Mai Davika នឹង​មក​កម្ពុជាជា​លើក​ទី ២ ដើម្បី​សម្ភោធ​ហាង​ដ៏​ល្បី​មួយ

  • 2018-06-12 11:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ដ៏ល្បី​ប្រចាំ​នៅ​ប្រទេស​ថៃ Mai Davika នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​​​​កម្ពុជា​ នាពេល​ខាង​មុខ ពោលគឺ​ថ្ងៃ​ទី ១៧​ មិថុនា ឆ្នាំ​ ២០១៨ សប្ដាហ៍​នេះ​តែម្ដង។​ តាម​ការ​រៀប​រាប់​​​ព័ត៌មាន​ពីអ្នក​តំណាងហាង​ Pedro ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​មក​​​​វិបសាយ កញ្ញា​​ ថា តារា​ថៃ​កាត់​អឺរ៉ុប​មួយ​រូប​​នេះ ​នឹង​មក​ចូល​រួម​ជា​កិត្តិយស​ ក្នុង​ការ​បើក​សម្ពោធ​ហាង​ថ្មី​ នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន ២។​ អ្នក​គាំទ្រ​មួយ​ចំនួន គ្រាន់​តែ​​​លេច​ឮ​ដំណឹង​នេះ​ភ្លាម មាន​អារម្មណ៍​រំជើប​រំជួល​ចង់​ជួប​នាង​ខ្លាំង​ណាស់។ គួរ​បញ្ជាក់​ថា​តារា​ស្រី​វ័យ ២៦ ឆ្នាំ​រូប​នេះ ធ្លាប់​មក​កម្ពុជា​ម្ដង​រួច​មក​ហើយ ពោល​កាលពី​ឆ្នាំ ២០១៤ ក្នុង​កម្មវិធី​សម្ពោធជា​ផ្លូវ​ការ​របស់ ETV៕

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម