អាថ៌កំបាំង ចិញ្ចឹមកូនស្រី ធំឡើងអនាគតល្អមិនចាញ់ប្រុសៗ

  • 2018-06-08 03:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជឿឬមិនជឿ ការចិញ្ចឹមកូនស្រី មានលក្ខណៈពិបាកស្មុគស្មាញជាងការចិញ្ចឹមកូនប្រុស។ បរិស្ថានជុំវិញ ឬកត្តាសង្គម ជាក្ដីកង្វល់ធំរបស់ឪពុកម្ដាយដែលមានកូនស្រី។ ខាងក្រោមនេះ ជាអាថ៌កំបាំងចិញ្ចឹម ឬដុសខាត់កូនស្រីឲ្យក្លាយជាមនុស្សរីករាយ មិនបាក់ទឹកចិត្ត ជឿជាក់លើខ្លួនឯង និងមានអនាគតល្អមិនចាញ់កូនប្រុស៖ **

១. ម្ដាយត្រូវធ្វើជា idol ដល់ក្មេង

កូនស្រីភាគច្រើនមានទំនោរចិត្តស្រលាញ់ឪពុកជាង តែយ៉ាងណា ម្ដាយនៅតែជាគំរូធំបំផុតរបស់គេ។ ទង្វើប្រចាំថ្ងៃរបស់ម្ដាយ ជះឥទ្ធិពលខ្លាំងដល់កូនស្រី។ បើចង់ឲ្យកូនស្រីធំឡើងរឹងមាំ ម្ដាយមិនត្រូវរុញរាក្នុងការធ្វើជាគំរូល្អសម្រាប់គេនោះទេ មិនថាអាកប្បកិរិយា ចរិយាមារយាទ ការនិយាយស្ដី ការគិត ឬការងារនោះឡើយ។

ការស្រាវជ្រាវបង្ហាញថា ម្ដាយជាពេទ្យចិត្តសាស្ត្រ និងអ្នកប្រឹក្សាដ៏ពូកែបំផុតសម្រាប់កូនស្រី ពេលនាងមានបញ្ហា។ មានន័យថា ក្រៅពីដើរតួនាទីជាម្ដាយ អ្នកក៏គួរធ្វើជាមិត្តល្អ ដើម្បីចែករំលែករឿងស្មុគស្មាញរបស់នាងដែរ។

សិស្ស​នៅ​សាលា​អន្តរជាតិ AppleTree

**២. ជួយនាងឲ្យស្គាល់លក្ខណៈពិសេសរបស់ខ្លួន**

អ្នកប្រហែលជាមិនជឿទេថា ការបណ្ដោយឲ្យកូនស្រីធ្វើកិច្ចការដែលចិត្តខ្លួនស្រលាញ់ គឺជាកូនសោពិសេសដើម្បីឲ្យពួកគេមានទំនុកចិត្តលើខ្លួនឯង។ មនុស្សម្នាក់ៗមានចំណុចពិសេសរៀងៗខ្លួន ហើយក្មេងស្រីក៏ដូចនោះដែរ គឺនាងមានចំណូលចិត្ត និងក្ដីស្រមៃផ្សេងៗផ្ទាល់ខ្លួន។

បើកូនស្រីអ្នក ចូលចិត្តធ្វើរឿងដែលក្មេងស្រីធម្មតាមិនធ្លាប់ធ្វើ ដូចជា ហាត់តៃក្វាន់ដូ ស្រាវជ្រាវពីបច្ចេកវិទ្យា មិនចូលចិត្តស្លៀកសំពត់ ឬរ៉ូប គួរបណ្ដោយឲ្យពួកគេធ្វើតាមធម្មជាតិខ្លួន ព្រោះចំណូលចិត្តនេះហើយ ដែលធ្វើក្មេងរកឃើញចំណុចខ្លាំងរបស់ខ្លួន ឈានទៅរកភាពជោគជ័យនៅថ្ងៃអនាគត។

ការជួយជំរុញ និងលើកស្ទួយពីភាពខុសប្លែករបស់កូនស្រី នឹងនាំឲ្យគេយល់ថា ខ្លួនមានឥទ្ធិពលពិសេសមានគំនិតវិជ្ជមាន និងក្លាហានក្នុងការបញ្ចេញមតិនានាក្នុងសង្គម។

៣. កុំតឹងតែងនឹងចំណុចខ្វះខាតរបស់នាង

អ្នកជំនាញចិត្តវិទ្យាបានរកឃើញថា ក្មេងស្រីមានឱកាស ៣ ដងច្រើនជាងក្មេងប្រុស ក្នុងការធ្លាក់ចូលបញ្ហាបាក់ទឹកចិត្ត ពិសេសពេលគេយល់ថា ខ្លួនមិនល្អគ្រប់គ្រាន់ ឬពេលប្រព្រឹត្តកំហុស។ ប៉ុន្តែកំហុសឆ្គងនេះហើយដែលធ្វើឲ្យក្មេងដឹងពីចំណុចខ្លាំង ឬខ្សោយរបស់ខ្លួន និងចេះទទួលស្គាល់ការពិត។ ដូច្នេះតួនាទីម្ដាយឪពុកគឺ បង្ហាញប្រាប់កូនស្រីថា កំហុសគឺជារឿងធម្មតាបំផុតសម្រាប់ជីវិត ដោយរម្លឹកប្រាប់គេពីទង្វើភ្លាំងភ្លាត់របស់អ្នក ហើយបណ្ដោយនាងឲ្យបង្កើតកំហុសខ្លះៗ រួចពន្យល់ប្រាប់។

អ្នកអាចលៃលកពេលមួយចំនួន បង្រៀន ឬសាកល្បងធ្វើអ្វីថ្មីៗជាមួយនាង ដូចជា ធ្វើម្ហូប ដុតនំ ដើម្បីសាងកំហុស និងពេលមានពេលវេលារីករាយជាមួយគ្នាក៏បាន។

៤. បណ្ដុះគំនិតឲ្យក្លាហាន ប្រឡូកសង្គម

មិនថានាងមានអាយុក្រោម ១០ ឆ្នាំយ៉ាងណាទេ ឪពុកម្ដាយសម័យថ្មីត្រូវលើកទឹកចិត្ត ឲ្យកូនស្រីចូលរួមសកម្មភាពសង្គម រាប់អានមនុស្សថ្មីៗ ដើម្បីឲ្យពួកគេស្គាល់ច្បាស់ពីបរិយាកាសសង្គម និងរកឃើញពីចំណុចពិសេស និងអ្វីដែលខ្លួនត្រូវធ្វើ។

ជាក់ស្ដែង អ្នកគួរនាំនាងទៅចូលរួមក្នុងកម្មវិធីសប្បុរសធម៌ផ្សេងៗ ពន្យល់ហេតុផលហេតុអ្វីយើងគួរចូលរួមជួយសង្គម។

៥. ផ្ដល់ការអប់រំល្អ តាំងពីតូច

អ្នកស្រី DYSI Nory នាយិកាសាលាអន្តរជាតិ AppleTree និយាយថា ខាងសាលាមានបណ្ដុះគំនិតមួយថា "អ្នកណាក៏អាចក្លាយជាដឹកនាំ អ្នកណាក៏មានសមត្ថភាពដែរ" មិនថាជាមនុស្សស្រី ឬប្រុសនោះទេ។ គ្មាននរណាកំណត់ថាពេទ្យ ឬវិស្វករត្រូវតែជាប្រុស ឯគណនេយ្យករត្រូវតែជាស្រីនោះទេ មនុស្សម្នាក់ៗមានឥទ្ធិពល និងជំនាញរៀងៗខ្លួន។

"បើក្មេងរៀនមិនពូកែខាងគណិតវិទ្យា មិនមែនមានន័យថា គាត់ជាសិស្សអន់ឡើយ ព្រោះគាត់អាចខ្លាំងលើមុខវិជ្ជាផ្សេងទៀត។ ឯគ្រូបង្រៀនដែលនៅជិតស្និទ្ធជាមួយសិស្សរាល់ថ្ងៃ មានតួនាទីជំរុញ និងលើកទឹកចិត្តសិស្សឲ្យដើរតាមក្ដីស្រមៃរបស់ពួកគេ"។ នាយិកាបន្ថែម។

លោក ទុំ វណ្ណៈ អ្នកសម្របសម្រួលកម្មវិធីសិក្សាប្រចាំសាលាខាងលើ បន្ថែមថា៖ "យើងលើកទឹកចិត្តជាពិសេសដល់ក្មេងស្រី ឲ្យពួកគេចូលរួមដើរតួនាទីសំខាន់ៗ ក្នុងកម្មវិធីរបស់សាលា ដូចជា ធ្វើអ្នកសម្របសម្រួលកម្មវិធី ចូលរួមកិច្ចពិភាក្សាដេញដោលមតិ...ដើម្បីឲ្យពួកគេយល់ថា គេជឿជាក់លើខ្លួនឯង ហើយអាចធ្វើបាន"។

នៅ AppleTree មានបញ្ចូលកម្មវិធីសិក្សាបន្ថែម 7 Habits (License ពីអាមេរិក) ដែលបណ្ដុះក្មេងៗឲ្យចេះឯករាជ្យខ្លួនឯង មានទំនួលខុសត្រូវ មានគំនិតផ្ដួចផ្ដើម ចេះធ្វើផែនការកំណត់គោលដៅ កំណត់អាទិភាពពេលវេលាខ្លួន គ្រប់គ្រងអារម្មណ៍ គោរព-អធ្យាស្រ័យដល់អ្នកដទៃ ហ៊ានបញ្ចេញ និងការពារយោបល់ខ្លួនឯង-ល-។

AppleTree International School ជាសាលាចំណេះទូទៅដែលបង្រៀន ៣ ភាសាក្នុងពេលតែមួយ (ខ្មែរ អង់គ្លេស ចិន) មានកម្មវិធីសិក្សាថ្នាក់មត្ដេយ្យ និងបឋមសិក្សា ផ្អែកតាមកម្មវិធីសិក្សាស្តង់ដារអាមេរិក មានទីតាំងនៅលើផ្លូវ២៧១ ទល់មុខមន្ទីរពេទ្យលោកសង្ឃ ។

ចុះ​ឈ្មោះ​ក្នុង​ខែ​មិថុនា នឹង​ទទួល​បាន​ការ​បញ្ចុះ​ម្លៃ ១៥%។ សូម​​ទាក់ទងតាមលេខ 095 234 168 / 087 999 168 ឬចូលវិបសាយ www.appletree.education

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម