ប៉ាប៉ា ដ៏​អស្ចារ្យ​គួរតែ​ធ្វើ​រឿង​ទាំង ៥ នេះ​ជាមួយ​កូន​ៗ ទើប​ក្មេង​ស្និទ្ធ​ទាំង​ម៉ាក់ និងប៉ា

  • 2018-05-25 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កូន​ភាគច្រើន​ស្និទ្ធ​ជាមួយ​ម្ដាយ ជាង​ឪពុក។ ដូចនេះ​ដើម្បី​ឲ្យ​កូន​ជិតស្និទ្ធ​នឹង​ខ្លួន​ដែរ ឪពុក​គ្រប់​រូប​គួរតែ​ធ្វើ​រឿង​ទាំង ៥ ខាងក្រោម។

១.ចំណាយ​ពេល​ជាមួយ​កូន​ៗ

ពេល​ដែល​អ្នក​នៅ​​ក្បែរ​ពួកគេ​ច្រើន ច្បាស់​ណាស់​ថា​សម្ពន្ធភាព​ពិតជា​ស្អិតល្មួត​ទៅ​ៗ។ សូម​ចំណាយ​ពេល​និយាយ លេង បង្រៀន ក៏​ដូចជា​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ជាមួយ​ពួកគេ នោះ​កូន​នឹង​ស្រលាញ់​ឪពុក​ស្មើនឹង​ម្ដាយ​ដែរ។ ចែក​រំលែក​សំណើច និង​និទាន​រឿង​កំប្លែង​ខ្លី​ៗ​ឲ្យ​ពួកគេ​ស្ដាប់​រាល់​យប់ ក៏​ជា​វិធី​មាន​ប្រសិទ្ធភាព។

២.ផ្ដល់​ការ​គាំទ្រ​ផ្នែក​ស្មារតី

ស្មារតី​ក្មេង គឺ​មិន​ដូច​មនុស្ស​ធំ​ឡើយ ដូចនេះ​ពេល​គេ​ត្រូវ​ក្មេង​ដទៃ​ធ្វើ​បាប អ្នក​គួរតែ​ចេញ​មុខ​ការពារ។ កូន​ៗ​នឹង​គិត​ថា គេ​មាន​ប៉ា​ដ៏​អស្ចារ្យ ដែល​អាច​ជួយ​ពួកគេ​ពេល​មាន​បញ្ហា​ណា​មួយ ហើយ​ក្មេង​ក៏​កាន់តែ​ស្រលាញ់​អ្នក​ខ្លាំង​ទៀត​ផង។

៣.ចូល​រួម​កម្មវិធី​សាលា

អាណាព្យាបាល​ទាំងពីរ​មាន​តួនាទី​នេះ​ដូច​គ្មាន ប៉ុន្តែ​ភាគច្រើន​មានតែ​ម្ដាយ​ប៉ុណ្ណោះ​ដែល​ទៅ​ដិតដល់​ជាង។ ឪពុក​គួរតែ​ចូលរួម​កម្មវិធី​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន ព្រោះ​ធ្វើឲ្យ​កូន​មាន​អារម្មណ៍​កក់ក្ដៅ​ប្លែក​ពី​ម្ដាយ​ចូលរួម។ មួយ​វិញ​ទៀត​គួរតែ​ជូន និង​ទៅ​ទទួល​ពួកគេ​ទៅ​សាលា​ជា​ប្រចាំ​ផង​ដែរ។

រូបតំណាង

**៤.បង្រៀន​ពួកគេ​ឲ្យ​ធ្វើ​កិច្ចការ**

វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​កុមារ​ទាំងអស់ ដែល​អាច​ទទួល​បាន​ការ​រៀន​ពី​របៀប​ធ្វើ​កិច្ចការ​ផ្សេង​ៗ​ក្នុង​ផ្ទះ ក៏​ដូចជា​ការងារ​សាលា។ ក្មេង​មាន​អារម្មណ៍​ចងចាំ​បាន​ល្អ ពេល​បាន​ឪពុក​យក​ចិត្ត​ទុក​ដាក់​បែប​នេះ។

៥.ស្រលាញ់​ម្ដាយ​របស់​ពួកគេ

អ្នក​នឹង​បង្រៀន​កូន​ៗ នូវ​អ្វី​ដែល​ហៅថា​ក្ដី​ស្រលាញ់ ហើយ​ទំនាក់ទំនង​ទាំង​គ្រួសារ​នឹង​មាន​សុភមង្គល ពេល​កូន​ៗ​ឃើញ​ម្ដាយ​ឪពុក​ចេះ​ស្រលាញ់​គ្នា។ ការ​ស្រលាញ់​ម្ដាយ​របស់ ក្មេង​ៗ​ផ្ដល់​ឲ្យ​កុមារ​នូវ​គំរូ​ពិត​ៗ៕

ចុចអាន៖វិធី​បង្រៀន​កូន​តូច​ឱ្យ​ឆាប់​ចេះ​និយាយ ឪពុក​ម្ដាយ​គួរ​តែ​យល់​ដឹង

ប្រភព៖ famifi ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម