ពេល​ដើរ​លេង​ម្ដង​ៗរបស់អស់នេះ មិន​អាច​ខ្វះ​សូម្បីតែ ១ ព្រោះ​អាចជួយថែរក្សា​សម្រស់​ និង...

  • 2018-05-25 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេល​ដើរ​លេង​ គឺ​ជា​វេលា​សប្បាយ​ និង​លំហែ​​កាយ ដូច្នេះ​ការ​ស្លៀក​ពាក់​ស្អាត​ៗ​ ដើម្បី​ថត​រូប​ទុក​ជា​អនុស្សាវរីយ៍​​ពិតជា​សំខាន់។ ដូចនេះ​គួរតែ​​ត្រៀម​របស់​របរ​ប្រើ​ប្រាស់​​មួយ​ចំនួន ដែល​អាច​ជួយ​​ឲ្យ​ដំណើរ​កម្សាន្ត​នេះ​កាន់​តែ​សប្បាយ​ ហើយ​អាច​​ថែរក្សា​សម្រស់​ផង​នោះ កុំ​ភ្លេច​មាន​របស់​ទាំង​ ១០ យ៉ាង​នេះ​៖

១.​ មួក

ដាក់​មួក​តាម​ខ្លួន​ទុក​ពាក់​ បន្ថែម​ស្ទីល​ហើយ​ថែម​ទាំង​បាន​បាំង​ពន្លឺ​ថ្ងៃ​ការពារ​ស្បែក​មុខ​ទៀត​ផង។​

២.​វ៉ែនតា​ការពារ​កម្ដៅ​ថ្ងៃ​

ជួយ​ការ​ពារ​ភ្នែក​ពី​ពន្លឺ​ថ្ងៃ​ចាំង​មក​ ហើយ​នឹង​ជួយ​ឲ្យ​អ្នក​​មើល​ទៅ​ឡូយ​មួយ​កម្រិត​ទៀត។

៣.​ ឡេ​ការពារ​កម្ដៅ​ថ្ងៃ​

ដើរ​លេង​តែង​ប្រឈម​នឹង​កម្ដៅ​ថ្ងៃ​ ដែល​ធ្វើ​ឲ្យ​ស្បែក​ខ្មៅ​ ដូច្នេះ​ការពារ​ខ្លួន​ដោយ​ប្រើ​ឡេ​ការពារ​កម្ដៅ​ថ្ងៃ គឺ​ចាំបាច់​បំផុត។​

៤.​ កាមេរ៉ា​

មាន​ទូរស័ព្ទ​ថត​ជា​ការ​ប្រសើរ​ តែ​បើ​មាន​ដល់​កាមេរ៉ា​រឹត​តែ​ឡូយ ព្រោះ​អ្នក​អាច​ថត​រូប​ទេសភាព​បាន​ស្អាត​ជា​មួយ​គុណភាព​ខ្ពស់។​

៥.​ កន្សែង​បង់​ក​

កន្សែង​បង់​ក​ស្តើង​អាច​ប្រើ​ជា​ក្រណាត់​បាំង​ថ្ងៃ​ ឬ​ដាក់​ធ្វើ​ជា​បូ​លើ​កាបូប​ផ្សេង​ៗ​ និងជា​ស្ទីល​តែង​ខ្លួន​ដ៏​គួរ​ឲ្យ​ស្រលាញ់​មួយ​។​

៦.​ ឆត្រ

ការ​ពារ​ទឹក​ភ្លៀង​ ឬ​ពន្លឺ​ថ្ងៃ​ក្ដៅ​ខ្លាំង​ កុំ​ភ្លេច​ដាក់​ឆត្រ​ទៅ​ជា​មួយ​ផង។​

៧.​ ស្បែក​ជើង​រាប​ស្មើ​

ទៅ​ដើរ​លេង​ពាក់​ស្បែក​ជើង​រាប​ស្មើ​ដូចជា​ ប៉ាតា​ឬ​ស្បែក​ជើង​ផ្ទាត់​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ។​​

៨.​ ទឹក​លាង​ដៃ

ការ​សម្អាត​ដៃ​ឲ្យ​បាន​ស្អាត​ជា​ការ​ចាំ​បាច់​ ព្រោះ​ដៃ​កខ្វក់​អាច​ចំលង​មេរោគ​ចូល​ទៅ​ក្នុង​ខ្លួន​បាន​តាម​រយះ​ការ​ញ៉ាំ​អាហារ​ជា​ដើម។​ ដូច្នេះ​ពេល​ដើរ​លេង​មាន​ទឹក​លាង​ដៃ​ជាប់​តាម​ខ្លួន​ល្អ​បំផុត​ ហើយ​ងាយ​ស្រួល​ទៀត​ផង។

៩.​ ក្រែម​រលោង​

ជា​ទូទៅ​នៅ​ពេល​ដើរ​កម្សាន្ត​ ហាល​ខ្យល់​ហាល​ថ្ងៃ​ នឹង​ធ្វើ​ឲ្យ​ស្បែក​មាត់​ស្ងួត​ក្រៀម​របក។​ ដូច្នេះ​លាប​ក្រែម​រលោង​ជួយ​ឲ្យ​បបូរ​មាត់​មាន​សំណើម។​

១០.​ កាបូបស្ពាយតាម​ខ្លួន

លុយ​ត្រូវ​យក​មក​តាម​ខ្លួន​ជាប់​ជានិច្ច​ ដូច្នេះ​ត្រូវ​មាន​កាបូបស្ពាយ​តូច​មួយ​ជាប់​នឹង​ខ្លួន​ស្រួលដាក់​លុយ​ ទូរស័ព្ទ និង​គ្រឿង​ Makeup​ ខ្លះៗ​តាម​ខ្លួន៕

ចុចអាន៖ស្ទីល​មួយ​តួ​ខ្លួន​សម្រាប់​ដើរ​លេង​ធានា​ម៉ា​ស្អាត​

ប្រភព៖ pinterest ប្រែ​សម្រួល៖ Pencharm

អត្ថបទពេញនិយម