មួយ​ជាតិ​​មនុស្ស​ស្រី​ បើ​បាន​ប្ដី​មាន ៥​ចំណុច​នេះ ចាត់​ទុក​ថា​សំណាង​បំផុត

  • 2018-06-05 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជីវិត​គូ​គឺ​ជា​ជីវិត​ដ៏​ស្រស់​បំព្រង ប្រសិន​បើ​មាន​គូ​ជីវិត​ដែល​ល្អ ជា​ពិសេស​ការ​ជួប​ប្ដី​ប្រពន្ធ​ដែល​មាន​​ទឹក​ចិត្ត និង​អត្តចរិត​ល្អ រស់​នៅ​ចុះ​សម្រុង​គ្នា។ សម្រាប់​នារី​ៗ ប្រសិន​បើ​បាន​ជួប​បុរស​ជា​ស្វាមី​ដែល​មាន​ ចំណុច ៥​យ៉ាង​ខាង​ក្រោម​នេះ គឺ​ចាត់​ទុក​ថា​អ្នក​ជា​មនុស្ស​ស្រី​មាន​សំណាង​ខ្លាំង​ហើយ៖

១. ចេះ​លេង​សើច ផ្ដល់​កម្លាំង​ចិត្ត

​វិធី​​រឹត​ចំណង​ស្នេហា​​​​ដ៏​ល្អ​បំផុត​ គឺ​ការ​​ចេះ​លេង​សើច កំប្លុក​កំប្លែង​រវាង​ប្ដី និង​ប្រពន្ធ​នេះ​ហើយ។ វា​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ស្នេហា​គង់វង្ស​យូរ​អង្វែង​ទេ ប៉ុន្តែ​វា​ក៏​ជា​ចំណែក​មួយ​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​មាន​សុខភាព​ផ្លូវ​ចិត្ត​ល្អ។ បើ​សិន​​ស្វាមី​អាច​ធ្វើ​ឲ្យ​ភរិយា​របស់​ខ្លួន​ញញឹម និង​សើច​​ ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​គ្នា​ជានិច្ច​នោះ មិន​ថា​ជួប​ឧបសគ្គ ឬ​បញ្ហា​យ៉ាង​ណា ក៏​អ្នក​​មិន​សូវ​មាន​អារម្មណ៍​រង​សម្ពាធ និង​អាច​​រស់​នៅ​ជាមួយ​គ្នា​យ៉ាង​រលូន។

២. មាន​ទំនួល​ខុស​ត្រូវ

ស្វាមី​ដែល​មាន​ទំនួល​ខុស​ត្រូវ តែង​ចាំ​ជួយ​មនុស្ស​ជា​ទី​ស្រលាញ់ និង​សមាជិក​គ្រួសារ​មិន​ឲ្យ​មាន​ការ​លំបាក​អ្វី​ឡើយ។ កុំ​ភ្លេច​ថា ទៅ​អនាគត ជីវិត​គូ​មិន​មែន​មាន​តែ​មនុស្ស​ពីរ​នាក់​នោះ​ទេ ប៉ុន្តែ​នឹង​មាន​រឿង​កូន​ៗ និង​បញ្ហា​​តូច​ៗ​ក្នុង​ផ្ទះ​ជា​ច្រើន​ទៀត​។ ការ​​​មិន​បណ្ដោយ​ឲ្យ​ធុរៈ​ទាំង​អស់​ធ្លាក់​មក​លើ​​នរ​ណា​ម្នាក់​តែ​ម្ខាង មិន​ថា​ជា​រឿង​តូច​ ឬ​រឿង​ធំ គឺ​ចាត់​ទុក​ថា​ជា​ការ​យល់​ដឹង​សុខ​ទុក្ខ​រវាង​គ្នា​នឹង​គ្នា​ បាន​យ៉ាង​ប្រសើរ។

៣. ក្ដី​ស្រលាញ់​ដែល​មិន​ប្រែប្រួល

ជឿ​ថា​មនុស្ស​​ស្រី​គ្រប់​គ្នា​សុទ្ធ​តែ​យល់​ហើយ​ថា ជីវិត​ក្រោយ​អាពាហ៍ពិពាហ៍​មិន​អាច​ផ្អែមល្ហែម​ដូច​មុន​រហូត​ទេ តែ​ប្រាកដ​ជាមាន​ថ្ងៃ​ខ្លះ​សាប ថ្ងៃ​ខ្លះ​ល្វីង។ ប៉ុន្តែ​អ្វី​ដែល​ចង់​ឲ្យ​ស្វាមី​ទាំង​អស់​បាន​ដឹង​នោះ​គឺ ភាព​ផ្អែម​ល្ហែម​ក្នុង​ជីវិត​គូ គឺ​ជា​អ្វី​ដែល​អាច​ផ្ដល់​ឲ្យ​គ្នា​បាន​រហូត។ សូម​បង្ហាញ​ឲ្យ​នាង​ឃើញ​ទៅ មិន​ថា​ការ​និយាយ​ពាក្យ​ស្រលាញ់ ឬ​មាន​កាដូ​អ្វី​ឲ្យ​នាង​ភ្ញាក់ផ្អើល នាំ​នាង​ដើរ​លេង ផ្លាស់​ប្ដូរ​បរិយាកាស ណាត់​​គ្នា​ញ៉ាំ​អាហារ ។ល។ បើ​អ្នក​អាច​ធ្វើ​បាន​គ្រប់​យ៉ាង ដូច​កាល​ដែល​ទើប​រៀបការ​ថ្មី​ៗ ភរិយា​របស់​អ្នក​ក៏​នឹង​លង់​ស្នេហ៍​អ្នក​ គ្មាន​ថ្ងៃ​ធុញ​ទ្រាន់​ដែរ។

៤. មាន​ការ​អត់​ធ្មត់

នៅ​ពេល​ណា​ក៏​ដោយ​ដែល​មាន​បញ្ហា​កើត​ឡើង​ក្នុង​គ្រួសារ ហើយ​ម្នាក់​ៗ​មាន​ការ​អត់ធ្មត់ យល់​ចិត្ត​យល់​ថ្លើម ជម្នះ​បញ្ហា និង​ការ​លំបាក​ទាំង​ឡាយ​ជាមួយ​គ្នា មិន​ថា​បញ្ហា​នោះ​លំបាក​យ៉ាង​ណា ​គឺ​សុទ្ធ​តែ​​ជា​ការ​ពិសោធន៍​ក្ដី​ស្រលាញ់​ដែល​អ្នក​​ទាំង​ពីរ​មាន​ចំពោះ​គ្នា។ នៅ​ពេល​អ្នក​ឆ្លង​កាត់​ចំណុច​នេះ​បាន ស្នេហា​អ្នក​នឹង​កាន់​តែ​រឹង​មាំ ដោយ​គ្មាន​អ្វី​អាច​បំបែក​អ្នក​ងាយ​ៗ​ឡើយ។

៥. ស្មោះ​មួយ​នឹង​មួយ មិន​ចេះ​ផ្ដេសផ្ដាស

រឿង​នេះ​ជា​រឿង​សំខាន់​បំផុត​ហើយ។ មនុស្ស​ប្រុស​ដែល​​គ្មាន​ចរិត​ព្រាន ស្រលាញ់​ចិត្ត​មួយ​ថ្លើម​មួយ បើ​មនុស្ស​ស្រី​ណា​បាន​ គឺ​ចាត់​ទុក​ថា​សំណាង​ល្អ​ជាង​ត្រូវ​ឆ្នោត​រង្វាន់​ធំ​ទៅ​ទៀត ព្រោះ​បើ​សិន​ប្ដី​មាន​និស្ស័យ​ព្រាន​ លួច​មាន​សហាយស្មន់​ហើយ មិន​ថា​ស្រលាញ់​ប៉ុណ្ណា ក៏​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​បាន​យូរ​ដែរ។

ដូច​ដែល​យើង​ធ្លាប់​ដឹង​ហើយ​ថា ​បញ្ហា​ជីវិត​គូ​មិន​មែន​បញ្ចប់​​ត្រឹម​ថ្ងៃ​រៀប​ការ​នោះ​ទេ។ ការ​រៀបការ​គឺ​គ្រាន់​តែ​ជា​ចំណុច​ចាប់​ផ្ដើម​ថ្មី​មួយ​ប៉ុណ្ណោះ។ គូ​ស្នេហ៍​ដែល​បាន​រៀប​ការ​ហើយ នឹង​អាច​ក្លាយ​ជា​គូ “​ស្នេហ៍​ពិត​” ឬ​ក៏​អត់ គឺ​ត្រូវ​សម្លឹង​មើល​វែង​ឆ្ងាយ​ទៀត។ យើង​មិន​ដឹង​ទេ​ថា ជីវិត​គូ​របស់​យើង​នឹង​ត្រូវ​ជួប​រឿង​អ្វី​​ខ្លះ​ទៀត ប៉ុន្តែ​រឿង​មួយ​ដែល​ដឹង​និង​ជា​វិធី​ជួយ​ឲ្យ​ទំនាក់ទំនង​រវាង​ប្ដី​ប្រពន្ធ​បាន​យូរ​អង្វែង គឺ “ចរិត​របស់​ប្ដី” នេះ​ហើយ​សំខាន់​បំផុត។ ​មនុស្ស​ស្រី​ដែល​សំណាង​បំផុត​ក្នុង​លោក មិន​មែន​មនុស្ស​ស្រី​ដែល​មាន​ទ្រព្យ​ច្រើន​បំផុត​នោះ​ទេ ប៉ុន្តែ​គឺ​ការ​មាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​យល់​ចិត្ត និង​ស្រលាញ់​គ្នា​មិន​ថា​ពេល​សុខ និង​ពេល​ទុក្ខ ទើប​ហៅ​ថា​ក្ដី​ស្រលាញ់​ពិត​ប្រាកដ ៕

ប្រភព៖ Sanook ប្រែ​សម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម