ប្រុស​ៗ​ត្រៀម​លក្ខណៈ​ផ្លូវ​ចិត្ត​បែបនេះ​ឲ្យ​ហើយ​ទៅ ពេល​មាន​សង្សារ​ជា​ស្រី​រឹងមាំ

  • 2018-06-10 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​ជា​មាន​គូស្នេហ៍ ក៏​អត្តចរិត​មនុស្ស​ស្រី​រឹងមាំ​មិន​អាច​ប្រែ​ជា​ទន់ជ្រាយ​វិញ​បាន​ទេ។ ដូចនេះ​ប្រុស​ៗ​គួរតែ​ត្រៀម​លក្ខណៈ​ផ្លូវ​ចិត្ត និង​កាយ​ទទួល​យក​រឿង​ទាំង ៧ នេះ​ទៅ៖

១.នាង​អាច​បោះបង់​អ្នក តែ​មិន​បោះបង់​ក្ដី​ស្រមៃ

មាន​សង្សារ​ហើយ​ក៏​ដោយ តែ​នាង​នឹង​មិន​បោះបង់​ក្ដី​ស្រមៃ​ខ្លួន ដើម្បី​ផ្គាប់​ចិត្ត​អ្នក​ឡើយ ឬ​អាច​និយាយ​បាន​ថា នាង​អាច​បោះបង់​អ្នក​វិញ ប្រសិនបើ​ទទួល​ការ​គាបសង្កត់​។ មនុស្ស​ស្រី​បែប​នេះ​មិន​ចូលចិត្ត​តាម​ផ្គាប់​ចិត្ត​មនុស្ស​ប្រុស​ទេ មានតែ​ឲ្យ​បុរស​មក​តាម​ចិត្ត​វិញ។

រូបតំណាង

**២.នាង​គ្មាន​ពេល​ទៅ​តាម​លួង​អ្នក​ទេ**

មនុស្ស​ស្រី​មាន​ចរិត​រឹងមាំ គឺ​គ្មាន​ពេល​ទៅ​គិត​ពី​វិធី​តាម​លួង​សង្សារ​ឡើយ បើ​ទោះ​ជា​អ្នក​ខឹង​នាង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ។

៣.មិន​សូវ​មាន​ពេល​ផ្អែមល្ហែម

នាង​ត្រូវ​បាន​បង្វឹក​ខ្លួនឯង​ឲ្យ​ដឹង​ថា ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ​គ្មាន​នរណា​ម្នាក់​មក​ជួយ​ទេ ដូចនេះ​​មាន​តែ​សង្គ្រោះ​ខ្លួនឯង។ នាង​មិន​ដែល​ពឹង​ផ្អែក​លើ​នរណា​ម្នាក់​ក្នុង​ជីវិត បែបនេះ​ហើយ​ទើប​មិន​សូវ​មាន​ពេល​មក​សាង​ភាព​រ៉ូមែនទិក​ដូច​អ្នក​ដទៃ។

៤.នាង​មិន​ទ្រ​អ្នក​ដាច់ខាត

ព្រោះ​តែ​អាកប្បកិរិយា​ជា​ស្ត្រី​អង់អាច ទើប​នាង​មិន​ខ្ចី​អត់ធ្មត់ ពេល​ទំនាក់ទំនង​មាន​បញ្ហា ព្រោះ​នាង​គិត​ថា នោះ​ជា​រឿង​មិន​បាន​ការ។

៥.ចង់​ពុះពារ​ដោយ​ខ្លួន​ឯង

ពេល​មាន​បញ្ហា​ណា​មួយ ដាច់ខាត​នាង​មិន​ពឹង​ពាក់​លើ​អ្នក​ឡើយ ព្រោះ​នារី​បែបនេះ​ចង់​ប្រយុទ្ធ​ជាមួយ​ការ​លំបាក​ដោយ​ខ្លួនឯង ហើយ​គិត​ថា​ការ​សុំ​ជំនួយ​ពី​បុរសនឹង​នាំ​ឲ្យ​ខ្លួន​មើល​ទៅ​អន់។

៦.នាង​មិន​ប្រច័ណ្ឌ

មិន​បាច់​ទៅ​ប្រឹង​សាកល្បង​ចិត្ត​នាង​ថា ស្រលាញ់​អ្នក​ឬ​អត់ ដោយ​បណ្ដើរ​ស្រី​ផ្សេង​ទេ ព្រោះ​នាង​នឹង​គ្មាន​ប្រតិកម្ម​ត្រឡប់​ទៅ​វិញ។ នាង​មិន​បង្ហាញ​កាយវិការ​បែប​នោះ​ចេញ​មក មិនមែន​បានន័យ​ថា មិន​ស្រលាញ់​ឡើយ តែ​នាង​ជា​ប្រភេទ​មនុស្ស​គិត​ក្នុង​ផ្លូវ​ល្អ ដោយ​សម្អាង​ថា​នោះ​ជា​មិត្តភ័ក្ដិ​អ្នក​វិញ។

៧.នាង​មិន​ខ្លាច​ការ​បែកបាក់​គ្នា

នាង​នឹង​មិន​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​ណា​មួយ​ឡើយ ហើយ​បណ្ដោយ​ឲ្យ​វា​ទៅ​តាម​ដំណើរ​ចុះ បើ​ទោះ​ជា​អ្នក​ក្បត់​ចិត្ត​នាង ក៏​មិន​ខ្ចី​យំ ឬ​បញ្ចេញ​កំហឹង​នាំឲ្យ​អាប់ឱន​កិត្តិយស​ដែរ។ ដូចគ្នា​នេះ​ផង​ដែរ នាង​នឹង​ឲ្យ​អ្នក​ចេញ​ទៅ​ដោយ​មិន​ស្រណោះ​សោះ៕

រូបតំណាង

ចុចអាន៖ស្រីៗ​​ចង់​បាន​មនុស្ស​ប្រុស​​ល្អ​ៗ​ជា​គូ ត្រូវ​ដឹង​ ៦ ចំណុច​នេះពី​គេ​សិនដែរ

ប្រភព៖ positivethingsonly ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម