រិះថាំ​ខ្លាំង​ពេក “កលល្បិច​ក្នុង​រាជវាំង” វគ្គ​២ ប្រើ​គ្រឿង​អលង្ការ​របស់​វគ្គ​១​ឡើង​វិញ​ស្ទើរ​ទាំង​ស្រុង

  • 2018-06-18 04:15:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​ត្រូវ​ចំណាយ​ថវិកា​លើ​តួ​សម្ដែង និង​កន្លែង​ច្រើន​ហួសហេតុ​ខ្លាំង​ពេក រឿង​ភាគ “កលល្បិច​ក្នុង​រាជវាំង” ត្រូវ​សន្សំសំចៃ​មក​វិញ​ដោយ​ប្រើ​គ្រឿង​អលង្ការ​កាល​ពី​វគ្គ១។

ជាមួយ​នឹង​កម្រង​តារា​សម្ដែង​ចាស់​បទ​ពិសោធន៍ សាច់​រឿង​ជក់​ចិត្ត រឿង​ភាគ “កលល្បិច​ក្នុង​រាជវាំង” វគ្គ​២​កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​នា​ពេល​បច្ចុប្បន្ន។ មនុស្ស​ជា​ច្រើន​បាន​វាយ​តម្លៃ​ថា រឿង​នេះ​បាន​ធ្វើ​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍ TVB អូសទាញ​បាន​ទស្សនិកជន​របស់​ខ្លួន​បាន​វិញ​ហើយ។

ទន្ទឹម​នឹង​ការ​រង់​ចាំ​ឲ្យ​រឿង​ចាក់​ផ្សាយ​ជា​រៀង​រាល់​ថ្ងៃ​នោះ អ្នក​គាំទ្រ​របស់​រឿង​នេះ​ក៏​ចំណាយ​ពេល​ដើម្បី​ជីក​កាយ​របស់​រាល់​ចំណុច​ក្នុង​រឿង​ផង​ដែរ។ ជាក់​ស្ដែង ទស្សនិកជន​បាន​ប្រទះ​ឃើញ​ថា តួ​ស្រី​ជា​ច្រើន​នៅ​ក្នុង​រឿង​បាន​ប្រើ​គ្រឿង​អលង្ការ​ដែល​បាន​ប្រើ​រួច​កាល​ពី​វគ្គ​១​ឡើង​វិញ។ រឿង​នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ឡើយ ត្បិត​តាំង​ពី​ដើម​មក​ គេ​តែង​ដឹង​ថា ប៉ុស្តិ៍​ទូរទស្សន៍​ហុងកុង​នេះ​គឺ​ពូកែ​សន្សំសំចៃ​ខ្លាំង​ណាស់។ មាន​រឿង​ខ្លះ​ប្រើ​សំលៀកបំពាក់​តាំង​ពី​កាល​ជាង​១០​ឆ្នាំ​មុន​ក៏​មាន កុំ​ថា​ឡើយ​ត្រឹម​៩​ឆ្នាំ​ដូច​នេះ៕

ប្រភព៖ dienanh ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម