សម្ភារ​ចាំបាច់​​​​ត្រៀម​ទុក​​​សម្រាប់​ទារក ​ដែល​អ្នក​ម្តាយ​​គួរ​ទិញ​មុន​ពេល​សម្រាល​បុត្រ

  • 2018-05-29 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​សម្ភារ​ជា​ច្រើន​ដែល​អ្នក​ម្តាយ​ចាំបាច់​ត្រូវតែ​ទិញទុក​មុន​ពេល​សម្រាល​កូន ហើយ​របស់​ខ្លះទៀតសំខាន់​ខ្លាំង​មែនទែន ដូចនេះ​ចាំបាច់​ត្រូវទិញដាច់ខាត។ តែ​អ្នក​ម្ដាយ​ថ្មីថ្មោង​ មិន​ដឹង​ថា​គួរ​ទិញ​របស់​អ្វី​ខ្លះនោះទេ ព្រោះ​មាន​ច្រើន​យ៉ាង​ពេក។ ដូច្នេះ​ហើយ​បាន​ជា​ កញ្ញា​ ចង់​ជួយ​សម្រាល​បន្ទុក​ដល់​អ្នក​ម្តាយ​​ទាំង​​ឡាយ ដែល​នឹង​ត្រៀម​ខ្លួន​នឹង​ទទួល​​បុត្រ​ធីតា កុំ​ឲ្យ​ពិបាក​គិត​ច្រើន នៅ​ពេល​ដើរ​ទិញ​​អីវ៉ាន់​នៅ​ហាង​ ឬ​នៅ​ផ្សារ។

*​ផ្នែក​សម្លៀកបំពាក់

. ឈុត​ខោអាវ​ខ្លួន​ជាប់

. ឈុត​ពេល​គេង​យប់

. ខោអាវ​សម្រាប់​ស្លៀក​ចេញ​ទៅ​ក្រៅ

. មួក

. ស្រោមដៃ

. ស្រោម​ជើង

. អាវ​ចាក់

. ទ្រនាប់​ជើង

. សាប៊ូ​បោកខោអាវ​សម្រាប់​​ទារក

*ផ្នែក​គេង

. ភួយ​សាច់​ទន់

. កន្សែង​សម្រាប់​រុំ

. កូន​ពូក

. កម្រាល​ការពារ​ជ្រាប​ទឹក​នោម

. ខ្នើយ​កើយ

*ផ្នែក​បំបៅ

សម្រាប់​អ្នក​ម្តាយ​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ​មាន​ដូច​ជា៖

. ក្រណាត់​បង់​ក​ការពារ​ប្រឡាក់​

. កន្សែង​ស្អាត​ទុក​ជូត​មាត់​​ទារក

. កំប៉ុង​សម្រាប់​ទុក​ដាក់​ទឹកដោះ

. ឧបករណ៍​សម្រាប់​បូម​​យក​ទឹកដោះ

. ខ្នើយ​​ពេល​បំបៅ

. អាវ​ទ្រនាប់ពេល​បំបៅ

. បន្ទះ​សំឡី​សម្រាប់​ជូត​ចុង​សុដន់​ពេល​បំបៅ​ហើយ

​សម្រាប់​អ្នក​ម្តាយ​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ​​គោ​មាន​ដូច​ជា៖

. ក្រណាត់​បង់​ក​ការពារ​ប្រឡាក់

. កន្សែង​ស្អាត​ទុក​ជូត​មាត់​​ទារក

. កំប៉ុង​​ទឹកដោះ​គោ​តូច​ និង​ធំ

. ជក់​សម្រាប់​សម្អាត​កំប៉ុង

. ម្សៅ​ទឹកដោះ​គោ​ដែល​មាន គុណភាព​និង​ថ្ងៃ​ផុត​កំណត់​កាលបរិច្ឆេទ​ខ្ពស់

. កាតាប​សម្រាប់​ទុក​ដាក់​កំប៉ុង

*​ផ្នែក​អនាម័យ

.​ កន្ទប

. កន្សែង​សើម

. កម្រាល​​សម្រាប់​ពេល​ប្តូរ​កន្ទប

. ប្រេង​កូឡា​​សម្រាប់​ទារក

*​ផ្នែក​សម្អាត​ខ្លួន

. កាធុនជ័រ​ទុក​ងូត​ទឹក

. សាប៊ូ​ដុស​ខ្លួន​​

. កន្សែង​​​ទន់​សម្រាប់​ជូត

. កន្សែង​​​ទន់​ធំ​សម្រាប់​រុំ​ពី​ក្រៅ

. ច្រាស​ទន់​​សម្រាប់​ដុស​ក្បាល​ឲ្យ​ទារក

*សម្ភារ​ចាំបាច់​បន្ទាប់​បន្សំ

. រទេះ​សុវត្ថិភាព​ក្នុង​រថយន្ត

. រទេះ​រុញ

. កន្ត្រៃ​កាត់​ក្រចក

. ក្បាល​ដោះ​ជ័រ

. ឧបករណ៍​​វាស់​ស្ទង់​កម្តៅ

. ស្លាប​ព្រា​បញ្ច្រក​ថ្នាំ

. កាតាប​ដាក់​សម្ភារ

. ឧបករណ៍​បន្ធូរ​ការ​តឹង​ច្រមុះ

​៩. តុក្កតា​និង​ប្រដាប់​ប្រដា​លេង

ចុចអាន​បន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម