ស្រីៗតែងខ្លួនបែបនេះ ប្រុសៗដឹងតែលង់ស្រលាញ់ខ្លាំងម៉ង

  • 2018-06-09 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការចេះតុបតែងខ្លួនឲ្យស្រស់ស្អាតទាក់ទាញការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន គឺជាសិល្បៈមួយដែលស្ត្រីគ្រប់រូបគួរតែមាន។ប្រសិនបើស្រីៗយើងមានរបស់ទាំងនេះនៅក្នុងទូជាស្រេចនោះ អត់ពិបាកឡើយចង់តែងខ្លួនបង្អួតរាងឲ្យគេសរសើរថាស្អាតគ្រប់គ្នា។

១. រ៉ូបខ្មៅ

រ៉ូបខ្មៅមើលទៅសាមញ្ញ តែទាក់ទាញខ្លាំង ទោះបីស្លៀកច្រើនដងយ៉ាងណា ក៏មិនឆាប់សាំ ពិសេសបើស្ត្រីមានស្បែកសភ្លឺរលោង ស្លៀករ៉ូបខ្មៅនេះទៅកាន់តែលេចធ្លោទ្វេដង។

២. ស្បែកជើងកែង

ស្បែកជើងកែងមិនត្រឹមតែជួយឲ្យអ្នកមើលទៅខ្ពស់ជាងមុនប៉ុណ្ណោះទេ វាថែមទាំងធ្វើឲ្យជើងមើលទៅស្រលូនទៀតផង។

៣. ពណ៌ក្រហម

កុំថាឡើយក្រេមលាបមាត់ពណ៌ក្រហម សូម្បីតែខោអាវពណ៌ក្រហម ក៏ពាក់ទៅមានភាពលេចធ្លោខ្លាំងណាស់ដែរ ពិសេសត្រូវរើសម៉ូដណាស្អាតឲ្យស៊ីនឹងរាង ធានាថាដើរទៅណាក៏ងាកមើលដោយមិនដឹងខ្លួនដែរ។

៤. អាវសំយេះស្មា

អ្នកមិនចាំបាច់ស្លៀកពាក់សិចស៊ីពេកក៏បាន ត្រឹមអាវសំយេះស្មា គួរជាទីចាប់អារម្មណ៍បាត់ទៅហើយ។

៥. សម្លៀកបំពាក់រឹបរាង

ស្លៀករឹបរាង តែមិនរឹបខ្លាំងពេក មើលទៅឃើញទម្រង់ខ្លួន ហើយគួរឲ្យចង់ឧបថែមទៀត។

៦. អាវក្រៅស្បែក

អ្នកគួរតែមានអាវប្រភេទនេះនៅក្នុងទូ ព្រោះពេលចេញទៅណាមកណា គ្រាន់ទាញយកមកពាក់ពីក្រៅជាការស្រេច ហើយឡូយប្លែកគេទៀត។

៧. រ៉ូបមានប៉ាក់

ជាពិសេស អ្នកដែលចូលរួមកម្មវិធីជប់លៀងផ្សេងៗ មានរ៉ូបប៉ាច់លម្អនៅផ្នែកខាងលើ ពិតជាទាក់ទាញណាស់។

តែចង់ស្លៀកពាក់បញ្ចេញសាច់សខ្ចីមិនអាចខ្វះឡេលាបថែបំប៉នស្បែក និងការពារកម្ដៅថ្ងៃបានឡើយ ដោយស្ត្រីគួរជ្រើសរើសឡេលាបស្បែកមានប្រសិទ្ធិភាពខ្ពស់ក្នុងកញ្ចប់តែមួយដូចជា Vasaline UV Lightening ដែលមានវីតាមីន B3 និងភាគល្អិតតូចៗពីវ៉ាសឺលីនជែលលីនឹងធ្វើឲ្យស្បែកមានសុខភាពល្អបើប្រើជាប្រចាំ ស្ត្រីនឹងឃើញស្បែកប្រែជាសភ្លឺថ្លា ក្នុងរយៈពេល២សប្តាហ៍៕

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី