រឿងភាគ​ថ្មី​របស់ Yang Mi ចាក់​ផ្សាយ​បាន​តែ​១០​ម៉ោង​មាន​អ្នក​ទស្សនា​៣០០​លាន​នាក់

  • 2018-06-24 03:27:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​រយៈពេល​កន្លង​ទៅ​នេះ កំពូល​តារា​សម្ដែង​ស្រី​ចិន Yang Mi បាន​ទទួល​រង​រឿង​អាស្រូវ​ជាច្រើន​ក៏ដោយ តែ​ខ្សែ​ភាពយន្ត​ភាគ​ថ្មី​របស់​នាង​នៅ​តែ​ត្រូវ​បាន​មហាជន​គាំទ្រ​ជា​ធម្មតា។

កាល​ពី​យប់​ថ្ងៃ​ទី​១៨ ខែ​មិថុនា​កន្លង​ទៅ​នេះ ខ្សែ​ភាពយន្ត​ភាគ​ចិន​ប្រចាំ​​រដូវ​ក្ដៅ​ឆ្នាំ​២០១៨ “The Legend of Fudao” ត្រូវ​បាន​ចាក់​ផ្សាយ​ភាគ​ដំបូង។ តួ​អង្គ​ម្ចាស់ក្សត្រី Fudao ត្រូវ​បាន​រ៉ាប់រង​ដោយ​តារា​ស្រី​ជួរ​មុខ Yang Mi រី​ឯ​តួឯក​ប្រុស​ត្រូវ​បាន​សម្ដែង​ដោយ​តារា​សម្ដែង​ល្បី​ឈ្មោះ​តៃវ៉ាន់ Ethan Juan។ ក្រោយ​ពេល​ភាគ​ទី​១​របស់​រឿង​នេះ​ត្រូវ​ចាក់​ផ្សាយ វា​បាន​ទាក់ទាញ​ចំនួន​អ្នក​ទស្សនា​ដល់​ទៅ​៣០០​លាន​នាក់​​មើល​តាម​អនឡាញ។ ផ្អែក​តាម​តួលេខ​នេះ គេ​ជឿជាក់​ថា “The Legend of Fudao” នឹង​គ្រប​ដណ្ដប់​កញ្ចក់ទូរទស្សន៍​នៅ​ពេល​ខាង​មុខ។

អ្វី​ដែល​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​នោះ​គឺ ក្រោយ​ពេល​ត្រូវ​រង​ការ​រិះគន់​យ៉ាង​ច្រើន​ចំពោះ​រឿង​អាស្រូវ​លួចលុយ​សប្បុរសធមន៌​​នោះ ស្នាដៃ​ថ្មី​បំផុត​របស់ Yang Mi នៅ​តែ​ទទួល​បាន​ប្រជាប្រិយភាព​ដដែល ខុស​ពី​អ្វី​ដែល​គេ​បាន​គិត​ថា​រឿង​របស់​នាង​នឹង​​ត្រូវ​គេ​មិន​រវីរវល់​ជាមួយ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម