គន្លឹះ​ ៦​ យ៉ាងស្លៀក​ពាក់​ឲ្យ​ឃើញ​ខ្ពស់​ជាង​មុន​ និង​ឃើញ​រាង​ស្លីម​ស្អាត​ជាង​មុន

  • 2018-06-05 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ស្លៀកពាក់​ប្រៀប​បាន​ដូច​ជា​សិល្បៈ​មួយ​ដែល​បង្ហាញ​អំពី​ស្ទឹល​និង​ចំណូល​ចិត្ត​ដូច្នេះ​ដែរ។​ នៅ​ពេល​ស្លៀក​ពាក់​បាន​ស្អាត​ ការ​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ក៏​មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​ឯង​ដែរ​។​ ប៉ុន្តែ​ដើម្បី​ឲ្យ​ស្លៀកពាក់​ទៅ​ឃើញ​ស្អាត​ពុំ​ចាំ​បាច់​ទាល់​តែ​មាន​រាង​ខ្ពស់​ស្រលូន​ស្រាប់​នោះ​ទេ។​ និយាយ​រួម​អ្នក​មិន​សូវ​បាន​កម្ពស់​ អាច​សាកល្បង​រៀន​វិធី​ស្លៀកពាក់​ទាំង​៦ ​វិធី​នេះ​ ដើម្បី​ឲ្យ​ចេះ​រើស​ខោអាវ​ស្លៀក​ពាក់​សក្ដិសម​ធ្វើ​ឲ្យ​មើល​ទៅ​ខ្ពស់​ស្អាត។​

១.​ បើ​ចង់​ពាក់​អាវ​ស្លៀក​សំពត់

ចង់​ឲ្យ​មើល​ទៅ​ខ្ពស់​ក្នុង​សម្លៀក​បំពាក់​បែប​នេះ​ អ្នក​គួរ​ជ្រើស​រើស​សំពត់​ណា​ដែល​មាន​ចង្កេះ​ខ្ពស់​ ហើយ​តឺនុយ​ជា​មួយ​អាវ។​ ជៀស​វាង​ពាក់​អាវ​ដាក់​ខាង​ក្រៅ​សំពត់​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​កាន់​តែ​ឃើញ​ទាប។​

២.​ បើ​ពាក់​រ៉ូប​វែង​ពាក់​ស្បែក​ជើង​ក្រវាត់​កែង​

ជ្រើស​រើស​ស្បែក​ជើង​ដែល​ត្រូវ​គ្នា​ជា​មួយ​ពណ៌​សម្បុរ​ ឬ​ស៊ី​គ្នា​នឹង​ពណ៌​រ៉ូប​ដែល​អ្នក​ពាក់​ ហើយ​បើ​ជា​សាច់​ក្រណាត់​យឺត​ គឺ​មិន​ចាំ​បាច់​ដាក់​ខ្សែ​ក្រវាត់​ចង្កេះ​ទៀត​នោះ​ទេ។​ ចំណែក​ការ​ពាក់​ស្បែក​ជើង​ពណ៌​ដិត​ខ្លាំង​ពេក​ ធ្វើ​ឲ្យ​មើល​ទៅ​ចាប់​អារម្មណ៍​នឹង​វា​ ដូច្នេះ​ហើយ​ទើប​ដឹង​ថា​អ្នក​មាន​ជើង​ខ្លី​ៗ។​

៣.​ ពាក់​អាវ​ក្រៅ​​ខ្លួន​ខ្លី

អ្នក​គួរ​ជ្រើស​រើស​អាវ​​ក្រៅ​ដែល​តូច​និង​ខ្លី​ល្មម​។​ កុំ​ជ្រើស​រើស​អាវ​ក្រៅ​ដែល​ធំ​ហើយ​វែង​ពេក​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ឃើញ​តឿ។​

៤.​ ស្លៀក​រ៉ូប​ពាក់​ស្បែក​ជើង​រាប​ស្មើ​

សម្រាប់​អ្នក​ចូល​ចិត្ត​ស្លៀក​រ៉ូប​ហើយ​ពាក់​ស្បែក​ជើង​រាប​ស្មើ​អ្នក​ គូរ​ជ្រើស​រើស​រ៉ូប​ដែល​មាន​រាង​ស្រាប់​ ឬ​រឹបចង្កេះ។​ បើ​ស្លៀក​រូប​រលុង​គូរ​ប្រើ​ខ្សែ​ក្រវាត់​ឲ្យ​ឃើញ​រាង​ ព្រោះ​បើ​ស្លៀក​រ៉ូប​រលុង​ហើយ​ពាក់​ស្បែក​ជើង​ទាប​ទៀត​នឹង​ឃើញ​ទាបជា​មិន​ខាន។​

៥.​ ពណ៌​អាវ​កុំ​ផ្ទុយ​ពី​ខោ​ខ្លាំង​ពេក​

កាល​ណា​ពណ៌​អាវ​ផ្ទុយ​គ្នា​នឹង​ពណ៌​ខោ​ខ្លាំង​ពេក​ ធ្វើ​ឲ្យ​អ្នក​មើល​ទៅ​ទាប​ជាង​ពេល​ពាក់​អាវ​ពណ៌​ស៊ី​គ្នា​ជាមួយ​ខោ។​

៦.​ អាវ​យឺត​ខោ​ខោវប៊យ​

គួរ​ជ្រើស​រើស​ខោ​ចង្កេះ​ខ្ពស់​ ពាក់​អាវ​យឺត​សំរុង​ខ្លី​ (Crop Top)។​ បើ​ពុំ​ដូច្នេះ​ទេ​ ពាក់​អាវ​យឺត​ធម្មតា​តែ​ត្រូវ​តឺនុយ​ក្នុង​ខោ​ ហើយ​ពាក់​ស្បែក​ជើង​កែង​ទើប​មើល​ទៅ​ខ្ពស់៕

ចុចអាន៖សិស្ស​ស្រី​ៗ​ អាច​ធ្វើសក់ ​៤ ​ម៉ូដ​នេះ​បាន ​ស្អាត​ សុភាព​ សក្ដិសម​សម្រាប់​អ្នក​គ្មាន​ពេល​ច្រើន​

ប្រភព៖ Brightside ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម