ត្រចៀកកាំ រង​ការ​រិះគន់​ពេល​ ​កាត់​ត​ទាញ​ជើង​ឲ្យ​វែង​​ជ្រុល​ ដូច​កំពូល​ម៉ូដែល

  • 2018-05-31 02:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ថ្មី​ម្ដង​ទៀត ការ​ប្រើប្រាស់​កម្មវិធី​កាត់​ត​ជ្រុល​របស់​កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Wei បាន​ក្លាយ​ជា​ប្រធាន​បទ​ឲ្យ​គេ​រិះគន់​សា​ជា​ថ្មី។

កាល​ពី​ថ្ងៃ​ទី​២៨​ខែ​ឧសភា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ចុះផ្សាយ​ពី​កម្រង​រូបភាព​ថ្មី​របស់​តារា​ស្រី​ជើង​ចាស់ Zhao Wei នៅ​ពេល​នាង​បង្ហាញ​មុខ​នៅ​ព្រលាន​យន្តហោះ​ប៉េកាំង ប្រទេស​ចិន​ដើម្បី​ទៅ​បំពេញ​ការងារ​របស់​ខ្លួន។ នៅ​ក្នុង​រូប​ទាំង​នេះ គេ​សង្កេត​ឃើញ​ថា ប្រភព​ព័ត៌មាន​ខាង​លើ​បាន​កាត់​ត ជើង​របស់​ស្រី​ស្អាត​វ័យ​៤២​ឆ្នាំ​ ឲ្យ​ទៅ​ជា​វែង និង​ស្រឡូន​មិន​ខុស​ពី​ជើង​របស់​កំពូល​ម៉ូដែល​ឡើយ។

ទស្សនិកជន​មិន​តិច​ឡើយ បាន​រិះគន់​ថា តារា​ស្រី​រូបនេះ​ហាក់​ញៀន​នឹង​ការ​កាត់​ត​ជើង ត្បិត​រូប​នៅ​ខាង​ក្រៅ​របស់​នាង ជើង​មាន​សភាព​ខ្លី និង​ធំ​ជាង​ក្នុង​រូប​ឆ្ងាយ​ណាស់។ យ៉ាងណាក្ដី ក៏​មាន​អ្នក​គាំទ្រ​មិន​តិច​ដែរ ដែល​ការពារ​តួ​រឿង “ព្រះនាង​យេយ” ដោយ​បាន​លាន់​មាត់​ថា ក្នុង​វ័យ​៤២​ឆ្នាំ រក្សា​បាន​រាង​ដូច​នេះ​គឺ​អស្ចារ្យ​ណាស់​ទៅ​ហើយ៕

រូបដែល​គេ​រិះគន់ថា​កាត់ត
រូបមិនកាត់ត

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម