ផល​ប៉ះ​ពាល់​ ៧​យ៉ាង​ពី​ម៉ាស៊ីន​ត្រជាក់​ ដែល​អ្នក​មិន​ធ្លាប់​ដឹង

  • 2018-05-28 04:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ប្រើ​ម៉ាស៊ីន​ត្រជាក់​ពេញ​មួយ​ថ្ងៃ​ អ្នក​គួរ​តែ​កាត់​បន្ថយហើយ។​ ម៉ាស៊ីន​ត្រជាក់​មាន​ផល​ប៉ះពាល់​ច្រើន​លើស​លុប​ដែល​អ្នក​មិន​ដែល​ចាប់​អារម្មណ៍​។​ កញ្ញា​នឹង​ប្រាប់​អ្នក​ពី​ផល​ប៉ះ​ពាល់​ទាំង​នោះ៖

១.​ ការ​ខ្សោះ​ជាតិ​ទឹក​

អ្នក​មាន​អារម្មណ៍​ថា​ចង់​ផឹក​ទឹក​ច្រើន​ នៅ​ពេល​ម៉ាស៊ីន​ត្រជាក់​កាន់​តែ​ត្រជាក់​។​ អត្រា​នៃ​ការ​ខ្សោះ​ជាតិ​ទឹក​នៅ​ក្នុង​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​ខ្ពស់​ជាង​បន្ទប់​ដែល​ប្រើ​កង្ហារ។

២.​ ឈឺ​ក្បាល​ និង​រោគ​ប្រកាំង​(ឈឺ​មួយ​ចំហៀង​ក្បាល)

ផល​ប៉ះ​ពាល់​ខ្លាំង​បំផុត​គឺ​ អ្នក​ប្រើ​ម៉ាស៊ីន​ត្រជាក់​ច្រើន​តែ​ឈឺ​ក្បាល​។​ ការ​ឈឺ​ក្បាល​នោះ​អាច​បណ្តាល​មកពី​ការ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង​ពេក​ និង​មេរោគ​នៅ​ជាប់​ម៉ាស៊ីន​ត្រជាក់។​

៣.​ បញ្ហា​ដង្ហើម​

ច្រមុះ​ ភ្នែក​ និង​ បំពង់​ក​អ្នក​អាច​នឹង​ឧស្សាហ៍​ឈឺ​ដោយ​សារ​តែ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ច្រើន​ពេក​។​ អ្នក​អាច​មាន​អាការៈ​តឹង​ច្រមុះ​ ស្ងួត​បំពង់​ក​ឬ​អាច​ឈាន​ដល់​ការ​រលាក​ច្រមុះ។​ ដូច​ដែល​ការ​សិក្សា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ ២៨ភាគរយ​នៃ​អ្នក​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​មាន​បញ្ហា​ដង្ហើម​និង​ការ​រលាក​។​

៤.​ អស់​កម្លាំង​

អ្នក​គួរ​តែ​កាត់​ម៉ាស៊ីន​ត្រជាក់​នៅ​ក្នុង​បន្ទប់​ ឬ​កន្លែង​ធ្វើ​ការ​ខ្លះ​ហើយ​ ព្រោះ​វា​ធ្វើ​ឱ្យ​អ្នក​អស់​កម្លាំង​ដោយ​ការ​ខ្សោះ​ជាតិ​ទឹក។​ អ្នក​អាច​មាន​អារម្មណ៍​ថា​ខ្ជិល​ធ្វើ​ការ​ និង​គ្មាន​កម្លាំង​កំហែង។

៥.​ ស្បែក​ស្ងួត​ និង​រមាស់

នៅ​ពេល​ដែល​អ្នក​ត្រូវ​កម្តៅ​ថ្ងៃ​ក្តៅ​ខ្លាំង​គួប​ផ្សំ​ជាមួយ​នឹង​ម៉ាស៊ីន​ត្រជាក់​ទៀត​នោះ​ ស្បែក​អ្នក​នឹង​រមាស់​ និង​ស្ងួត។​

៦.​ ជំងឺ​ហឺត​ និង​ប្រតិកម្ម​ (Allergies)

ម៉ាស៊ីន​ត្រជាក់​ក៏​អាច​ធ្វើ​ឱ្យ​អ្នក​រង​ប្រតិកម្ម​ និង​មាន​ជំងឺ​ហឺត​ថែម​ទៀត​ផង។​ សម្រាប់​ដែល​ប្រតិកម្ម​តែង​តែ​កន្តាស់​គ្រប់​ពេល​ ជា​ពិសេស​នៅ​ពេល​ដែល​ម៉ាស៊ីន​ត្រជាក់​មិន​ស្អាត។​

៧.​ ភ្នែក​ស្ងួត

ភ្នែក​ស្ងួត​អាច​ធ្វើ​ឱ្យ​រមាស់​ និង​ឈឺ​ ពេល​ខ្លះ​វា​ក៏​អាច​ធ្វើ​ឱ្យ​គំហើញ​របស់​អ្នក​កាន់​តែ​យ៉ាប់​ទៅៗ​។ ហើយ​អ្នក​ដែល​មាន​បញ្ហា​នេះ​ច្រើន​ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ច្រើន​ និង​មិន​បាន​សម្អាត​ឱ្យ​ទៀង​ទាត់៕​

-បើ​មិន​ចង់​កើត​ជំងឺ​មហារីក​ទៅ​ថ្ងៃ​ក្រោយ កុំ​ឧស្សាហ៍​ញ៉ាំ​មី​ឆា​លត​ឆា​ច្រើន​ពេក​

-កុំ​ប្រហែស! ទម្លាប់​ប្រចាំ​ថ្ងៃ​៧​យ៉ាង ធ្វើ​ឱ្យ​ឆ្អឹង​ខ្នង​កោង​ខូច​ដោយ​មិន​ដឹង​ខ្លួន​

ប្រភព៖ curejoy ប្រែ​សម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម