រំជួល​ចិត្ត​!​ ឪពុក​ធ្វើ​ជា​​អ្នក​ប្រមូល​សំរាម ២០​ ឆ្នាំ​ប្រឹង​តស៊ូ​ជួយ​កូន​ស្រី​រៀន​ចប់​បរិញ្ញាបត្រ​

  • 2018-06-25 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បុរស​ជនជាតិ​ ហ្វី​លីពីន​ម្នាក់​ ប្រកប​ការងារ​ជា​អ្នក​ប្រមូល​សម្រាម​ ដើម្បី​សន្សំ​លុយ​ទុក​បំពេញ​បំណង​កូន​ស្រី​ បញ្ចប់​ការ​សិក្សា​នៅ​សកល​វិទ្យាល័យ។​ បុរស​រូប​នោះ​មាន​ឈ្មោះ​ cristito Quimad មាន​កូន​៤នាក់​ផ្សេង​ទៀត​កំពុង​សិក្សា​រៀន​សូត្រ។

លោក cristito Quimad យំរៀបរាប់

ដោយសារតែ​លោក​មាន​ការងារ​តែ​មួយ​គត់ គឺ​ជា​អ្នក​ប្រមូល​សំរាម ការ​រស់​នៅ​របស់​លោក​មិន​ដែល​ស្រួល​នោះ​ទេ។ លោក Cristito អាច​រក​លុយ​បាន​ច្រើន​បំផុត​ត្រឹម ១០ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​គ្រួសារ​ដ៏​ធំ​របស់​លោក។ ដូច្នេះ​ហើយ​ទើប​លោក​ត្រូវ​ខិតខំ​ទ្វេដង ដោយ​ចេញ​ទៅ​ធ្វើ​ការ​តាំង​ពី​ព្រឹក​ព្រលឹម ដោយ​សង្ឃឹម​ថា​អាច​រក​លុយ​បាន​កាន់​តែ​ច្រើន​។​

ដោយ​សារ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នេះ​បាន​ធ្វើ​ឲ្យ​គាត់​មាន​លទ្ធភាព​បញ្ជូន​កូន​ៗ​ទាំង​ ៤​ របស់​លោក​ទៅ​សាលា​ ទទួល​បាន​ការ​បណ្ដុះ​បណ្ដាល​ ដូច​ក្មេង​ដ៏​ទៃ។​ កូន​ស្រី​ច្បង​របស់​លោក​​ មាន​ឈ្មោះ​ថា Jenny Rose Quimado តែងតែ​ចង់​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន ហើយ​ជួយ​ឲ្យ​ជីវិត​គ្រួសារ​នាង​ប្រសើរ​ឡើង​វិញ។

កូនស្រីច្បង​ឈ្មោះ​ Jenny Rose Quimado

ថ្វីបើ​ពួកគេ​ក្រ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ នាង Rose នៅ​តែ​អាច​រៀន​ចប់​សាកលវិទ្យាល័យ ដោយសារតែ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ឪពុក។

លោក Cristito ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់​ចំពោះ​កូន​ស្រី ដែល​អាច​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ ផ្នែក​បច្ចេកវិទ្យា​អាហារូបត្ថម្ភ និង​អាហារ។ នាង Rose ក៏​មាន​មោទនភាព​ចំពោះ​ឪពុក​ខ្លួន​ដែរ​ នាង​បាន​ប្រាប់​គេ​ថា ឪពុក​នាង​ជា​អ្នក​ប្រមូល​សំរាម​ដោយ​គ្មាន​ការ​ស្ទាក់ស្ទើរ ប្រសិន​បើ​មាន​នរណា​ម្នាក់​សួរ៕

ចុចអាន៖វិធី​សន្សំ​ប្រាក់​តាម​ប្រជាជន​ជប៉ុន​ ដើម្បី​សល់​ចាយ​ទុក​ពេល​ចាស់​ទៅ

ប្រភព៖ sabaynews អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម