ្លាច​មិន​ចង់​ស្គាល់​ជាតិ​ដែរ។

៣. អ្នក​​គិត​តែ​ពី​ការ​​ធ្វើ​​ជំនួញ

អ្នក​ជា​មនុស្ស​​ឆ្លាត ​មាន​មុខ​របរ​ជំហរ​​​​ដោយ​ខ្លួន​ឯង ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​រវល់​ខ្លាំង ជាមួយ​នឹង​ផែនការ​ជួញ​ដូរ​និង​​អតិថិជន ហើយ​គ្មាន​ពេល​តុបតែង​ខ្លួន និង​ការ​ណាត់​ជួប​សង្កេត​មើល​បុរស​ណា​ម្នាក់​នោះ​ឡើយ។

៤. អ្នក​​ងប់ងុល​នឹង​ការ​សិក្សា

គំនិត​​មួយ​​ដែល​​តែង​យល់​ថា​ មនុស្ស​ស្រី​​រៀន​ខ្ពស់​ពេក​​​នឹង​អត់​ប្តី​ គឺ​ហួស​សម័យ​ហើយ។​ មនុស្ស​ស្រី​និង​មនុស្ស​ប្រុស មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុង​ការ​ទទួល​យក​ចំណេះ​ដឹង ប៉ុន្តែ​​អ្នក​ខ្លះ​ងប់ងុល​នឹង​​​​ការ​សិក្សា​ខ្លាំង​ពេក រៀន​ដល់​ថ្នាក់​បណ្ឌិត​ហើយ​នៅ​តែ​មិន​ចង់​ស្កប់ស្កល់ ស្រលាញ់​តែ​សៀវភៅ​​ហើយ​​មិន​ចាប់​អារម្មណ៍​បុរស​ណា​ទាំង​អស់។ យ៉ាង​ណា​​​មិញ​ការ​​​ធ្វើ​អ្វីមួយ​ តម្រូវ​ឲ្យ​មាន​តុល្យភាព​ទើប​​ប្រពៃ។

៥. អ្នក​ស្រលាញ់តែ​មនុស្ស​ដែល​មិន​អាច​ទៅ​រួច

មាន​បុរស​​តាម​ស្រលាញ់​​ច្រើន​​​បែរ​ជា​មិន​ខ្វល់ ទៅ​គិត​តែ​ពី​អ្នក​ណា​​ដែល​មិន​អាច​ទៅ​រួច ដូច​ជា​អ្នក​ដែល​ខ្ពង់​ខ្ពស់​ជាង​ខ្លួន​ខ្លាំង​ពេក អ្នក​ដែល​មិន​ធ្លាប់​​ស្គាល់​គ្នា ឬ​អ្នក​ដែល​មាន​​គូ​រួច​​ហើយ។ ឯ​ពេល​ខ្លះ​ អ្នក​រង់ចាំ​បុរស​ក្នុង​ក្តី​ស្រមៃ ដែល​មាន​តែ​​នៅ​ក្នុង​រឿង​ភាគ។

៦. អ្នក​នៅ​តែ​ស្រលាញ់​សេរីភាព និង​ភាព​ឯករាជ្យ​គ្មាន​ថ្ងៃ​ប្រែ

អ្នក​មិន​ចង់​ឲ្យ​​ជីវិត​អ្នក មាន​នរណា​មក​គ្រប់​គ្រង។ អ្នក​ចូល​ចិត្ត​ដើរហើរ​មាន​សេរីភាព គ្មាន​អ្នក​រំខាន។ អ្នក​​​​នៅ​តែ​បន្ត​​ភាព​រឹង​មាំ ការ​ចូល​ចិត្ត​ធ្វើ​អ្វី​មួយ​ដោយ​ខ្លួន​ឯង ភាព​ឯក​រាជ្យ​​ គ្មាន​ថ្ងៃ​ប្រែ។​​​​​​​​​

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម