ត្រឹម​វ័យ ១៨ ឆ្នាំ​​ប៉ុណ្ណោះ នារី​ម្នាក់នេះ​មាន​ទេព​កោសល្យ​ច្នៃ​ម៉ូដ​យ៉ាង​ប្រណិត

  • 2018-05-31 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារីវ័យក្មេង ហោ​ សុនិតា ដែល​មាន​វ័យ​​​ត្រឹម​ ១៨​ ឆ្នាំ និង​ជា​សិស្ស​ថ្នាក់​ទី​ ១១​​ មាន​ទេពកោសល្យ​​ខាង​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ស្អាត​ៗគួរ​ឲ្យ​កោត​សរសើរ។ នាង​បាន​និយាយប្រាប់ កញ្ញា ថា ដោយ​សារ​តែ​កើត​នៅ​ក្នុង​គ្រួសារជា​អ្នក​ជំនាញ​​ផ្នែក​ច្នៃ​ម៉ូដ និងកាត់ដេរ​​ដ៏​ល្បី​ស្រាប់​ គឺ​ហាង ប៉ារ៉ាឌី​ ធ្វើ​ឲ្យ​នាង​ចាប់​អារម្មណ៍ជំនាញ​នេះ​​តាំង​តែ​ពី​ក្មេងដែរ។ ជាពិសេស​នៅ​ពេល​នាង​មាន​អាយុ​ ១២​ ឆ្នាំ សុនិតា ចូល​ចិត្ត​មើល​ទស្សនាវដ្ដី ហើយ​គូ​រតាម​​បន្តិច​​ម្តងៗ រហូត​​អាច​បង្កើត​ម៉ូដ​ថ្មីៗ បាន​ដោយ​​​ខ្លួន​ឯង។

​សម្រាប់​ការ​គូរ​រូប​​​ចេញ​ជាម៉ូដ​មួយៗ ម៉ូដ​ណា​ដែល​​គិត​ទុក​​​ស្រាប់ គឺ​ចំណាយ​ពេល​ត្រឹម​ ៤ ទៅ ៥​ នាទី​ប៉ុណ្ណោះ ហើយ​ចំពោះ​ម៉ូដ​ណា​ដែល​មិន​បាន​​គិត​​ទុក តែ​ត្រូវ​​​គូរ​ចេញ​ភ្លាមៗ​​ត្រូវ​ចំណាយ​ពេល​ពី​ ៥ ទៅ​ ១០​នាទី។ ការ​ច្នៃ​​ម៉ូដ​របស់​ សូនីតា តែង​តែ​​ទទួល​បាន​ការ​ពេញ​ចិត្ត កោត​សរសើរ​​ពី​អតិថិជន និង​បណ្តាញ​អ្នក​គាំ​ទ្រ​នៅ​ក្នុង​ Instagram ដែល​មាន​ចំនួន​អ្នក​ Follow ជាង​ ៤​ ម៉ឺន​នាក់។ នា​ថ្ងៃ​អនាគតកូន​ស្រី​ម្ចាស់​ហាងកាត់​ដេរ​​សម្លៀកបំពាក់​ ប៉ារ៉ាឌី​ មួយ​រូប​នេះ ​មាន​បំណង​ចង់​​ក្លាយ​ជា អ្នក​​​ជំនួយ​ផ្នែក​ច្នៃ​ម៉ូដ ​ដូច​ជា​ម្តាយ​ និង​បងស្រីរបស់​ខ្លួនដែរ៕

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

រូបភាពផ្ដល់ឲ្យដោយ៖ ហោ​ សុនិតា

អត្ថបទពេញនិយម