ឈុត​សំលៀកបំពាក់​នានា​ដែល​ទាក់ទាញ​បំផុត​របស់​ព្រះនាង Meghan Markle

  • 2018-06-24 02:49:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​មុន​ ឬក្រោយ​រៀប​អភិសេក​ចូល​រាជវង្ស​អង់គ្លេស​ក៏ដោយ ក៏​ព្រះនាង Meghan នៅ​តែ​ជ្រើសយក​ម៉ូដ​សំលៀកបំពាក់​បែប​ថ្លៃថ្នូរ​ និង​មិនឆើតឆាយ​ខ្លាំង​ពេក​​។

ក្នុង​នាម​ជា​កូនប្រសា​នៃ​រាជវង្ស​អង់គ្លេស រាល់​សកម្មភាព​របស់​អតីត​តារា​សម្ដែង និង​ព្រះនាង Meghan Markle ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជា​ពិសេស។​ ទន្ទឹម​នឹង​រាល់​សកម្មភាព​ដែល​ទាក់ទង​នឹង​រាជវង្ស​អង់គ្លេស ការ​តុបតែង​ខ្លួន និង​ស្ទីល​ស្លៀក​ពាក់​របស់​​ព្រះនាង​ត្រូវ​បាន​មហាជន​ចាប់​អារម្មណ៍​ជា​ខ្លាំង។

តាម​ការ​សង្កេត​ឃើញ​របស់​​បណ្ដាញ​ព័ត៌មាន​ផ្សេង​ៗ ព្រះនាង​វ័យ​៣៦​ឆ្នាំ​តែង​បង្ហាញ​ខ្លួន​ក្នុង​ឈុត​សំលៀកបំពាក់​បែប​រមទម្យ មិន​បង្ហាញ​សាច់ និង​មិន​ឆើតឆាយ​ហួសហេតុ​ទោះ​បី​ជា​មុន​នោះ​ធ្លាប់​ជា​អ្នក​ធ្វើការ​ក្នុង​ពិភពសិល្បៈ។ បន្ថែម​ពី​នេះ​ ទ្រង់​ក៏​មិន​រើស​ពី​ម៉ាក​សំលៀកបំពាក់​ដែល​ខ្លួន​យក​មក​ស្លៀក​ដែរ ពោល​ព្រះនាង​សព្វព្រះទ័យ​ទាំង​យីហោ​ដែល​មាន​តម្លៃ​ថ្លៃ និង​តម្លៃ​​សមរម្យ។ ខាង​ក្រោម​នេះ​គឺ​ជា​ម៉ូដ​សំលៀកបំពាក់​មួយ​ចំនួន​របស់​ព្រះនាង Meghan ដែល​ត្រូវ​បាន​សារ​ព័ត៌មាន​ផ្សេង​ៗ​សរសើរ​ថា​ស្អាត៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម