មិនមែន​មានតែ ត្រចៀកកាំ ទេ តារា​​​ទាំង​នេះ ក៏​ប្រើ​កម្មវិធី​កាត់​ត​ទាញ​ជើង​ឲ្យ​ស្រឡូន​ជ្រុលដែរ!

  • 2018-06-13 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​និយាយ​ពី​រូប​សម្រស់​តារា​ចិន​ទាំង ៥ ខាងក្រោម អ្នក​គាំទ្រ​បាន​ចាត់​ទុក​ដូច​ទេពអប្សរ​រួច​ទៅ​ហើយ។ ប៉ុន្តែ​ដូច​ពាក្យ​គេ​តែង​និយាយ​ថា «គ្មាន​នរណា​ម្នាក់​កើត​មក​ស្អាត​ឥត​ខ្ចោះ​ឡើយ» ហើយ​តារា​ស្រី​ទាំង​នោះ​ក៏​ដូច​គ្នា ដ្បិត​មុខមាត់ និង​រាងរៅ​ស្អាត​ នៅតែ​មាន​ចន្លោះ​ខ្វះខាត​ដដែល រហូត​ពេល​ខ្លះ​ត្រូវ​ប្រើ​បច្ចេកវិទ្យា​ជួយ ទើប​រូប​ចេញ​មក​ស្អាត​គ្មាន​កន្លែង​ទាស់។ ថ្មី​ៗ​នេះ ត្រចៀកកាំ បាន​ក្លាយ​ជា​តារា​ដែល​ទទួល​រង​ពាក្យ​រិះគន់​មិន​ល្អ​ជាច្រើន​ពី​អ្នក​គាំទ្រ ព្រោះ​រូប​កាត់​ត​ទាញ​ជើង​ឲ្យ​ស្អាតជ្រុល ប៉ុន្តែ​ធាតុ​ពិត​មិនមែន​តែ​នាង​ម្នាក់​ទេ តារា​ស្រី​ដទៃក៏​ប្រើ​កម្មវិធី Photoshop នេះ​ដែរ។

១. Zhao Wei

កាល​ពី​ខែ​មុន បណ្ដាញ​ព័ត៌មាន Sina បាន​ចុះផ្សាយ​ពី​កម្រង​រូបភាព Zhao Wei ពេល​បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ​ប៉េកាំង ដើម្បី​ទៅ​បំពេញ​ការងារ។ គេ​សង្កេត​ឃើញ​ថា ប្រភព​ព័ត៌មាន​ខាង​លើ​បាន​កាត់​ត ទាញ​ជើង​របស់​ស្រី​ស្អាត​វ័យ ៤២ ឆ្នាំ​ ឲ្យ​ទៅ​ជា​វែង និង​ស្រឡូន​មិន​ខុស​ពី​ជើង​របស់​កំពូល​ម៉ូដែល​ឡើយ ខណៈ​ដែល​ជើង​ពិត​នាងមាន​សភាព​ខ្លី ធំ និង​មាន​សាច់​ច្រើន​ទៀត​ផង។ រឿង​នេះ​មិនមែន​ជា​លើក​ទី ១ សម្រាប់​ត្រចៀកកាំ​ទេ ពោល​គឺ​​​​ច្រើន​ដង​មក​ហើយ។

២. Fan Bingbing

រាជិនី​សម្រស់​ប្រចាំ​ប្រទេស​ចិន​រូប​នេះ​វិញ ក៏​មាន​រូប Photoshop ច្រើន​ដែរ តែ​អ្វី​ដែល​ធ្វើឲ្យ​ទស្សនិកជន​ហួសចិត្ត គឺ​ការ​កាត់​ត​ទាញ​ជើង​ឲ្យ​តូច​ស្រឡូន ខណៈ​ដែល​ជើង​ពិត​រាង​ធំ​បន្តិច។ រូប​មួយ​សន្លឹក​ដែល​គេ​រិះគន់​បំផុត គឺ​ពេលក្រុមការងារ​របស់​នាង​ បាន​ថត​នៅព្រលានយន្តហោះ ហើយ​បង្ហោះ​លើ Weibo។

៣. Angelababy

ជា​ញឹកញាប់ baby ត្រូវ​បាន​គេ​សរសើរ​ពី​សម្រស់ និង​រាង​ស្រឡូន​ស្អាត។ ប៉ុន្តែ​ភរិយា Huang Xiaoming ក៏​តែង​ប្រើ​កម្មវិធី photoshop ដើម្បី​ឲ្យ​ជើង​នាង​ល្អឥតខ្ចោះ។ តាម​ការ​ពិត​ទោះ​ជា​ស្គម​ស្រាប់​ក៏​ដោយ តែ​ជើង​ស្រី​ស្អាត​វ័យ ២៩ ឆ្នាំ​រូប​នេះ មិន​ស្អាត​ឡើយ ព្រោះ​ត្រង់​ក្បាល​ជង្គង់ និង​កំភួនជើង​មាន​សាច់។ មិន​ត្រឹមតែ​កែ​ឲ្យ​ស្រឡូន​ប៉ុណ្ណោះ​ទេ រូប​របស់​នាង​កែ​ឲ្យ​សាច់​ស​ម៉ត់​រលោង​ទៀត​ផង។

៤.Tiffany Tang

តួឯក​ស្រី​ក្នុង​រឿង «អ្នក​ប្រមាញ់​មុខ​ស្រស់» មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ដោយសារ​តែ​រាង​ស្ដើង មុខ​ស្រទន់​មាន​មន្ត​ស្នេហ៍។ ប៉ុន្តែ​ចំណុច​មួយ​ដែល​ស្រី​ស្អាត​វ័យ ៣៤ ឆ្នាំ​រូប​នេះ​ខ្វះខាត គឺ​ក្បាល​ជង្គង់​នាង​មាន​គន្លាក់ ព្រោះ​តែ​ស្គម​ពេក។ ហេតុនេះ​ហើយ​បានជា​រូប Tiffany កន្លង​មក ច្រើនតែ​កែ​ទាញ​ឲ្យ​ស្រឡូន។

៥.Ying Er

ចំណែក​ស្រី​ស្អាត​រូប​នេះ​វិញ ក៏​មិន​ខុស​ពី​តារា​ដទៃ​ដែរ។ ទោះជា​ជើង​នាង​ស្អាត​ស្រាប់​ក៏​ដោយ Ying Er នៅតែ​ជ្រើសរើស​កម្មវិធី​កាត់​ត ដើម្បី​ឲ្យ​ឃើញ​តូច និង​ស្រឡូន​ជាង​មុន៕

ចុចអាន៖ត្រចៀកកាំ រង​ការ​រិះគន់​ពេល​ ​កាត់​ត​ទាញ​ជើង​ឲ្យ​វែង​​ជ្រុល​ ដូច​កំពូល​ម៉ូដែល

ប្រភព៖ ione ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម