តារា​ចិន ៧ រូប​នេះ​មិន​ចេះ​ស្កប់ ស្អាត​ពី​ធម្មជាតិ​ហើយ បែរ​ទៅ​កែ​បន្ថែម លទ្ធផល​អាក្រក់​ជាង​មុន

  • 2018-05-25 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​កែ​សម្ផស្ស គឺ​មាន​ភាព​ពេញ​និយម​ខ្លាំង​ណាស់ សម្រាប់​ស្រី​ៗ ជាពិសេស​តារា​ៗ​តែម្ដង ព្រោះ​អាច​បំពេញ​ចំណុច​ខ្វះខាត​លើ​មុខមាត់ និង​ដងខ្លួន​បាន។ ប៉ុន្តែ​សម្រាប់​តារា​ស្រី​ទាំង​នេះ​វិញ មុន​ដំបូង​សម្រស់​ស្រស់​ស្អាត​ពី​ធម្មជាតិ​ស្រាប់​ហើយ បែរជា​ទៅ​កែកុន​បន្ថែម ដែល​ជា​ហេតុ​នាំឲ្យ​អាក្រក់​ជាង​មុន​ទៅ​វិញ។ ចង់​ដឹង​ថា អ្នក​ទាំង​នោះ​ជា​នរណា​ខ្លះ សូម​តាមដាន​ខាងក្រោម​នេះ៖

១.Zhang Meng

មនុស្ស​ជាច្រើន​អះអាង​ថា​ Zhang Meng ធ្លាប់​ធ្វើ​ការ​កែ​សម្ផស្ស រហូត​ធ្វើឲ្យ​មុខ​ខុស​ប្លែក​ពី​មុន​ឆ្ងាយ។ រូបរាង​បច្ចុប្បន្ន​របស់​នាង បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួនមាន​ការ​សោកស្ដាយ ព្រោះ​ Meng មាន​ភាព​ស្រស់​ស្អាត​ស្រាប់ ជាមួយ​មុខ​ស្រទន់ ភ្នែក​ធំ​ៗ និង​ស្បែក​ស ហើយ​អ្នក​ខ្លះ​និយាយ​ថា​ សម្រស់​នាងស្មើនឹង Liu Yifei ទៀត​ផង។ ប៉ុន្តែ​ឥឡូវ​គឺ​ខុសគ្នា​ដាច់។

រូបឆ្វេង Zhang Meng មិនទាន់កែ រូបស្ដាំ​កែ​ហើយ

**២.Joey Wong**

នៅ​ទសវត្សរ៍ ៩០ Joey Wong គឺជា​រាជិនី​សម្រស់​របស់​ហុងកុង។ ក្នុង​ឆ្នាំ ១៩៨៧ នាង​បាន​ឈ្នះ​ពាន​រង្វាន់​សំខាន់​ជាច្រើន​ជាមួយ​ទេពកោសល្យ​សម្ដែង និង​រូប​សម្រស់​ដ៏​ស្រស់​ត្រកាល។ រយៈពេល ១០ ឆ្នាំ​ដែល​ចាកចេញ​ពី​អេក្រង់​ទូរទស្សន៍ ទស្សនិកជន​មាន​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​ពេល​ឃើញ Joey បង្ហាញ​មុខ​ម្ដង​ទៀត ជាមួយ​នឹង​សម្រស់​ខុស​ប្លែក​ពី​ប្រក្រតី ដោយ​គេ​ជឿជាក់​ថា​នាង​បាន​កែ​សម្ផស្ស ដើម្បី​ឲ្យតែ​ក្មេង​ជាង​វ័យ តែលទ្ធផល​បែរ​ជា​អាក្រក់​ជាង​មុន​ទៅ​វិញ។

រូបឆ្វេង Joey Wong មិនទាន់កែ រូបស្ដាំ​កែ​ហើយ

៣.Cyndi Wang

Cyndi គឺជា​តារា​សម្ដែង និង​អ្នក​ចម្រៀង​មាន​ឈ្មោះ​បោះ​សំឡេង​គួរ​សម។ ជារឿយ​ៗ​សម្រស់​នាងតែ​មាន​ភាព​ប្រែប្រួល​ ដែល​ធ្វើឲ្យ​ទស្សនិកជន​សង្ស័យ​ថា​បាន​កែ​កុន តែ​នាង​មិន​ធ្លាប់​សារភាព​ទេ។

រូបឆ្វេង Cyndi Wang មិនទាន់កែ រូបស្ដាំ​កែ​ហើយ

៤.Barbie Hsu

សាន់ឆាយ ធ្លាប់​ត្រូវ​ទស្សនិកជន​សង្ស័យ​ថា​បាន​ចាក់​បំពេញ​មុខ រហូត​ហើម​ជ្រុល តែ​គ្មាន​ការ​បកស្រាយ​ណា​មួយ​ឡើយ។

រូបឆ្វេង Barbie Hsu មិនទាន់កែ រូបស្ដាំ​កែ​ហើយ

៥.Li Xiaolu

កាល​នៅ​វ័យ​ជាង ២០ ឆ្នាំ Li Xiaolu មាន​សម្រស់​ស្អាត​ខ្លាំង​ណាស់ ចង្កា​ស្រួច​ស្រាប់ និង​មាន​ស្បែក​មុខ​តឹង​រលោង។ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​តារា​ស្រី​វ័យ ៣៥ ឆ្នាំ បាន​ទៅ​កែ​សម្ផស្ស​ជា​ញឹកញាប់ ព្រោះ​មុខ​នាង​តែង​ហើម​ជានិច្ច ពេល​បង្ហាញ​ខ្លួន​ម្ដង​ៗ។

រូបឆ្វេង Li Xiaolu មិនទាន់កែ រូបស្ដាំ​កែ​ហើយ

៦.Zheng Shuang

ពេល​ចូល​សិល្បៈ​ដំបូង នាង​ជា​តារា​ស្រី​ដែល​មាន​កិត្តិនាម​ល្បីល្បាញ ដោយសារតែ​ទេពកោសល្យ​ជាមួយ​នឹង​ភាព​ស្រស់​ស្អាត​ពិតៗ។ ប៉ុន្តែ​បច្ចុប្បន្ន ក្រោយ​ពេល​កែកុន​បន្ថែម មុខ Zheng Shuang ទៅជា​ចាស់​ជាង​មុន​ឆ្ងាយ​ទៅ​វិញ ហើយ​នាង​ធ្លាប់​ពោល​ពាក្យ​ស្ដាយក្រោយ​ និង​ចង់​វិលត្រឡប់​ទៅ​ភាព​ស្រស់​ស្អាត​ដូច​កាល​ពី​មុន​វិញ​ទៀត​ផង។

រូបឆ្វេង Zheng Shuang មិនទាន់កែ រូបស្ដាំ​កែ​ហើយ

៧.Sun Feifei

Feifei ពេល​ចូល​ក្នុង​ឧស្សាហកម្ម​កម្សាន្ត​ចិន​ដំបូង នាង​គឺ​មិន​ជា​ស្រស់​ស្អាត​ដាច់​គេ​ទេ ប៉ុន្តែ​អាច​និយាយ​បាន​ថា ស្អាត​បែប​ស្រគត់ស្រគំ ជាពិសេស​ពេល​តែង​ខ្លួន​ម្ដង​ៗ។ ប៉ុន្តែ​ថ្មី​ៗ​នេះ​ពេល​​បង្ហាញ​ខ្លួនក្នុង​កម្មវិធី​មួយ នាង​ត្រូវ​បាន​គេ​ថា កែ​សម្ផស្ស​ឡើង​ជ្រុល​មើល​លែង​ចង់​ស្គាល់៕

រូបឆ្វេងSun Feifei មិនទាន់កែ រូបស្ដាំ​កែ​ហើយ

ចុចអាន៖បើ​គ្មាន​ជំនួយ​ Photoshop សៀវ ឡុងនី រាង​មិន​ស្រឡូន​ស្អាត​ ថែមទាំងមានសាច់​ទ្រលុកទ្រលន់​ទៀត!

ប្រភព៖ bestie ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម