ជិត​ចូល​វ័យ​៥០​ឆ្នាំ នាង​ចាំង​គីម​នៅ​តែ​មាន​រាង​ស្រឡូន​ខ្លាំង

  • 2018-06-23 02:28:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រាង និង​សម្រស់​របស់​តារា​សម្ដែង​ស្រី​កូរ៉េ​ចាស់​វស្សា Lee Young Ae ទទួល​បាន​ការ​សរសើរ​យ៉ាង​ច្រើន​ពី​ទស្សនិកជន​ នៅ​ពេល​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​នា​ពេល​ថ្មី​ៗ​នេះ។

កាល​ពីយប់​ថ្ងៃ​ទី​២១​ខែ​មិថុនា​មុន​នេះ កំពូល​តារា​សម្ដែង​ស្រី​កូរ៉េ Lee Young Ae បាន​មាន​វត្តមាន​នៅផ្សារ​ទំនើប​មួយ​ នា​ទីក្រុង​ហុងកុង​ ប្រទេស​ចិន​ដើម្បី​សម្ពោធ​ហាង​លក់​គ្រឿង​សម្អា​​មួយ​ដែល​រូប​នាង​ផ្ទាល់​ជា​អ្នក​តំណាង។

ក្នុង​ឈុត​រ៉ូប​ពណ៌​ស៊ី​ជម្ពូរ តួរឿង “ជីវិត​នាង​ចាំង​គីម”មើល​ទៅ​ក្មេង​ជាង​វ័យ​៤៧​ឆ្នាំ​របស់​ខ្លួន​ឆ្ងាយ​ណាស់។ បន្ថែម​ពី​នេះ ស្បែក​សខ្ចី​ដូច​បណ្ដូល​ចេក និង​រាង​ស្រឡូន​​របស់​អ្នក​ម្ដាយ​កូន​២​បាន​ធ្វើ​ឲ្យ​គេ​ស្ញប់ស្ញែង​យ៉ាង​ខ្លាំង។

ទោះ​បី​ជា​មាន​សម្រស់​ស្អាត​យ៉ាង​នេះ​ក្ដី​ តែ​ចាំងគីម​នៅ​តែ​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​រវល់​មើល​កូន​ៗ​ពេក​ទើប​មិន​សូវ​មាន​ពេល​វេលា​ច្រើន។ នាង​សង្ឃឹម​ថា បើ​សិន​ជា​បាន​មក​ហុងកុង​លើក​ក្រោយ​នឹង​នាំ​កូន​ទាំង​២​មក​ជាមួយ​ដើម្បី​ទៅ​ដើរ​លេង​នៅ Disney Land៕

ចុចអាន៖

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម