មនុស្ស​គ្រប់រូប​គួរ​ដឹង​ពី​ក្រម​សីលធម៌​ ៨ នេះ ទើប​រស់នៅ​ក្នុង​សង្គម​ដោយ​ភាព​ថ្លៃថ្នូរ​បាន

  • 2018-05-27 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ដឹង​អំពី​របៀប​ប្រព្រឹត្ត​ដោយ​ឈ្លាសវៃ នឹង​ជួយ​ច្រើន​ក្នុង​ជីវិត រួម​ទាំង​ការងារ​របស់​អ្នក។ ទោះជាយ៉ាងណាក៏ដោយ​គ្មាន​នរណា​ម្នាក់​កើត​មក​មាន​គំនិត ឬ​អាច​និយាយ​សម្ដី​បាន​យ៉ាង​ល្អ​នោះ​ទេ ប៉ុន្តែ​អ្នក​ត្រូវ​ឆ្លងកាត់​ការរៀនសូត្រ និង​ការ​បណ្ដុះបណ្ដាល​សិន។ ទាំងនេះ គឺជា​ក្រមសីលធម៌​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ដឹង៖

.ភាព​សប្បាយ​រីករាយ​ជា​អ្វី​ដែល​ចាំបាច់​បំផុត​នៅ​ក្នុង​ជីវិត​នេះ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ទៅ​ជាមួយ​មិត្តភ័ក្ដិ លុយ​ក៏​ត្រូវ​តែ​ច្បាស់​ដែរ។ មុន​ពេល​ទៅ​ញ៉ាំ​អី ឬ​ញ៉ាំ​រួច​ហើយ ត្រូវ​បង់​លុយ​ស្មើគ្នា ទៅ​តាម​អ្វី​ដែល​កុម្ម៉ង់​រួច មិន​ត្រូវ​ឲ្យ​មិត្ត​ជា​អ្នក​ចំណាយ​ទាំងអស់​ឡើយ ព្រោះ​មិនមែន​ជា​ញ៉ាំ​តែ​គេ។

.គ្មាន​នរណា​ម្នាក់​កើត​មក​ដែល​និយាយ​កុហក​ទេ ប៉ុន្តែ​ដោយសារ​តែ​រស់នៅ​ក្នុង​សង្គម​មាន​សមាសធាតុ​ខុស​ៗ​គ្នា ទើប​ចរិត​មនុស្ស​ក៏​ខុស​គ្នា​តាម​នោះ​ដែរ។ បើ​អ្នក​មាន​ទម្លាប់​កុហក​ញឹកញាប់ សូម​ព្យាយាម​កាត់​បន្ថយ​សកម្មភាព​ទាំងនោះ ពីព្រោះ​មនុស្ស​នៅ​ជុំវិញ​អ្នក​នឹង​ឃើញ​ថា​អ្នក​ខ្វះ​ចំណេះដឹង ឬ​ជា​មនុស្ស​មិន​ទៀង​ត្រង់។

.កុំ​ចូលចិត្ត​ទៅ​និយាយ​ត្អូញត្អែរ​ពី​ស្នេហា ឬ​ជីវិត​អ្នក​ឲ្យ​គេ​ស្ដាប់​ពេក។ ព្រោះ​គ្មាន​នរណា​ម្នាក់​អាច​ស្ដាប់​អ្នក​និយាយ​អំពី​ដំណើរ​ដើមទង​នៃ​ស្នេហា រហូត​ដល់​ជួប​ការ​ប្រេះឆា​របស់​អ្នក​បាន​ទេ។ យូរ​ៗ​ម្ដង ឬ​ពេល​មាន​អ្នក​ដទៃ​សួរនាំ​ចាំ​ប្រាប់​គេ​ចុះ តែ​បើ​អង្គុយ​តែ​រៀបរាប់​គ្រប់​ពេល អ្នក​ដទៃ​ក៏​គេ​ចេះ​ធុញ​ដែរ។

.ពាក្យ​មិន​អាច​និយាយ​នៅ​ចំពោះ​មុខ​មនុស្ស​បាន កុំ​និយាយ​ដើម​គេ​នៅ​ពី​ក្រោយ​ខ្នង។

.ធ្វើជា​មនុស្ស​រស់នៅ​ក្នុង​សង្គម​នឹង​គេ ត្រូវតែ​ឆ្លើយតប​នឹង​អ្វី​ដែល​គេ​សួរនាំ បើ​ទោះ​ជា​មិន​ចង់​និយាយ​ក៏​ដោយ អ្នក​ត្រឹម​និយាយ​ថា «សុំ​មិន​ឆ្លើយ​តប» កុំ​ឲ្យតែ​គេ​សួរនាំ​មុខ​គេ​មិន​មើល​ផង​នោះ។ ព្រោះ​ការ​មិន​ឆ្លើយតប អ្នក​មើល​ទៅ​ដូច​ខ្វះ​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ជិតខាង​ពេក។

.ទំនាក់ទំនង​រវាង​មនុស្ស គឺ​ស្មើគ្នា​កុំ​គិត​ពី​ការ​ពឹងផ្អែក​លើ​គេ ឬ​ការ​ទាញ​យក​ផលប្រយោជន៍​ពី​គេ​ពេក ព្រោះ​អ្នក​អាច​នឹង​អស់​អ្នក​និយាយ​រក។

.មនុស្ស​ណា​ក៏​មាន​ចំណុច​ល្អ និង​អាក្រក់​រៀង​ខ្លួន​ដែរ។ ចំណែក​គំនិត​រឹតតែ​មិន​ដូច​គ្នា​ទៀត ហើយ​ពេល​គេ​គិត​បែប​ណា​ក៏​ត្រឹមត្រូវ​ដែរ ព្រោះ​មនុស្ស​មាន​ហេតុផល​សម្អាង​ខុស​គ្នា។

.កុំ​ទៅ​ខ្ចី​របស់​គេ​ប្រើ​ដូចជា​ទូរសព្ទ កុំព្យូទ័រ ដើម្បី​ចូល​មើល​រឿងរ៉ាវ​ឯកជន ឬ​ឯកសារ​របស់​ពួកគេ ដោយ​គ្មាន​ការ​អនុញ្ញាត៕

ចុចអាន៖ចង​ចាំ​ប៉ុន្មាន​ចំណុច​នេះ ការ​ឈឺចាប់​បែប​ណា​ក៏​មិន​អាច​បំផ្លាញ​អ្នក​បាន​ឡើយ

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម