អាថ៌កំបាំងសាមញ្ញៗធ្វើឲ្យក្មេងក្លាហាន អត់មើកៗខ្លាចគេ

  • 2018-06-27 03:42:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឃើញកូនក្លាហានជឿជាក់មានទំនុកចិត្តលើខ្លួនឯង ឪពុកម្ដាយណាក៏​សប្បាយ​ចិត្ត​ដែរ ព្រោះ​គេនឹងក្លាយជាមនុស្ស​មានសមត្ថភាព​កំណត់ជោគវាសនា​របស់​ខ្លួនពិតប្រាកដនៅពេលធំឡើង។ ចង់បានកូនសមប្រកបបែបនេះ មានកិច្ចការសាមញ្ញជាច្រើនដែលឪពុកម្ដាយត្រូវធ្វើ តែមានកិច្ចការខ្លះ អ្នក​អាច​មិនដឹងក៏ថាបាន។

បើចង់ឃើញកូនក្លាហាន មិនខ្លាចរអា អៀនប្រៀន មានទំនុកចិត្តលើខ្លួនឯងមែន ខាងក្រោមនេះជាកិច្ចការ ឬទម្លាប់ប្រចាំថ្ងៃដែលឪពុកម្ដាយសម័យថ្មី មិនត្រូវមើលរំលង៖

១. ធ្វើជាគំរូដល់ក្មេង

"ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់"! ការទម្លាប់ឲ្យក្មេងឃើញគំរូដ៏ល្អរបស់អ្នក ក្មេងនឹងរៀនតាម។ មិនមែនមានន័យថា អ្នកត្រូវតែល្អឥតខ្ចោះនោះទេ តែផ្ដោតលើការគិតវិជ្ជមាន។

២. ផ្ដល់ភាពកក់ក្ដៅពិតប្រាកដដល់ក្មេង

ការផ្ដល់ពេលវេលា និយាយលេង ដើរលេង ទៅណាមកណាជាមួយក្មេង ទាំងនេះជាសកម្មភាពផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់ដល់កូនអ្នកពិតប្រាកដ។ ភាពកក់ក្ដៅ និងក្ដីស្រលាញ់ពីឪពុកម្ដាយ ជាកូនសោ​ផ្លូវចិត្តដ៏សំខាន់របស់ក្មេង។

៣. ផ្ដល់ជម្រើសដល់ក្មេង

ការផ្ដល់ជម្រើសដល់ក្មេងធ្វើការសម្រេចចិត្ត ធ្វើឲ្យគេមានអារម្មណ៍រីករាយ និងម្ចាស់ការ។ ឧទាហរណ៍សាមញ្ញងាយៗ អ្នកអាចឲ្យគេសម្រេចចិត្តចង់ញ៉ាំអីនៅថ្ងៃនេះ។ ការបង្រៀនឲ្យគេមានជម្រើស ចេះសម្រេចចិត្តលើកិច្ចការងាយៗ ជាការត្រួសត្រាយផ្លូវឲ្យគេអាចសម្រេចលើកិច្ចការលំបាកៗនាពេលក្រោយ។

៤. កុំប្រៀបធៀបគេនឹងកូន​អ្នក​ផ្សេង

មានតែអ្នកជួបទេ​ទើបយល់​អារម្មណ៍ ពេលឪពុកម្ដាយលើកសរសើរពីកូនគេ ហើយមកបង្អាប់ខ្លួនឯង។ ទោះបី​ការធៀបប្រដូចបែបនេះ គឺចង់ឲ្យកូនខ្លួនឯងឈឺចាប់ និងប្រឹងថែមក៏ដោយ ក៏វានៅតែមិនត្រូវដដែល។ ហេតុអី?

  • (១) ការប្រដូចបង្អាប់បែបនេះ ធ្វើឲ្យក្មេងអន់ចិត្ត បាក់ទឹកចិត្ត មិនក្លាហាន គ្មានទំនុកចិត្តលើខ្លួន ថែមទាំងមានសម្ពាធផ្លូវចិត្ត រាល់ពេលធ្វើកិច្ចការ។
  • (២) ជីវិតមនុស្ស មិនមែនរស់នៅដើម្បីតែការប្រកួតប្រជែងយកឈ្នះចាញ់យកតែមែនទែននោះទេ គឺត្រូវស្គាល់ចំណុចពិសេស ភាពខ្លាំង ភាពខ្សោយរបស់ខ្លួន ដើម្បីអភិវឌ្ឍបន្ថែម។

អត្ថបទ​ពាក់ព័ន្ធ​៖ ទម្លាយមូលហេតុពិត ក្មេងកិកកុកអត់ចង់ទៅរៀន ពេលដល់ម៉ោងម្ដងៗ

៥. កុំធ្វើកិច្ចការជំនួសគេ

បណ្ដោយ​ឲ្យគេរៀនធ្វើអ្វីដោយខ្លួនឯង ទោះបីបរាជ័យក៏ដោយ។ មានមេរៀនជាច្រើន ក្រោយការបរាជ័យរបស់គេ។ គេនឹងរឹងពឹង ឯករាជ្យ ហ៊ានពេលធ្វើអ្វីមួយនាពេលអនាគត គ្រាន់តែថាពេលបរាជ័យ អ្នកត្រូវនៅក្បែរគេ ផ្ដល់យោបល់ និងលើកទឹកចិត្តដល់គេប៉ុណ្ណោះ។

៦. កុំចេះតែសរសើរគេខុសទំនង

ទោះក្មេងចូលចិត្តឲ្យយើងសរសើរពិតមែន តែក៏មិនត្រូវសរសើរគេខុសទំនងដែរ។ ការសរសើរក្មេង ធ្វើឲ្យគេកាន់តែរីករាយ និងជឿជាក់លើខ្លួនឯង។ ផ្ទុយទៅវិញ ការទម្លាប់សរសើរលើសពីការពិត ធ្វើឲ្យក្មេងកាន់តែបានចិត្ត មានមោទនភាព មានអំនួត និងជឿជាក់ជ្រុលលើខ្លួនឯងពេក។

ក្រៅពីនេះ ឪពុកម្ដាយ​មាន​ការងារដ៏សំខាន់មួយទៀតសម្រាប់កូនខ្លួន គឺជ្រើសរើសសាលាណាដែលល្អ បណ្ដុះបណ្ដាលចំណេះដឹង អត្តចរិត និងការអភិវឌ្ឍរបស់ក្មេងពិតប្រាកដ។

Forest Hill International School ត្រូវបានចាត់ទុកថាជាសាលារៀនអន្តរជាតិមួយនៅកម្ពុជាដែលផ្ដល់ស្ដង់ដារអប់រំបែបអាមេរិកពិតប្រាកដ ដោយមិនត្រឹមតែមានកម្មវិធីសិក្សាចេញពីក្រសួងការបរទេសអាមេរិកផ្ទាល់នោះទេ ថែមទាំងមានគ្រូជំនាញខាង​ផ្នែក​កអប់រំមានសញ្ញាបត្រពីអាមេរិក អ៊ីតាលី ទៀតផង។

សាលានេះមានកម្មវិធីសិក្សាចំនួន ៣ គឺ (១) ការថែទាំក្មេងបែប Montessori ចាប់ពីអាយុ ៣ ខែ - ៣ ឆ្នាំ, (២) មត្តេយ្យសិក្សា អាយុ ៣ ឆ្នាំ - ៦ ឆ្នាំ និងចុងក្រោយ គឺកម្មវិធីបឋមសិក្សាស្តង់ដារអាមេរិកកាំង។ ការចុះឈ្មោះចាប់ផ្ដើមពីថ្ងៃនេះតទៅ និងទទួលបានការបញ្ចុះតម្លៃ ២០% លើតម្លៃសិក្សា សម្រាប់ការចុះឈ្មោះនៅក្នុងខែមិថុនានេះ និង ១០% លើតម្លៃសិក្សា សម្រាប់ការចុះឈ្មោះនៅក្នុងខែកក្កដា។

អត្ថបទពាក់ព័ន្ធ៖ ឪពុកម្ដាយសម័យថ្មីសាកធ្វើតាមនេះ បើចង់ឲ្យកូនចូលចិត្តរៀនតាំងពីតូចក្រូចឆ្មារ

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

  • ទូរសព្ទ 017 388 884 (Montessori Daycare) / 095 666 555 (Preschool & Kindergarten)
  • វិបសាយ www.foresthill.education
  • ឬសាកសួរព័ត៌មាននៅសាលាផ្ទាល់ដែលមានទីតាំងនៅ ផ្ទះលេខ៣៣ ផ្លូវ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ (ក្រោយសាលា ACE)

អត្ថបទ៖ សុផាត

អត្ថបទពេញនិយម