មក​ដឹង​ស្ទីល​ថត​រូប​ឱ្យ​ចេញ​មក​ទាក់ទាញ​ដូច​ម៉ូដែល ផុស​ម្ដងៗ​យក Like ទៅណាអស់!

  • 2018-06-23 02:38:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​ថត​រូប​ចេញ​មក​បាន​ស្អាត និង​ទាក់ទាញ មិន​មែន​អ្នក​ណា​ក៏​អាច​ដឹង​ពី​វិធីសាស្ត្រ​នោះ​ទេ។ កាយវិការ ការ​កាច់​ស្ទីល​ និង​ការ​លេង​ទឹក​មុខ​គឺ​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​យក​ចិត្ត​ទុកដាក់​ក្នុង​ពេល​ថត​រូប​ម្ដងៗ។ អ៊ីចឹង ​ថ្ងៃ​នេះ កញ្ញា នឹង​ណែនាំ​វិធី​មួយ​ចំនួន​ដើម្បី​ឱ្យ​គ្នា​យើង​ពេល​ថត​រូប​ចេញ​មក​ស្រស់​ស្អាត មិន​ចាញ់​ម៉ូដែល​ថត​រូប​អាជីព។

១. ឱន​មុខ​ចុះ៖

នេះ​ជា​ស្ទីល​ដ៏​ពេញ​និយម​មួយ​របស់​តារា​ល្បី។ ជំនួស​ឱ្យ​ការ​មើល​ត្រង់​ទៅ​កាមេរ៉ា ​ការ​ឱន​មុខ​សម្លឹង​ចុះ​ក្រោម​នេះ​នឹង​ជួយ​ឱ្យ​អ្នក​មើល​ទៅ​កាន់​តែ​សិចស៊ី។ បើ​ពិបាក​រៀបចំ​ទឹក​មុខ​ដើម្បី​ឱន​ចុះ អ្នក​អាច​ធ្វើ​ជា​ឱន​មើល​កាបូប ចុច​ទូរសព្ទ ឬ​មើល​ចុង​សក់​ក៏​បាន។

២. បាំង​មុខ​មួយ​ចំហៀង៖

ស្ទីល​មួយ​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​មើល​ទៅ​អាថ៌កំបាំង និង​កាន់​តែ​ទាក់ទាញ។ ដើម្បី​ថត​ស្ទីល​នេះ​បាន អ្នក​អាច​យក​ដៃ​ម្ខាង​បាំង​មុខ ឬ​ថត​កន្លែង​មាន​វាំងនន ឬ​កាន់​របស់​អ្វី​មក​បាំង​មុខ​ក៏​បាន។

៣. អង្គុយ​តាម​ដែល​​ស្រូល​ខ្លួន៖

រូប​ថត​ស្ទីល​នេះ​មិន​ត្រឹម​តែ​មើល​ទៅ​ធម្មជាតិ តែ​អាច​ជួយ​​ច្រើន​ដល់​អ្នក​ដែល​មិន​អៀន​កាមេរ៉ា ឬ​មិន​សូវ​ចេះ​កាច់​ស្ទីល​នៅ​មុខ​កាមេរ៉ា។ រូប​​នឹង​ថត​ចេញ​មក​កាលីប និង​ទាក់ទាញ បើ​អ្នក​ចេះ​អង្គុយ​ក្នុង​កម្រិត​មុំ​៧០​ដឺក្រេ ហើយ​ជង្គង់​កុំ​ដាក់​ត្រង់​បាញ់​ទៅ​កាមេរ៉ា​ពេក ចំណែក​ជើង​អាច​ដាក់​ធម្មតា​ដូច​ពេល​អង្គុយ​រាល់​ដង។ អ្នក​អាច​មើល​ទៅ​ទិសដៅ​ផ្សេង មិន​បាច់​មើល​មក​កាមេរ៉ា​តែ​ម្ដង​ក៏​បាន អាច​លួច​ញញឹម​តិចៗ ឬ​លេង​ទឹក​មុខ​ដូច​មិន​ដឹង​ខ្លួន។

ចុចអាន៖ ចង់​បាន​រូប​បង្ហោះ​ហ្វេសប៊ុក​ស្អាត គេ​ចុច Like ច្រើន​កុំ​ភ្លេច​គន្លឹះ ៨ យ៉ាង​នេះ

៤. ពាក់​វ៉ែន​តា​ដើម្បី​បិទ​បាំង​ភ្នែក៖

មនុស្ស​ភាគ​ច្រើន​មិន​ចូល​ចិត្ត​ថត​រូប​ ព្រោះ​គិត​ថា​ភ្នែករ​បស់​ខ្លួន​មិន​ស្អាត មិន​ទាក់ទាញ។ ដូច្នេះ​ដើម្បី​ជា​ជំនួយ អ្នក​អាច​ប្រើ​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​ដែល​មាន​ពណ៌​ស្រាលៗ​ដើម្បី​បិទបាំង​​ចំណុច​ខ្សោយ​មួយ​នេះ។ ការ​ធ្វើ​បែប​នេះ​មិន​ត្រឹម​តែ​​អាច​បន្ថែម​សម្រស់​ដល់​រូបថត​បាន តែ​អាច​ជួយ​ឱ្យ​មើល​ទៅ​មាន​ទំនុកចិត្ត និង​ឡូយ​ឆាយ​ទៀត​ផង។

៥. បង្វិល​សំពត់៖

ស្ទីល​នេះ​ឃើញ​មាន​នារីៗ​ចូលចិត្ត​ធ្វើ​ច្រើន។ រាល់​ពេល​ស្លៀក​សំពត់ ការ​រលាស់​ឬ​បង្វិល​សំពត់​នឹង​ជួយ​ឱ្យ​អ្នក​មើល​ទៅ​ស្រស់​ស្រាយ​ពី​ខាង​ក្នុង មើល​ទៅ​មិន​ប្រឹង​ក្នុង​ការ​ញញឹម​ឬ កាច់​ស្ទីល។

៦. បែរ​ខ្នង​ហើយ​ងាក​មុខ​មក​កាមេរ៉ា៖

ស្ទីល​មួយ​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​ថត​រូប​ចេញ​មក​ឃើញ​រាង​​ឥត​ខ្ចោះ និង​មាន​មន្ត​ស្នេហ៍​ដែល​ម៉ូដែល​ភាគ​ច្រើន​ប្រើ​​សម្រាប់​ថត​ឱ្យ​ទស្សនាវដ្ដី​៕

ចុចអាន៖ បណ្ដុំ​ស្ទីល​ថត​​រូប​នៅ​ហាង​កាហ្វេ ​សម្រាប់​អ្នក​ចង់​បាន Style ស្អាត​​​លំដាប់​តារា​ៗ

ប្រភព៖ Spiceee ប្រែ​សម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម