៤​សំណួរ ស្រីៗ​គួរ​សួរ​ខ្លួន​ឯង​សិន មុន​ដាច់​ចិត្ត​​មាន​អីៗ​ជាមួយ​ប្រុស​ណា​ម្នាក់

  • 2018-06-09 04:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 78

ចន្លោះមិនឃើញ

ការ​​រួម​ភេទ​ជាមួយ​គ្នា គឺ​ជា​រឿង​ដែល​មិន​អាច​គេច​ផុត​របស់​មនុស្ស​ភេទ​ផ្ទុយ​គ្នា ហើយ​សូម្បី​តែ​ភេទ​ដូច​គ្នា សម្រាប់​តែ​ពេល​បច្ចុប្បន្ន។ ប៉ុន្តែ​ជា​ពិសេស​សម្រាប់​នារី គួរ​ប្រាកដ​ចិត្ត​ខ្លួន​ឯង​សិន មុន​សម្រេច​ចិត្ត​ឱ្យ​គេ​មក​ប្រឡូកប្រឡាក់​លើ​ខ្លួន​ប្រាណ ​ព្រោះ​បើ​អ្នក​មិន​ទាន់​ត្រៀម​ខ្លួន​រួចរាល់ ឬ​មិន​បាន​ពិចារណា​ឱ្យ​បាន​ច្បាស់​ទេ វា​អាច​នាំ​ឱ្យ​មាន​បញ្ហា​ច្រើន​ប៉ះពាល់​ដល់​ខ្លួន​អ្នក ឬ​សូម្បី​តែ​កិត្តិយស​ក្រុមគ្រួសារ។

ដូច្នេះ បើ​អ្នក​កំពុង​ស្ថិត​នៅ​ក្នុង​ទំនាក់ទំនងស្នេហា​មួយ​​ ហើយ​អាច​ឈាន​ដល់​ការ​រួម​ភេទ​នោះ គួរ​ផ្អាក​ហើយ​សួរ​ខ្លួន​ឯង​នូវ​សំណួរ​ទាំង​៤​ខាង​ក្រោម​នេះ​សិន​ ដើម្បី​ច្បាស់​ថា ក្រោយ​ការ​ធ្វើ​រឿង​នេះ​ហើយ វា​នឹង​មិន​បង្ក​ឱ្យ​មាន​វិប្បដិសារី ឬ​គុណវិបត្តិ​ទៅ​ថ្ងៃ​ក្រោយ។

ចុចអាន៖ ប្រុសៗគួរសួរ​​សំណួរ​ទាំង​នេះ​ទៅ​ខ្លួន​ឯង​ មុនសម្រេចចិត្តគេងជាមួយនាង!

១. តើ​អ្នក​ស្គាល់​ប្រុស​ម្នាក់​នោះ​ច្បាស់​ហើយ​ឬ​នៅ?

មុន​ចាប់​ផ្ដើម​ឈាន​ដល់​ចំណុច​ស៊ីជម្រៅ​នៃ​ស្នេហា អ្នក​គួរ​ដឹង​ខ្លួន​ឯង​ថា​យល់​ពី​គេ ស្គាល់​គេ​បាន​កម្រិត​ណា​ហើយ។ ជា​ធម្មតា បុរសៗ​ពេល​ចង់​បាន​នារី​ណា​ម្នាក់ គេ​អាច​នឹង​មាន​វិធី​ធ្វើ​ឱ្យ​នាង​ទន់​ចិត្ត ដោយ​កាយវិការ ការ​ប៉ះពាល់ ​ការ​យក​ចិត្ត​ទុកដាក់ ឬ​អំណោយ​ទាក់ចិត្ត។ ប៉ុន្តែ​អ្នក​គួរ​ស្វែង​រក​ចំណុច​ពិត​ប្រាកដ​របស់​គេ​ដែល​អាច​ឱ្យ​យើង​ជឿជាក់​បាន ហើយ​ប្រាកដ​ថា​នឹង​គ្មាន​អ្វី​ពាក់ព័ន្ធ​ស្មុគស្មាញ​ដែល​នាំ​ឱ្យ​មាន​បញ្ហា​នៅ​ពេល​ក្រោយ។ សាវតារ​ផ្ទាល់​ខ្លួន ប្រវត្តិ​ការងារ ប្រវត្តិ​ក្នុង​សង្គម និង​ក្រុមគ្រួសារ គួរ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​ពី​គេ​ឱ្យ​បាន​ច្បាស់​សិន​ មុន​សម្រេច​ចិត្ត​ថា​ធ្វើ​អ្វី​បន្ត​ទៀត។​

សម្រាប់​អ្នក​ដែល​មិន​ខ្វល់​ពី​រឿង​ក្រោយ​ពេល​គេង​ជាមួយ​គ្នា​ អាចចាត់​ទុក​ថា​វា​មិន​​មែន​ជា​បញ្ហា​ចោទ តែ​បើ​អ្នក​ដែល​ចង់​បាន​ស្នេហា​ស្មោះស្ម័គ្រ ហើយ​មិន​ដែល​គិត​ថា​រឿង​នេះ​ជា​រឿង​លេងសើច គួរ​គិតគូរ​ជា​មុន​សិន សឹម​សម្រេច​ចិត្ត​ធ្វើ​រឿង​នេះ​ជាមួយ​គ្នា​ក៏​មិន​យឺត​ពេល​ដែរ មែន​ទេ?

ចុចអាន៖ រឿង ៤ យ៉ាង​ដែល​ប្រុស​ៗតែងគិត​ពីមនុស្ស​ស្រី ពេល​បាន​គេង​ជាមួយ​គ្នាលើក​ដំបូង

២.តើ​អ្នក​ទុក​ចិត្ត​លើ​គាត់​ដែរ​ឬ​អត់?

អូខេ ចូល​ដល់​ចំណុច​នេះ ​គឺ​ជា​រឿង​ដែល​អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​វិញ ​មុន​​​សម្រេច​ចិត្ត​​គេង​ជាមួយ​គាត់។ អាច​សួរ​ខ្លួន​ឯង​ជុំវិញ​រឿង​រួម​​ភេទ​នេះ ដូច​ជា តើ​ការ​មាន​អី​ៗ​ជាមួយ​គ្នា​មុន​រៀបការ​ជា​បញ្ហា​សម្រាប់​អ្នក​និង​គាត់​ឬ​អត់​។ ម្យ៉ាង​ទៀត បើ​អ្នក​ធ្លាប់​គិត​ថា ​ព្រហ្មចារី​ត្រូវ​តែ​ប្រគល់​ជូន​​បុរស​ដែល​អ្នក​ស្រលាញ់​ខ្លាំង និង​ពិត​ប្រាកដ​ ដូច្នេះ​អ្នក​អាច​រក​ចម្លើយ​ដល់​ខ្លួន​ឯង​បាន​ថា បើ​អ្នក​មិន​សូវ​មាន​ចិត្ត​លើ​គាត់ ឬមាន​ដែរ​តែ​តិច​តួច ឬ​មិន​ទាន់​ប្រាកដ​ប្រជា ឬ​មាន​ម្នាក់​ទៀត​ដែល​ល្អ​ជាង​គាត់ នោះ​អ្នក​នឹង​អាច​រក​ចម្លើយ​សម្រាប់​ខ្លួន​ឯង​បាន​ហើយ។

តើ​អ្នក​អាច​មើល​ឃើញ​អនាគត​ចំពោះ​ស្នេហា​គាត់​និង​អ្នក​ដែរ​ឬ​អត់?

កំហុស​មួយ​ដែល​នារី​តែង​ធ្វើ​សម្រាប់​រឿង​ផ្លូវ​ភេទ​នេះ​ គឺ​តែង​គិត​ថា​ ក្រោយ​មាន​អីៗ​ជាមួយ​គ្នា​ហើយ គាត់​នឹង​សប្បាយ​ចិត្ត ហើយ​ស្រលាញ់​អ្នក​ខ្លាំង​ឡើង។ ផ្ទុយ​ទៅ​វិញ រឿង​ស្នេហា​ការ​​យក​រឿង​លើ​គ្រែ​មក​សម្រាប់​ចង​គេ គឺ​មិន​មែន​ជា​ការ​ចងចិត្ត​គេ​បាន​ពិត​ប្រាកដ​នោះ​ទេ។

មនុស្ស​ប្រុស​ណា​ក៏​ត្រូវ​ការ​ចំណីផ្លូវ​អារម្មណ៍​នេះ​ដែរ គឺ​គ្មាន​អ្នក​ណា​ដែល​នឹង​ថា​ "ទេ" ចំពោះ​នារី​ដែល​នៅ​ចំពោះ​មុខ ហើយ​ព្រម​ធ្វើ​រឿង​ទាំង​នេះ​ជាមួយ​គេ​ឡើយ។ ប៉ុន្តែ​សូម​ចាំ​ថា ការ​​ប្រើ​វិធី​នេះ​មិន​មែន​ជា​​អ្វី​ដែល​អាច​ឱ្យ​អ្នក​ទាំង​ពីរ​នឹង​រស់​នៅ​សុខ​សាន្ត​បាន​ទាំង​អស់​ទេ។

អ្នក​គួរ​តែ​ស្វែង​រក​ចម្លើយ​សម្រាប់​សំណួរ​នេះ​សិន ថា​តើ​បើ​បន្ត​ទាក់ទង​គ្នា អ្នក​ទាំង​ពីរ​អាច​មាន​ផ្លូវ​រហូត​ដល់​រៀបការ​នឹង​គ្នា មាន​កូន​មាន​ចៅ​ដែរ​អត់? តើ​គ្រួសារ​គេ​និង​គ្រួសារ​យើង​អាច​ទទួល​យក​បាន​ឬ​អត់? ឬ​ថា​តើ​អ្នក​ទាំង​ពីរ​អាច​មាន​អនាគត​ដែរ​អត់​បើ​នៅ​ស្រលាញ់​គ្នា។

៤. ​តើ​គាត់​អាច​ឱ្យ​អ្នក​និយាយ​ត្រង់ៗ​ពី​រឿង​រួម​ភេទ​នេះ​បាន​អត់?

អ្នក​គួរ​ដឹង​ឱ្យ​ច្បាស់​ថា តើ​គាត់​អាច​ទទួល​យក​បាន​អត់ បើអ្នក​ចង់​បង្ហាញ​អារម្មណ៍​ពិត​ដល់​គាត់​ទាក់ទង​នឹង​រឿង​នេះ ដូច​ជា ការ​ត្រៀម​ខ្លួន​របស់​អ្នក ភាព​ខ្មាស​អៀន​ដែល​អ្ន​កមាន និង​ការ​ប្រើ​ស្រោម​អនាម័យ​ដើម្បី​រួម​ភេទ​ជាដើម៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម