អាង​តែ​ Edit រូប​​ស្អាត យុវតី​ម្នាក់​ស្ទើរ​ភ្លេច​​ថែ​សម្រស់​ពិត​​ខ្លួន​ ដល់​ក្រាស​សុំ​​ជួប​បាន​ដឹង​ប្រឹង

  • 2018-06-26 04:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្មី​ទៀត​ហើយ​! វីដេអូ​ខ្លី​ចំណង​ជើង "​ឈប់​ប្រើ​ផ្ទាំង​ហ្វៀលធ័រ​លាក់​បាំង​រូប​ពិត​” កំពុង​បញ្ឆេះ​មិត្ត​នារី​ដែល​មាន​ទម្លាប់​ថតរូប​លេង​ហើយ​ Edit ឲ្យ​ស្អាត​ភ្លឹង​ៗ រួច​ផុស​ស៊ែរ​បែប​ដ្រាម៉ា ក្នុង​ហ្វេស​ប៊ុក ឬ IG កុំ​ឲ្យ​ចេះ​តែ​ឈ្លក់​វង្វេង​នឹង​សម្រស់​ក្លែង​ក្លាយ​ក្នុង​រូប ហើយ​​ភ្លេច​មើល​ថែ​សម្រស់​ពិត​ខ្លួន។ កាន់​តែ​ដុត​ខ្លាំង​នោះ គឺ​នៅ​ពេល​ដែល​តួ​ស្រី​ស្រាប់​តែ​មាន​បុរស​សង្ហារ​ម្នាក់​ក្រាស​ តែ​ខ្លួន​បែប​ជា​មិន​ហ៊ាន​ទៅ​ជួប​គេ​ផ្ទាល់​ទៅ​វិញ ត្បិត​សម្រស់​ពិត​ខុស​ពី​ក្នុង​រូប ធ្វើ​ឲ្យ​នាង​​ស្ត្រេស​លើស​ដើម។

វីដេអូ​រយៈពេល​ ត្រឹម ៤នាទីនេះ ពិត​ជា​ពិសេស​ព្រោះ​ទីបំផុត​វា​បាន​បង្ហើប​ពី​គន្លឹះ ដែល​ធ្វើ​ឲ្យ​តួ​ស្រី​ប្រែ​ជា​ស្អាត និង​បាន​ចេញ​ក្រៅ​ណាត់​ជួយ​ Fanប្រុស​សង្ហារ​ដូច​ប្រាថ្នា​ប្រកប​ដោយ​ជំនឿ​ចិត្ត។

តោះ​! មើល​វីដេអូ មិន​ល្អមើល មិន​យក​លុយ៖

អត្ថបទ៖ លីដា

អត្ថបទពេញនិយម