តិចនិក​ជួយ​អ្នក​ម្តាយ​ទើប​សម្រាលកូន​រួច​ផ្លាស់​ប្តូរ​សាច់​ឈាម​ស្អាត​ឡើង​វិញ

  • 2018-06-15 05:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​មាន​ផ្ទៃ​ពោះ​ អ្នក​ម្តាយ​គ្រប់​រូប​ពិបាក​រក្សា​រាង​ណាស់​ ព្រោះ​ត្រូវ​គិត​គូរ​ពី​សុខភាព​កូន​ជា​ចម្បង អ្នក​ខ្លះ​ផ្លាស់​ប្តូរ​ស្ទើរ​ទាំង​ស្រុង​។​ អីចឹង​ហើយ​មាន​តែ​ពេល​ផ្តល់​កំណើត​ហើយ​ត្រូវ​ថែ​រាង​ឡើង​វិញ​។​ តិចនិក​ទាំង​នេះ​អាច​ជួយ​អ្នក​កូន​ខ្ចី​សម្រក​ទម្ងន់​ និង​ផ្លាស់​​ប្តូរ​សាច់​ឈាម​សា​ជា​ថ្មី៖​

១.​ ថែ​រក្សា​ស្បែក​ជាមួយ​ខ្ញី ពន្លៃ និង​រមៀត

អ្នក​ទើប​កើត​កូន​រួច​អាច​ផ្លាស់​ប្តូរ​ស្បែក​ដោយ​ប្រើ​រូបមន្ត​ធម្មជាតិ​ជា​ជាង​ប្រើ​ឡេ​ឬ​ផលិតផល​គីមី។​ ខ្ញី​មាន​អត្ថប្រយោជន៍​ច្រើន​បំផុត​សម្រាប់​កូន​ខ្ចី​ គ្រាន់​តែ​យក​ខ្ញី​និង​រមៀត​កិន​លាប​លើ​ស្បែក​ ហើយ​បើ​ចង់​ឱ្យ​ស្បែក​កាន់​តែ​ភ្លឺ​ថ្លា​អ្នក​កូន​ខ្ចី​គួរ​តែ​ញ៉ាំ​​តែ​ជា​ប្រចាំ។​ ប៉ុន្តែបើលាបខ្ញីមានអារម្មណ៍​ថា​ក្ដៅ អាច​ផ្លាស់​មក​កិន​ពន្លៃលាប​វិញ​ក៏​ល្អ​ដែរ។

២.​ ម៉ាស្សា​ដើម​ទ្រូង​ជាមួយ​ប្រេង​ដូង

ដើម​ទ្រូង​ក៏​​ដូច​ជា​ពោះ​ដែរ​ វា​នឹង​យារ​ដោយ​សារ​ការ​បំបៅ​ដោះ​កូន​។​ ការ​ម៉ាស្សា​ដោយ​ប្រេង​ដូង​មិន​ប៉ះ​ពាល់​ដល់​ម្តាយ​ ឬ​កូន​ហើយ​ថែម​ទាំង​ងាយ​ស្រួល​ទៀត។​ អ្នក​គ្រាន់​តែ​ម៉ាស្សា​ជុំវិញ​ដើម​ទ្រូង​ដោយ​ប្រើ​ដូង​ប្រេង​ដាក់​ឱ្យ​ក្តៅ​តិចៗ​។​ ដូង​ប្រេង​សំបូរ​ទៅ​ដោយ​វីតាមីន​E​និង​ជីវជាតិ​បំប៉ន​ដល់​ស្បែក។​

៣.​ ប្រេង​អូលីវ​ជួយ​កាត់​បន្ថយ​សក់​ជ្រុះ​

បម្រែ​បម្រួល​អរ​ម៉ូន​កំឡុង​ពេល​មាន​ផ្ទៃ​ពោះ​អាច​និង​ធ្វើ​ឱ្យ​សក់​ងាយ​ជ្រុះ​។​ នេះ​ជា​រឿង​ធម្មតា​ដែល​ស្ត្រី​មាន​ផ្ទៃ​ពោះ​ស្ទើរ​តែ​គ្រប់​រូប​ជួប​ប្រទះ​។ បញ្ហា​នេះ​អាច​នឹង​កាត់​បន្ថយ​ដោយ​​​ការ​ម៉ាស្សា​សក់​ជាមួយ​ប្រេង​អូលីវ​ ឬស្រា​ស ៕

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា