គូ​ស្នេហ៍​ថ្មី​ថ្មោង​តែង​ជួប​ប្រទះ​រឿង​ទើស​ទាល់​៦​យ៉ាង​នេះ

  • 2018-06-13 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​អ្នក​ទើប​មាន​ស្នេហា​ថ្មី​ថ្មោង​ រឿង​ទើស​ទាល់​ជា​ច្រើន​តែង​កើត​មាន​ទោះ​ប្រឹង​ជៀស​យ៉ាង​ណា​ក៏​ដោយ។​តែ​រឿង​ទើស​ទាល់​ទាំង​នោះ​ក៏​អាច​ជួយ​ឱ្យ​ស្នេហា​អ្នក​កាន់​តែ​ប្រសើរ​ឡើង​ដែរ។​ តើ​មាន​ប៉ុន្មាន​ចំណុច​ដែល​អ្នក​ធ្លាប់​ជួប​ប្រទះ?

១.​ ការ​ផោម​

នេះ​ជា​រឿង​ធម្មជាតិ​គ្រប់​គ្នា​តែង​តែ​ផោម​ ប៉ុន្តែ​ការ​ផោម​នៅ​ចំពោះ​មុខ​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​ជា​លើក​ដំបូង​ជា​រឿង​ដែល​ទើស​ទាល់​បំផុត។​ យូរៗ​ទៅ​អ្នក​នឹង​ទម្លាប់​វា​ ហើយ​ក៏​ក្លាយ​ជា​រឿង​ធម្មតា។​

រូបតំណាង

**២.​ ការ​ភើ​**

ការ​ភើ​ក៏​ដូច​ជា​ការ​ផោម​ដែរ​គឺ​ជា​រឿង​ធម្មតា​។​ ពេល​ខ្លះ​អ្នក​ភ្លេច​ខ្លួន​ក៏​បញ្ចេញ​វា​ដោយ​មិន​ដឹង​ខ្លួន​។​ តែ​អ្នក​ខ្លះ​មិន​គិត​អញ្ចឹង​ទេ​ គេ​គិត​ថា​វា​ជា​រឿង​ដែល​មិន​គួរ​កើត​ឡើង​និង​ជា​កិរិយា​មិន​សមរម្យ​។​ អញ្ចឹង​ជៀស​បាន​គួរ​តែ​ជៀស។​

៣.​ ចេញ​លុយ

នេះ​ជា​រឿង​ទើស​ទាល់​បំផុត​ដែល​គ្រប់​គួរ​ស្នេហ៍​ថ្មី​ថ្មោង​តែង​ជួប​ប្រទះ។​ អ្នក​ប្រាកដ​ជា​និយាយ​ថា​ទុក​ឱ្យ​ខ្ញុំ​ជា​អ្នក​ចេញ​គាត់​ក៏​ថា​គាត់​ជា​អ្នក​ចេញ​ ហើយ​ទាញ​វិក័យ​ប័ត្រ​ទៅ​វិញ​ទៅ​មក។ ប្រសិន​បើ​អ្នក​មិន​ទារ​ចេញ​នោះ​គេ​នឹង​គិត​អវិជ្ជមាន​លើ​អ្នក​។​

រូបតំណាង

៤.​ ជួប​សង្សារ​ចាស់​ពេល​នៅ​ជាមួយ​សង្សារ​ថ្មី ឬ​ជួប​សង្សារ​ចាស់​របស់​ដៃ​គូ​អ្នក​

ប្រសិន​បើ​គាត់​មិន​ដឹង​ថា​ម្នាក់​ណា​ជា​សង្សារ​ចាស់​របស់​អ្នក​នោះ​គឺ​មិន​អី​ទេ​។​ តែ​ប្រសិន​បើ​គាត់​ដឹង​ហើយ​ នោះ​វា​ជា​រឿង​ដែល​ទើស​ទាល់​ផ្សេង​ទៀត។​ មិន​ត្រឹម​តែ​អ្នក​ទេ​ គាត់​ក៏​អាច​នឹង​ទើស​ទាល់​ថា​ត្រូវ​ធ្វើ​បែប​ណា​ទើប​សម​។​

៥.​ ស្រវឹង​ជោក​ជាំ

អ្នក​ទើប​តែ​ណាត់​ជួប​ដៃ​គូ​ជា​លើក​ដំបូង​ ហើយ​ក៏​សម្រេច​ចិត្ត​ទៅ​បារ​ ឬ​ផឹក​ស្រា​ជាមួយ​គ្នា។​ ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ស្រវឹង​ហើយ​ធម្មតា​នោះ​គឺ​មិន​អី​ទេ​ តែ​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ស្រវឹង​និយាយ​ច្រើន​ឬ​ឡូឡា​ នោះ​អ្នក​គួរ​តែ​ជៀស​វៀង​កុំ​ទៅ​អី​។​ ពេល​ខ្លះ​អ្នក​អាច​នឹង​និយាយ​រឿង​ដែល​មិន​គួរ​និយាយ។​

រូបតំណាង

៦.​ ជួប​ជាមួយ​ឪពុក​ម្តាយ​

ការ​ណាត់​ជួប​ជាមួយ​ឪពុក​ម្តាយ​សង្សារ​អ្នក​ មិន​ថា​ទើប​តែ​ស្រលាញ់​គ្នា​ ឬ​ស្រលាញ់​គ្នា​យូរ​ហើយ​ក៏​ដោយ​គឺ​ត្រូវ​តែ​ទើស​ទាល់​។​ ប៉ុន្តែ​វា​ជា​រឿង​ល្អ​ព្រោះ​ស្នេហា​អ្នក​នឹង​កាន់​តែ​ប្រសើរ​ជាង​មុន​ បើ​អ្នក​ជួប​ជាមួយ​ម៉ាក់​ប៉ា​ទាំង​សង​ខាង​ហើយ៕​

រូបតំណាង

ប្រភព៖ Boldsky ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា