ស្រី​ស្អាតចិន​ទាំង ៤ រូប​ ដែល​មិន​សក្ដិសម​សម្ដែង​រឿង​បុរាណ ព្រោះទម្រង់​មុខ​...

  • 2018-06-12 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​តារា​ស្រី​ៗ​របស់​ប្រទេស​ចិន​មួយ​ចំនួន ដែល​មាន​មុខមាត់​ស្រស់​ស្អាត ទេពកោសល្យ​សម្ដែង​ខ្ពស់ នឹង​មាន​មុខ​ក្នុង​រឿង​ភាគ​បុរាណ។ ប៉ុន្តែ​ស្រី​ស្អាត​ទាំង ៤ នេះ​វិញ ទោះ​ជា​មុខមាត់​ស្រស់​ស្អាត​បែប​ធម្មជាតិ និង​ស្រទន់​យ៉ាង​ណា ក៏​មិន​មាន​អ្នក​គាំទ្រ​ឲ្យ​សម្ដែង​រឿង​បែប​នោះ​ដែរ ព្រោះ​ទេពកោសល្យ បូក​រួម​ជាមួយ​ទឹកមុខ​មិន​សម។ តារា​ទាំង​នោះ មាន​ដូចជា៖

១.Rainie Yang

តារា​សម្ដែង និង​ចម្រៀង​ជួរ​មុខ​របស់​តៃវ៉ាន់​រូប​នេះ​មាន​ភាព​ពេញ​និយម​ណាស់​ក្នុង​ចិត្ត​អ្នក​គាំទ្រ​យុវវ័យ ប៉ុន្តែ​ពេល​សម្ដែង​ក្នុង​រឿង​បុរាណ «Strange Tales of Liao Zhai» ស្រី​ស្អាត​សាច់​ចាំ​វ័យ ៣៤ ឆ្នាំ​មិន​ទទួល​បាន​ការ​គាំទ្រ​សោះ។ អ្នក​ទស្សនា​ជាច្រើន​បាន​វាយ​តម្លៃ​ថា មក Rainie Yang មិន​ចេះ​លេង បូក​រួម​ទាំង​ទឹក​មុខ​មិន​ស៊ី​គ្នា​ជាមួយ​រឿង​បុរាណ។ ចាប់តាំង​ពី​ពេល​នោះ​មក នាង​មក​ដែល​សម្ដែង​ទៀត​ឡើយ ដោយ​ផ្ដោត​លើ​ចម្រៀង និង​រឿង​សម័យ​ប៉ុណ្ណោះ។

២.Zhou Yutong

ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩៤ នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​ចិន ពេញ​ចិត្ត​ខ្លាំង​ពេល​សម្ដែង​រឿង​បែប​យុវវ័យ​ទំនើប «Soul Mate» តែ​ក៏​ស្រងាកចិត្ត​ណាស់​ដែរ ពេល​នាង​សម្ដែង​ក្នុង​រឿង​បែប​បុរាណ «The Palace» កាល​ឆ្នាំ ២០១៣។ ការ​បរាជ័យ​របស់​ខ្សែ​ភាពយន្ត​នេះ ក៏​បាន​ដាស់តឿន Zhou Yutong គួរតែ​កាត់បន្ថយ​ការ​ថត​ខ្សែ​ភាពយន្ត ហើយ​ត្រូវ​ប្រុងប្រយ័ត្ន​ជាង​មុន​ក្នុង​ការ​ជ្រើសរើស​ខ្សែ​ភាពយន្ត​បុរាណ។

៣.Jessica Hsuan

អ្នក​ដែល​ចូលចិត្ត​ភាពយន្ត​ហុងកុង ពិតជា​មិន​អាច​និយាយ​បដិសេធ​ពី​ទេពកោសល្យ​តារា​សម្ដែង​ដ៏​ល្បីល្បាញ​របស់​ទូរទស្សន៍ TVB Jessicaបាន​ឡើយ។ កាលពី​ជាង ១០ ឆ្នាំ​មុន​តារា​ស្រី​វ័យ ៤៧ ឆ្នាំ​រូប​នេះ​បាន​ថត​រឿង​សម័យ​ជាច្រើន​​ដែល​តម្រូវ​ឲ្យ​នាង​ដើរតួ​ជា​មេធាវី ប៉ូលិស បែប​វាយតប​គ្នា ហើយ​ត្រូវ​បាន​អ្នក​គាំទ្រ​សរសើរ​មិន​ដាច់​ពី​មាត់។ ប៉ុន្តែ​ពេល​លេង​រឿង «Curse of the Royal Harem» នាង​បែរជា​ដើរតួ​មិន​សម ហើយ​ទស្សនិកជន​បង្ហាញ​ភស្តុតាង​ថា នាង​គួរតែ​ថត​តែ​ភាពយន្ត​ទំនើប​ទៅ។

៤.Michelle Chen

តាំងពី​ចាប់ផ្ដើម​ថត​រឿង «ទេព​ឥន្ទ្រីយ៍​បក្សី​ស្នេហ៍» សៀវ ឡុងនី រូប​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​បង្អាប់​រហូត ជាពិសេស​រិះគន់​ពី​រូប​សម្រស់​នាង ថា​ស្អាត​មិន​ដល់ មិន​សម​ដើរ​តួ​មួយ​នោះ​ឡើយ។ អ្វី​ដែល​កាន់តែ​ធ្វើឲ្យ​អ្នក​ទស្សនា​អស់​សំណើច គឺ​ម៉ូដ​សក់ ២ ដុំ​របស់​នាង ត្រូវ​គេ​ប្រដូច​ទៅ​នឹង​ភ្លៅមាន់ ២ ដុំ ហើយ​មុខ​នាង​មូល​ដូច​នំ​ប៉ាវ៕

ចុចអាន៖រឿង “កល​ល្បិច​ក្នុង​រាជ​វាំង” វគ្គ​២ តួ​អាក្រក់​ត្រូវ​បាន​គេ​ស្រលាញ់​ជាង​តួឯកស្រី​ទៅ​ទៀត

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម