សញ្ញា​បញ្ជាក់​ថា​​ដៃ​គូ​ស្រលាញ់​ទូរសព្ទ​របស់​​​​​​គាត់ ជាង​ស្រលាញ់​អ្នក​ទៅ​ទៀត

  • 2018-06-25 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ម្នាក់​ៗ​គិត​ថា ការ​ទិញ​ទូរសព្ទ​គឺ​សម្រាប់​ទុក​ប្រើ​​នៅ​ពេល​ចាំ​បាច់ ប៉ុន្តែ​នៅ​ពេល​ដែល​ទូរសព្ទ​ពោរពេញ​ទៅ​ដោយ​​បច្ចេកវិទ្យា​​ទំនើប និង​កម្មវិធី​​កម្សាន្ត​ផ្សេងៗ​ជា​ច្រើន ​ធ្វើ​ឲ្យ​អ្នក​ខ្លះ​​ងប់ងុល​ខ្លាំង ឈ្ងោក​​ឱន​ចុច​ងើប​មុខ​មិន​រួច ហើយ​លែង​​សូវ​ខ្វល់​ខ្វាយ​ ចាប់​អារម្មណ៍​​ពី​មនុស្ស​​នៅ​ជុំវិញ​ខ្លួន​ សូម្បី​តែ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ក៏ដោយ ដែល​ជា​​បញ្ហា​ចម្បង​​ធ្វើ​ឲ្យ​​រំខាន​​​ក្នុង​​ទំនាក់ទំនង​​​​ស្នេហា និង​ក្នុង​សង្គម​​​ផង​ដែរ។ បើ​សិន​​ជា​​ដៃ​គូ​អ្នក​​ មាន​សញ្ញា​ដូច​ដែល​​រៀប​រាប់​​ខាង​ក្រោម​នេះ បាន​សេចក្តី​ថា​គាត់​ឲ្យ​តម្លៃ​​​ និង​ស្រលាញ់​​ទូរសព្ទ​ច្រើន​ជាង​អ្នក​ទៅ​ទៀត។

១. គាត់​ចំណាយ​ពេល​ច្រើន​​ក្នុង​ការ​លេង​ទូរសព្ទ

គាត់​កាន់​ទូរសព្ទ​ចុច​​សឹង​គ្រប់​ទី​កន្លែង រាល់​ពេល​ចេញ​ទៅ​​ខាង​ក្រៅ ពេល​ញ៉ាំ​អី​ គិត​តែ​ពី​អូស​ចុះ​អូស​ឡើង​មិន​សូវ​ជា​បាន​មើល​មុខ​អ្នក ឬ​ពេល​ខ្លះ​​ឲ្យ​អ្នក​ចេញ​ទៅ​​ខាង​ក្រៅ​ម្នាក់​​ឯង ព្រោះ​គាត់​ជក់​ដៃ​​​ជាប់​ជាមួយ​​ហ្គេម​នៅ​ក្នុង​ទូរសព្ទ​​បាត់​ទៅ​ហើយ។

២. ពេល​ព្រឹក​​ភ្ញាក់​​ឡើង​ភ្លាម​ ទាញ​ទូរសព្ទ​មក​ចុច​ភ្លែត​ ដោយ​មិន​បាន​និយាយ​រក​អ្នក​ជាមុន​សិន

ភាគ​​ច្រើន​គឺ​អីចឹង​មែន ជាពិសេស​​ពេល​​​ក្លាយ​ជា​​ប្តី​ប្រពន្ធ​នឹង​គ្នា គ្រាន់​តែ​​ភ្ញាក់​ឡើង​ភ្លាម តាម​ដាន​ពត៌មាន​ ឬ​មើល​​នេះ​មើល​នោះ​ក្នុង​ទូរសព្ទ ​ដោយ​​មិន​បាន​និយាយ​​​សួរនាំ​ប្រពន្ធ​ជា​មុន​សិន ជា​ហេតុ​ធ្វើ​ឲ្យ​ស្នេហា​បាត់​បង់​ភាព​ផ្អែមល្ហែម​ និង​មាន​ភាព​សោះ​កក្រោះ។

៣. ទិញ​កាដូ​ឲ្យ​ទូរសព្ទ​ច្រើន​ជាង​ទិញ​ឲ្យ​អ្នក

គាត់​តែង​​​តែ​ទិញ​ស្រោម​ទូរសព្ទ​ថ្មី ប្តូរ​សំបក​ថ្មី កាស​​ត្រចៀក ឬ​សម្ភារ​ជា​​ច្រើន​​​​ទៀត​ដែល​ទាក់​ទង​ជាមួយ​ទូរសព្ទ ហើយ​មិន​សូវ​ជា​បាន​ទិញ​​​​​របស់​​របរ​​​អ្វី​ឲ្យ​​អ្នក​​ប៉ុន្មាន​​ទេ។

៤. មិន​ដែល​ភ្លេច​​​សាក​ទូរសព្ទ​និង​យក​​ទៅ​តាម​ខ្លួន​ទេ ប៉ុន្តែ​បែរ​ជា​ភ្លេច​ថ្ងៃ​​ខួប​​​​អាពាហ៍ពិពាហ៍​ទៅវិញ

​​​​​​ពេល​ខ្លះ​គាត់​ប្រហែល​ជា​ខ្សោយ ក្នុង​​ការ​ចងចាំ​នូវ​តួ​លេខ ប៉ុន្តែ​យ៉ាង​​​ណា​គាត់​មិន​គួរ​ភ្លេច​ ថ្ងៃ​សំខាន់​បែប​នេះ​ដែរ។ ​​សម្រាប់​​អ្នក​ដែល​​ចូល​ចិត្ត​​លេង​ទូរសព្ទ​ច្រើន ​បើ​មិន​​ចង់​​​ខក​ឱកាស​ល្អ​​ផ្សេងៗ ​គូរ​​​ដាក់​ Reminder ដើម្បី​ជួយ​​​រំលឹក​កុំ​ឲ្យ​ភ្លេច។

៥. គាត់​​ចាប់​អារម្មណ៍​ពី​​ជីវិត​មិត្ត​ភ័ក្តិ​​​​​ក្នុង​បណ្តាញ​សង្គម ច្រើន​ជាង​អ្នក

​​​គាត់​តែង​តែ​​តាម​ដាន​​​​​អ្វី​ដែល​មិត្តភ័ក្តិ​​​បង្ហោះ​នៅ​​ក្នុង​​បណ្តាញ​សង្គម ជួន​កាល​​​​មិន​មែន​ជា​មិត្ត​ភ័ក្តិ​​ជិតស្និទ្ធ​​អី​បន្តិច​ផង ប៉ុន្តែ​វា​​​បាន​ធ្វើ​​ឲ្យ​គាត់ គ្មាន​​ពេល​​ច្រើន​​សម្រាប់​និយាយ​​​មក​កាន់​​អ្នក​ ឬ​​មិន​​បាន​ស្តាប់​​អ្វី​ដែល​អ្នក​និយាយ​ ស្រប​ពេល​​​​អ្នក​ទាំង​ពីរ​កំពុង​តែ​​​អង្គុយ​​នៅ​ទល់​មុខ​គ្នា​សោះ។

ដូច្នេះ​​ហើយ​ បើ​​ដៃ​គូ​អ្នក​កំពុង​តែ​​មាន​សញ្ញា​​បែប​នេះ កុំ​ភ្លេច​ចែក​រំលែក​ឲ្យ​គាត់​បាន​ឃើញ​ផង ក្រែង​លោគាត់​​បាន​ដឹង​ខ្លួន​ខ្លះ។

ចុចអានបន្ត៖

ប្រភព៖ Androidpit ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម