AKB48 ប្រកាស​មែកធាង​ថ្មី SGO48 វាយលុក​ទីផ្សារ​វៀតណាម

  • 2018-06-25 02:21:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្រុម​ចម្រៀង​បង​ប្អូន​បន្ទាប់​របស់​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​ជប៉ុន AKB48 នឹង​មាន​ឈ្មោះ​ថា SGO48 ដែល​នឹង​មាន​សកម្មភាព​ចម្បង​នៅ​ប្រទេស​វៀតណាម។

កាល​ពី​ថ្ងៃ​ទី​២២​ខែ​មិថុនា​កន្លង​ទៅ​នេះ នៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ក្រុមហ៊ុន AKB48 ដែល​ជា​តំណាង​ក្រុម​ចម្រៀង​ស្រី​ល្បី​ឈ្មោះ​លេខ​នៅ​ជប៉ុន បាន​ធ្វើ​សន្និសីទ​កាសែត​អំពី​ការ​បង្កើត​មែកធាង​ថ្មី​របស់​ខ្លួន។ គម្រោង​នេះ នឹង​បង្កើត​ក្រុម​ចម្រៀង​របស់ AKB48 សាខា​នៅ​វៀតណាម​ដែល​មាន​ឈ្មោះ​ថា SGO48 យក​តាម​ឈ្មោះ​ទីក្រុង Saigon។

ក្រុម​ចម្រៀង​នេះ​នឹង​មាន​រូបមន្ត ក៏​ដូច​ជា​ប្រព័ន្ធ​ដូច​គ្នា​នឹង​បង​របស់​ខ្លួន​នៅ​ជប៉ុន​ដែរ។ ការ​ជ្រើសរើស​សមាជិក​នឹង​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅ​ទូទាំង​ប្រទេស​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ ហើយ​នឹង​បង្ហាញ​មុខ​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ​នេះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រៅ​ពី​វៀតណាម AKB48 ក៏​មាន​មែកធាង​៦​ផ្សេង​ទៀត​នៅ​អាស៊ី​រួម​មាន៖ JKT48 (ឥណ្ឌូណេស៊ី), BNK48 (ថៃ), MNL48 (ហ្វីលីពីន), TPE48(តៃវ៉ាន់), SNH48 (សៀងហៃ) និង MUM48(ឥណ្ឌា)៕

ចុចអាន៖ទើប ១៧ ឆ្នាំ តែប្រុសស្អាតសមាជិក TFBOYS មានសាច់ដុំពោះ ៨ កង់គួរឲ្យក្នាញ់

Đây là nhóm chính thức thứ 6 của AKB48 quảng bá ở các quốc gia châu Á sau JKT48 (Indonesia), BNK48 (Thái Lan), MNL48 (Philippines), TPE48 (Đài Loan) và MUM48 (Ấn Độ).

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម