របៀប​តុប​តែង​បន្ទប់​​​គេង​ឲ្យ​មើល​ទៅ​​រ៉ូមែនទិក​ ដោយ​​​អំពូល​ភ្លើង​ភ្លឺផ្លេក​

  • 2018-05-28 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បន្ទប់​គេង​ស្រទន់​​​រ៉ូមែនទិក​​បែប​នេះ មិត្តៗ​​នារី​ណា​ឃើញហើយ ច្បាស់​ជា​​ទប់​ចិត្ត​មិន​បាន ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​នៅ​ក្នុង​ការ​តុប​តែង​ និង​ចំណាយ​តិច​ថែម​ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ ការ​ចេះ​ច្នៃ​​ដាក់​លម្អ​បន្ថែមនូវ​អំពូល​ភ្លើង​ភ្លឺផ្លេក​នៅ​ក្នុង​បន្ទប់ ​អាច​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា គេង​លក់​សុបិន​ល្អ។

១. ដាក់​នៅ​ក្បាល​គ្រែ

ដាក់​ខ្សែ​​ដែល​មាន​អំពូល​ភ្លឺផ្លេក ព័ទ្ធ​ជុំវិញ​ក្បាល​គ្រែ ប៉ុន្តែ​​បើ​អ្នក​គ្មាន​​គ្រែ​ទេ អ្នក​អាច​លម្អ​​ដោយ​ដាក់​​ទម្លាក់​ចុះ​ ឲ្យ​ស្រប​នឹង​មុង ឬ​កន្លែង​​ណា​ដែល​​​នៅ​ជិត​ក្បាល​ដំណេក។

២. ដាក់​ឲ្យ​ជាប់​នឹង​ជញ្ជាំង​

ពេល​ដាក់​នៅ​ជាប់​ជញ្ជាំង អ្នក​គួរ​​កិប​​បន្ថែម​ដោយ​រូប​ថត វា​នឹង​ជួយ​ឲ្យ​អ្នក​នឹក​ឃើញ​អនុស្សាវរីយ៍​ល្អៗ ជាមួយ​​មិត្ត​សម្លាញ់ ឬ​មនុស្ស​ពិសេស​​របស់​ខ្លួន។

​៣. ដាក់​ឲ្យ​ជិត​នឹង​ពិតាន

អ្នក​អាច​​​​ដាក់​រៀប​​ទម្លាក់​ចុះ​​ពី​ពិតាន​មក ធ្វើ​ម៉ូដ​ជា​ទឹក​រលក​ក៏បាន ឬម៉ូដ​ណា​ដែល​ខ្លួន​ឯង​ចូលចិត្ត​ក៏​​បាន។

៤. ដាក់​លម្អ​ជាមួយ​គ្រឿង​សង្ហារិម

ក្រៅ​ពី​ជញ្ជាំង​ និង​ក្បាល​គ្រែ អ្នក​អាច​ដាក់​​ភ្លើង​​លម្អ​ជាមួយ គ្រឿង​សង្ហារិម​​និង​សម្ភារ​ផ្សេងៗ​នៅ​ក្នុង​បន្ទប់ ជាពិសេស​​ដាក់​នៅ​ជុំវិញ​ស៊ុម​កញ្ចក់នឹង​បន្ថែម​​សម្រស់​កាន់​តែ​ខ្លាំង​ឡើង។​​​

ចុចអានបន្ត៖

ប្រភព៖ jelly ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម