តួ​ឯក​ប្រុស​ជាប់​ទោស​ព្រោះ​ចាប់​រំលោភ​គេ Fan Bingbing យក​គូ​ដណ្ដឹង​មក​​ដើរ​តួ​ជំនួស​វិញ

  • 2018-05-25 04:05:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្សែ​ភាពយន្ត​ភាគ "Win The World” របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ Fan Bingbing កំពុង​ត្រូវ​បាន​ថត​ឡើង​វិញ ដោយ​ផ្លាស់​ប្ដូរ​ឈុត​ឆាក​ដែល​មាន​តួ​ឯក​ប្រុស​ចាស់​ទាំង​អស់។

កាល​ពី​ថ្ងៃ​ទី​១៦​ខែ​ឧសភា​កន្លង​ទៅ​នេះ កម្រង​រូបភាព​របស់​តារា​សម្ដែង​ចិន Li Chen និង Fan Bingbing កំពុង​ថត​រឿង​ភាគ "Win The World” ត្រូវ​បាន​អ្នក​គាំទ្រ​ចែករំលែក​ពាសពេញ​បណ្ដាញ​សង្គម។ ភ្លាម​ៗ​នោះ ពាក្យ​គន្លឹះ "Li Chen សង្គ្រោះ Fan Bingbing” បាន​ក្លាយ​ជា​ពាក្យ​ដែល​ត្រូវ​បាន​គេ​ស្វែង​រក​ច្រើន​បំផុត​នៅ​លើ​បណ្ដាញ​ព័ត៌មាន Sina។

តាម​នោះ​ដែរ គូ​ដណ្ដឹង​របស់​ស្រី​ស្អាត​ត្រកូល Fan នឹង​ដើរ​តួ​ព្រះមហាក្សត្រ Ying Zheng ជំនួស​ឲ្យ​តារា​សម្ដែង​ប្រុស Gao Yunxiang ដែល​កំពុង​ទទួល​ទោស​ព្រោះ​ចាប់​រំលោភ​គេ​នៅ​ប្រទេស​អូស្ត្រាលី។ ដើម្បី​ត្រៀម​ថត​ឲ្យ​កំពូល​ខ្សែ​ភាពយន្ត​នេះ Fan Bingbing បាន​ត្រៀម​សំលៀកបំពាក់​ជាង​១០០០​កំប្លេ និង​អញ្ជើញ​តារា​ជើង​ចាស់​ជា​ច្រើន ថវិកា​ចំណាយ​សរុប​ឡើង​ដល់​ទៅ ៧៨​លាន​ដុល្លារ។ គេ​ជឿជាក់​ថា ដោយ​សារ​តែ​ការ​ថត​ឡើង​វិញ​ដូច​នេះ ខ្សែភាពយន្ត​នេះ ត្រូវ​ចំណាយ​យ៉ាង​តិច​ក៏​១០០​លាន​ដុល្លារ​ដែរ៕

ប្រភព៖ Zing ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម