មិន​ចង់​ឲ្យ​គេ​និយាយ​ថា​ សម្រស់​បាន​មកពី​កែ​សម្ផស្ស តារា​ស្រី​ ៨ រូបនេះ ព្រម​ឲ្យ​គេ​ពិសោធន៍​តាម​ចិត្ត

  • 2018-06-21 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​ត្រូវ​បាន​គេ​គិត​ថា មាន​ការ​វះកាត់​ច្រមុះ ចាក់​បំពេញ​ចង្កា វះកាត់​ត្របក​ភ្នែក តារា​ស្រី​ទាំង​ប៉ុន្មាន​រូប​នេះ​បាន​ឲ្យ​គេ​ពិសោធន៍ ដើម្បី​បង្ហាញ​ថា ខ្លួន​មាន​ភាព​ស្រស់​ស្អាត​ពី​ធម្មជាតិ​ពិត​ៗ។ ចំពោះ​រឿង​នេះ​ដែរ វា​តែងតែ​ជា​ប្រធានបទ​ចម្រូងចម្រាស សម្រាប់​សាធារណជន​ជា​យូរ​មក​ហើយ ព្រោះ​តែ​ឃើញ​សម្រស់​អ្នក​ទាំង​នោះ ពី​មុន និង​ឥឡូវ​ខុស​គ្នា​ដាច់​តែម្ដង។

១.Fan Bingbing

ភាព​ស្រស់​ស្អាត​ដូចជា​ព្រះនាង​របស់ Fan Bingbing ជៀស​មិន​ផុត​ពី​ពាក្យ​ចចាមអារ៉ាម​ដែល​ថា​បាន​កែកុន​ខ្លះ​នោះ​ទេ។ នៅ​ពេល​ចូលរួម​ក្នុង​កម្មវិធី​មួយ តួ​ស្រី អ៊ូ ម៉ីនាង បាន​ឲ្យ​តារា​ប្រុស​មួយ​រូប​ទៀត​ដែល​ចូលរួម​ជាមួយ​គ្នា​យក​ដៃ​មក​ប៉ះ​មុខ ច្រមុះ ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត​ថា មាន​អ្វី​ដែល​ជា​ចំណុច​សង្ស័យ​ឬ​ទេ។

២. Angelababy

ការ​ផ្លាស់ប្ដូរ​ផ្នែក​សម្ផស្ស​របស់​ភរិយា Huang Xiaoming តែងតែ​ត្រូវ​បាន​គេ​និយាយ​ថា ជា​សម្រស់​ក្លែងក្លាយ។ ប៉ុន្តែ Angelababy តែងតែ​ព្យាយាម​បដិសេធ​ពី​ការ​វះកាត់​កែ​សម្ផស្ស​នោះ​ជា​រឿយ​ៗ។

នៅ​ឆ្នាំ ២០១៥ អ្នក​ម្ដាយ​កូន​មួយ​រូប​នោះ បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ពិនិត្យ​សុខភាព​ទូទៅ ហើយ​នឹង​ពិនិត្យ​រក​មើល​ស្នាម​មុខ​កាំបិត។ យោង​តាម​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា Angelababy មិន​បាន​វះកាត់​ច្រមុះ កាត់​ថ្គាម និង​កាត់​ត្របកភ្នែក​ដូច​ដែល​មហាជន​និយាយ​ទេ តែ​នាង​គ្រាន់តែ​គាប​ធ្មេញ​ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ​លទ្ធផល​នោះ មិន​មាន​នរណា​ជឿ​ឡើយ អ្នក​គាំទ្រ​នៅតែ​គិត​ថា baby ពិតជា​បាន​វះកាត់​កែសម្ផស្ស ព្រោះ​មុខមាត់​នាង​បាន​ផ្លាស់ប្ដូរ​ទាំងស្រុង។ នៅ​ឆ្នាំ ២០១៧ ​តារា​ស្រី​វ័យ ២៩ ឆ្នាំ​បាន​បង្ហាញ​គំនិត​ថ្មី​មួយ​ទៀត ដើម្បី​បញ្ជាក់​ថា​ខ្លួន​មិន​បាន​ប៉ះពាល់​កាំបិត ដោយ​យក​ ដង្កៀប​ចាប់​ខោអាវ មក​ចាប់​ពេញ​ផ្ទៃ​មុខ នៅ​ពេល​​ដកចេញ មុខ​របស់​នាង​វិល​ត្រលប់​មក​សភាព​ដើម​យ៉ាង​ឆាប់រហ័ស ដោយ​មិន​ខូច​ទ្រង់ទ្រាយ។

៣.Hannah Quinlivan

ភរិយា Jay Chou ធ្លាប់​បាក់​ទឹកចិត្ត​នៅ​ពេល​ស៊េរី​រូបថត​ចាស់​ៗ​បាន​បង្ហាញ​ថា នាង​មាន​ភ្នែក​តូច​ៗ ច្រមុះ​ទាប ឆ្អឹង​ថ្គាម​ធំ​មិន​ដូច​រូបភាព​ឥឡូវ​ទេ។ ព្រោះតែ​អស់​កម្លាំង នឹង​ពាក្យ​ចោទប្រកាន់​ថា​បាន​កែ​សម្រស់។ Hannah Quinlivan បាន​សង្កត់​ច្រមុះ​ខ្លួនឯង​យ៉ាង​ខ្លាំង នៅ​ចំពោះ​មុខ​សាធារណជន។ នាង​បាន​និយាយ​ថា "ជាមួយ​នឹង​កម្លាំង​ដ៏​ខ្លាំងក្លា​នេះ ច្រមុះ​មិន​ពិត​ប្រាកដជា​ខូច" ។ នាង​បកស្រាយ​ថា​សម្រស់​សព្វថ្ងៃ គឺ​ដោយសារ​តែ​ការ​សម្រក​ទម្ងន់ និង​របៀបរបប​ថែទាំ​ប្រកប​ដោយ​ប្រសិទ្ធភាព។

៤. Li Xin'ai

ភាព​ស្រស់​ស្អាត​របស់ Li Xin'ai ក៏​ត្រូវ​ជាប់​គាំង​នៅ​ក្នុង​ពាក្យ​ចចាមអារ៉ាម​ក្រោម​មុខ​កាំបិត​ផង​ដែរ។ ប្រឈម​មុខ​ជាមួយ​ករណី​នេះ នាង​បាន​បង្ហោះ​រូបថត​ជាមួយ​ម្ដាយ​នៅ​លើ Weibo។ ក្រោយ​បាន​ឃើញ​រូប​នោះ​រួច ទើប​អ្នក​គាំទ្រ​គិត​ថា​នាង​មិន​បាន​វះកាត់​កែសម្ផស្ស​អ្វី​ទេ តែ​សម្រស់​របស់​នាង​ទទួល​បាន​ពី​ម្ដាយ​ទៅ​វិញ។

៥.Ruby Lin

កាលពី​ពេល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​មួយ នាង​បាន​ច្របាច់​ច្រមុះ​ខ្លួនឯង ដើម្បី​បង្ហាញ​ថា​ច្រមុះ​នាង​គឺ​ធម្មជាតិ។ តារា​សម្ដែង​សាច់​ចាំ​រូប​នេះ បាន​បញ្ជាក់​ថា​នាង​មិន​ធ្លាប់​វះកាត់​ធ្វើ​ច្រមុះ​ឡើយ។ ភរិយា Wallace Huo​បាន​និយាយ​ថា​រូបភាព​ដ៏​ស្រស់​ស្អាត​របស់​នាង​នៅ​ពេល​លេច​មុខ​ជា​សាធារណៈ គឺ​ដោយសារ​បច្ចេកទេស​តុបតែង​មុខ​របស់​ជាង​ប៉ុណ្ណោះ។

៦.Lin Chi-ling

កាលពី​ឆ្នាំ ២០០៣ Lin Chi ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​កែកុន​ចំណុច​ខ្លះ​ៗ​លើ​មុខ ជាពិសេស​ការ​ចាក់ថ្នាំ Botox ការ​ចាក់​ចង្កា និង​ច្រមុះ។ តារា​ស្រី​ជើង​ចាស់​រូប​នេះ បាន​បង្ហោះ​រូបថត​វិញ្ញាបនបត្រ​មជ្ឈមណ្ឌល​កែ​សម្ផស្ស បង្ហាញ​ថា​នាង​មិន​បាន​វះកាត់​ទេ ហើយ​ក្នុង​នោះ​ក៏​បញ្ជាក់​បាន​ថា​សម្រស់​នាង​ធម្មជាតិ ១០០%។

៧.Crystal Zhang

សម្រស់​របស់ Crystal ក៏​ត្រូវ​បាន​គេ​សង្ស័យ​ថា បាន​មក​ពី​ការ​វះ​កាត់​ផង​ដែរ។ ដូចនេះ​នាង​ព្យាយាម​បង្ហាញ​សម្រស់​ធម្មជាតិ​ខ្លួន ដោយ​យក​ដៃ​ទៅ​ញី​ច្រមុះ​ខ្លាំង​ៗ។

៨.Cecilia Cheung

Cecilia ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​អំពី​ការ​វះកាត់​ពង្រីក​សុដន់ ដូចនេះ​ដើម្បី​បំបាត់​នូវ​ពាក្យ​ចចាមអារ៉ាម​នេះ នាង​បាន​ចូល​លេង​ក្នុង​កម្មវិធី​មួយ ដោយ​តម្រូវ​ឲ្យ​លោត​ទឹក​ដណ្ដើម​បាល់៕

ចុចអាន៖រិះថាំ​ខ្លាំង​ពេក “កលល្បិច​ក្នុង​រាជវាំង” វគ្គ​២ ប្រើ​គ្រឿង​អលង្ការ​របស់​វគ្គ​១​ឡើង​វិញ​ស្ទើរ​ទាំង​ស្រុង

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម