ស្រីៗកុំ​តូច​ចិត្ត​អីបើ​មាន​​ចំណុច​ទាំង​នេះ ព្រោះ​ជាកន្លែង​ទាក់​ទាញ​ខ្លាំង​ទៅវិញ

  • 2018-06-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​មនុស្ស​ស្រី​ជា​ច្រើន ​នៅ​មិន​​ស្រណុក​ក្នុង​ខ្លួន ព្រោះ​មិន​ពេញ​ចិត្ត​​នឹង​​រូប​រាង ឬ​អ្វី​ដែល​ខ្លួន​កំពុង​​មាន​សព្វ​ថ្ងៃ ទាំង​ដែល​ការ​ពិត វា​មាន​ភាព​ទាក់​ទាញ​ គួរ​ឲ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់។ ​ដូច្នេះ​ហើយ​បាន​ជា​អ្នក មិន​​ត្រូវ​តូច​ចិត្ត ខិត​ខំ​ទៅ​រក​វិធី​កែប្រែ​ខ្លួន​ឯង ​ខាត​បង់​​ទាំង​ពេល​វេលា ទាំង​លុយ​កាក់ ​ហើយ​ពេល​ខ្លះ​ប្រឈម​នឹង​ គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ទៀត​ផង។ អ្នក​គួរ​សប្បាយ​​រីករាយ ប្រសិន​​បើ​​មាន​ចំណុច​ណា​មួយ​ដូច​​​ខាង​ក្រោម​នេះ។

១. ​សម្បុរ​ស្បែក​​ខ្មៅ​ស្រអែម

អ្នកដឹង​ទេ​​ថា សម្បុរ​​ខ្មៅ​ស្រអែម ពិត​ជា​ទាក់​ទាញ​ខ្លាំង​ណាស់ អ្នក​មិន​ចាំបាច់​ប្រើ​ប្រាស់​ផលិតផល​គីមី ដើម្បី​​​​​​ចង់​បាន​ស្បែក​ស​ខ្ចី នាំ​ឲ្យ​​ខូច​កោសិកា​ស្បែក​នោះ​ឡើយ។

២. កម្ពស់​ទាប

ហេតុ​អី​ បាន​ជា​អ្នក​ត្រូវ​តូច​ចិត្ត​នឹង​កម្ពស់​ខ្លួន​ឯង? អ្នក​ដែល​មាន​កម្ពស់​ទាប​​មើល​ទៅ ​មិន​ងាយ​ចាស និង​គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​ណាស់។

៣. ច្រមុះ​មិន​ស្រួច

ច្រមុះ​មិន​ស្រួច​មិន​មែន​ជា​បញ្ហា​ធំ​នោះ​ទេ ព្រោះ​មើល​ទៅ​បែប​ធម្មជាតិៗ​ស្អាត​ជាង ព្រោះ​​ការ​​​កែកុន​ពេល​ខ្លះ ​​លទ្ធផល​អាច​នឹង​អាក្រក់​លើស​ដើម។​

៤. ដើមទ្រូង​តូច

អ្នក​មាន​​ដែល​មាន​​ដើមទ្រូង​តូច​ គួរតែ​សប្បាយ​ចិត្ត​ពេល​បាន​ដឹង​ថា ​ដើម​ទ្រូង​តូច​មាន​គុណ​សម្បត្តិ​ច្រើន​ណាស់។ ចុច​​អាន​បន្ត៖ គុណ​សម្បត្តិ​៨​យ៉ាង​របស់​នារី​មាន​ដើម​ទ្រូង​តូច

៥. មុខ​មាន​អាចម៍​រុយ

អ្នក​ខ្លះ​ចង់​បាន​មុខ​ស​រលោង ប៉ុន្តែ​​សម័យ​ឥឡូវ ការ​ទៅ​ដាក់​បន្ថែម​ឲ្យ​មាន​អាចម៍​រុយ​​លើ​ផ្ទៃ​មុខ ក៏​ជា​ភាព​ពេញ​និយម​សម្រាប់​នារីៗ​ផង​ដែរ។​​

៦. ធ្មេញ​មិន​ស្មើ

​​​ទោះ​បី​​ជា​អ្នក​មាន​ធ្មេញ​មិន​ស្មើ​ មាន​ចន្លុះ​ប្រហោង ក៏​មិន​អី​ដែរ ព្រោះ​​​អ្នក​អាច​ធ្វើ​ឲ្យ​អ្នក​ដទៃ ស្រលាញ់​ចូលចិត្ត នូវ​ចំណុច​ពិសេស​ទាំង​នេះ​ ដែល​អ្នក​មាន។

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម