ចង់​ពាក់​អាវ​ស្បែក​ឲ្យ​កាលីប​ដូច​តារាៗ​ គួរតែ​ដឹង​ពី​ចំណុច​សំខាន់​ទាំង​នេះ

  • 2018-06-14 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អាវ​ស្បែក គឺជា​ការ​ពេញ​និយម​ជា​យូរ​ណាស់​មក​ហើយនៅ​អឺរ៉ុប ប៉ុន្តែ​នៅ​ខ្មែរ​វិញ វា​ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទេ។ តែ​មិនមែន​គ្រប់​គ្នា​អាច​ពាក់​ទៅ​ស្អាត​ឡើយ បើ​មិន​ដឹង​តិចនិក​ខ្លះ​នោះ។ គន្លឹះ​សំខាន់ ដើម្បី​ឲ្យ​អ្នក​ពាក់​អាវ​ស្បែក​ឃើញ​ស្អាត មិន​ជា​ពិបាក​ទេ។

១.អាវ​ខាង​ក្នុង​គួរតែ​ដៃ​វែង​បន្តិច ដើម្បី​ឲ្យ​ឃើញ​ចេញ​មក​ក្រៅ។

២.ចង់​ឲ្យ​មើល​ទៅ​កាន់តែ​ប្លែក អាច​ទាញ​ដៃអាវ​ត្រឹម​គន្លាក់​ដៃ។

៣.គួរ​ស្លៀក​ជាមួយ​ខោ​រឹប​រាង និង​ស្បែក​ជើង​កែង។

៤.អាវ​ស្លៀក​រ៉ូប​វែង ឬ​ខ្លី ហើយ​បន្ថែម​អាវ​នោះ​ពី​ក្រៅ។

៥.អាវ​ស្បែក​ស៊ី​គ្នា​បំផុត​ជាមួយ​ខោ​រឹប និង​ស្បែក​ជើង​ក៏​វែង ព្រម​ទាំង​កន្សែង​បង់ក។

៦.ខាង​ក្នុង​អាវ​យឺត ហើយ​ពី​ក្រៅ​អាវ​ស្បែក និង​សំពត់​រឹប​ត្រឹម​ជង្គង់ សម្រាប់​អ្នក​ទៅ​ធ្វើ​ការ។

៧.ស្ទីល​សាមញ្ញ​ៗ គឺ​អាវ​យឺត ខោ​ខោវប៊យ​ខៀវ និង​អាវ​ស្បែក។

៨.ខោ​រឹប​រាង អាវ​យឺត​រលុង​វែង ហើយ​បន្ថែម​អាវ​ស្បែក​ខ្មៅ។

៩.ឈុត​ខ្មៅ​ទាំង​ព្រម ខោ អាវ ស្បែក​ជើង កាបូប និង​អាវ​ស្បែក។

១០.អាវ​សាមី ឬ​អាវ​យឺត​តឺនុយ​ជា​មួយ​ខោ​ខោវប៊យ រួច​យក​អាវ​ស្បែក​មក​គ្រប​ស្មា៕

ចុចអាន៖ពេល​ទៅ​សម្ភាស​​ការងារ ស្រីៗ​មិនគួរមើលរំលងម៉ូដទាំងនេះ

ប្រភព៖ gurl ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម