ចង់​ទៅ​ដើរ​លេង​​បរទេស​បាន​សប្បាយ​​ ត្រូវ​គិត ៥ ចំណុច​នេះ​ជាមុន​សិន

  • 2018-06-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្ដី​ស្រមៃ​របស់​មនុស្ស​វ័យ​ក្មេង​នា​សម័យ​នេះ គឺ​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​បរទេស​ឲ្យ​បាន​ច្រើន។ ប៉ុន្តែ​អ្នក​ខ្លះ​បែរជា​មិន​ទទួល​បាន​រីករាយ​នឹង​ដំណើរ​កម្សាន្ត​នោះ​ឡើយ ព្រោះ​មិន​បាន​ដឹង​ពី​រឿង ៥ យ៉ាង​នេះ​ជា​មុន៖

១.រូបិយប័ណ្ណ

អត្រា​ប្ដូរ​ប្រាក់ គឺ​ពិត​ជា​រឿង​មួយ​ដែល​អ្នក​គួរ​តែ​យក​ចិត្ត​ទុកដាក់។ គំនិត​ល្អ​បំផុត​គួរតែ​ឆែក​រក​មើល​អត្រា​ប្ដូរ​ប្រាក់​មុន​ពេល​អ្នក​ទៅ​ប្រទេស​ណា​មួយ។ កំហុស​ធំ​បំផុត​មួយ​ក្នុង​របស់​អ្នក​ដំណើរ គឺ​ដូរ​ប្រាក់​មុន​ពេល​ពួកគេ​ទៅ​ដល់​គោលដៅ​ដែល​ចង់​បាន។ បើ​អ្នក​ប្ដូរ​អត្រា​ប្រាក់​នៅ​ធនាគារ ​អ្នក​អាច​ខាតបង់​ច្រើនជាង​នៅ​ព្រលាន​យន្តហោះ។ មួយ​វិញ​ទៀត​ការ​ធ្វើ​ដំណើរ​តាម​យន្តហោះ គឺ​មាន​ច្បាប់​កំណត់​ពី​ចំនួន​សាច់​ប្រាក់​ដែល​អាច​យក​តាម​ខ្លួន ដូចនេះ​បើ​មិន​ចង់​មាន​ទោស​ព្រោះ​រឿង​នេះ​ទេ ចាំ​ដក​តាម ATM ល្អ​បំផុត។

២.របៀប​ដឹកជញ្ជូន

តើ​អ្នក​នឹង​ធ្វើ​យ៉ាងណា​នៅ​ពេល​ទៅ​ដល់​ទីនោះ? ប្រទេស​ដែល​អ្នក​ចង់​ទៅ ឡាន​តាក់ស៊ី​ប្រហែល​​មិនមែន​ជា​គំនិត​ដ៏​ល្អ​បំផុត ដូចនេះ​ព្យាយាម​ស្វែងរក​ពី​សេវាកម្ម​ដឹក​ជញ្ជូន​ដទៃ​ទៀត​ឲ្យ​បាន​លើស​ពី ៣ ដើម្បី​ពិចារណា​ពី​តម្លៃ។

៣.ការ​ស្នាក់នៅ

មាន​ជម្រើស​ច្រើន​ណាស់​ក្នុង​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ។ អាស្រ័យ​លើ​រចនាប័ទ្ម ឬ​ប្រភេទ​នៃ​ការ​ធ្វើ​ដំណើរ​ដែល​អ្នក​ចង់ ដោយ​មាន​ទាំង​កញ្ចប់​សណ្ឋាគារ អាហារ ៣ ពេល ឬ​ការ​ជញ្ជូន។ ដូចនេះ​គួរតែ​រក​មើល​នៅ​តាម​វិបសាយ​ផ្សេង​ៗ​ជាច្រើន ទាក់ទង​នឹង​ប្រទេស​ដែល​ចង់​ទៅ។ បើ​អ្នក​មិន​ចង់​គេង​នៅ​សណ្ឋាគារ​ទំនើប​ៗ អាច​ស្វែង​រក​សណ្ឋាគារ​ធម្មតា​ៗ​ក៏​បាន តែ​ សូម​ប្រាកដ​ថា អ្នក​មាន​ផាសុកភាព​ជាមួយ​នឹង​កន្លែង​ដែល​ស្នាក់​នោះ។

៤.ប្រព័ន្ធ​អេឡិចត្រូនិក

មុន​ទៅ​ដល់​ប្រទេស​ក្រៅ គួរតែ​កុំ​ភ្លេច​ឆែក​មើល​ពី​តម្លៃ​កញ្ចប់​សេវាកម្ម​ដែល​ភ្ជាប់​ជាមួយ​ទូរសព្ទ ដើម្បី​បើ​អ៊ីនធឺណិត ឬ​ធ្វើ​ការ​ហៅ​ចេញ​ចូល។ ប្រសិនបើ​អ្នក​ទៅ​រយៈពេល​ខ្លី មិន​គួរ​ទិញ​សេវាកម្ម​ដែល​មាន​តម្លៃ​ខ្ពស់​ឡើយ ព្រោះ​ប្រទេស​ខ្លះ​មាន​ល្បឿន​អ៊ីនធឺណិត​លឿន ហើយ​កាត់​តិច។

៥.វប្បធម៌

មុន​ពេល​អ្នក​ចេញ​ទៅ សូម​ធ្វើការ​ស្រាវជ្រាវ​លើ​ទំនៀមទម្លាប់​ប្រពៃណី​ប្រទេស​នោះ​ជា​មុន​សិន ជៀសវាង​ការ​ប្រើ​សម្ដី ឬ​កាយវិការ​ណា​មួយ​មិន​សមរម្យ៕

ចុចអាន៖របស់​៧​យ៉ាង​ កុំ​​ស្លៀក​​​​ ឬ​ដាក់​តាម​ខ្លួន​ពេល​ហោះហើរ​ ក្រែង​មាន​បញ្ហា

ប្រភព៖ lifehack ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម