ទុកចិត្តមិនបានទេ! មកដឹងវិធីតេស្តផ្លែប៉ោមថាមានជាតិគីមីឬក៏អត់ និងវិធីលាងសម្អាត
- 2018-05-25 02:58:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុកចិត្តមិនបានទេ! មកដឹងវិធីតេស្តផ្លែប៉ោមថាមានជាតិគីមីឬក៏អត់ និងវិធីលាងសម្អាត
ប៉ោមគឺផ្លែឈើដ៏ពេញនិយមសម្រាប់មនុស្សគ្រប់វ័យ ហើយវេជ្ជបណ្ឌិតជាច្រើនណែនាំថា ការញ៉ាំផ្លែប៉ោមមួយផ្លែរាល់ថ្ងៃ នឹងអាចកាត់បន្ថយជំងឺបានជាច្រើនមុខ និងធ្វើឱ្យសុខភាពល្អ។ ប៉ុន្តែដោយសារកន្លងទៅនេះ មានព័ត៌មានពីជាតិគីមីក្នុងចំណីអាហារចេះតែផ្សព្វផ្សាយបន្តបន្ទាប់គ្នា ទើបធ្វើឱ្យការញ៉ាំអាហាររបស់ប្រជាពលរដ្ឋត្រូវមានការប្រយ័ត្នប្រយែងជាងមុន។
ខាងក្រោមនេះ អ្នកអាចសាកល្បងដឹងបានថា ផ្លែប៉ោមដែលអ្នករៀបនឹងញ៉ាំនេះមានជាតិគីមីឬក៏ធម្មជាតិ៖
ជំហានដំបូងគឺចាក់ទឹកក្ដៅក្នុងកម្រិត៦៥អង្សាសេនៅលើផ្លែប៉ោម ហើយទុកវាចោលមួយសន្ទុះ។ ត្រូវសង្កេតមើលថា បើសិនផ្លែប៉ោមទាំងនោះមិនមានចេញសញ្ញាអ្វីប្លែក ឬនៅរក្សាពណ៌សម្បុរដដែល ដោយមិនប្រែពណ៌សម្បក នោះអ្នកអាចទុកចិត្តបានថា វាជាពិតជាធម្មជាតិ គ្មានជាតិគ្រោះថ្នាក់ទេ។
ប៉ុន្តែ បើចាក់ទឹកក្ដៅហើយ សម្បកផ្លែប៉ោមប្រែជាមានលេចចេញម្សៅសៗពាសពេញនោះ បានន័យថា វាជាម្សៅគីមីដែលអាចប៉ះពាល់ដល់សុខភាព។ មូលហេតុដែលនាំឱ្យអ្នកលក់ ឬអ្នកដាំប្រើសារធាតុគីមីនេះ គឺដើម្បីឱ្យផ្លែប៉ោមនៅស្រស់បានយូរ ហើយវិធីដែលពួកគេធ្វើគឺ បាញ់ទឹកថ្នាំគីមីនៅលើផ្លែប៉ោមដែលប្រមូលផលរួច។ ការពិតម្សៅគីមីដែលត្រូវប្រើពិតប្រាកដ ហើយអាចមានសុវត្ថិភាពនោះគឺមានតម្លៃថ្លៃ ដូច្នេះដើម្បីបានចំណេញច្រើន អ្នកលក់ត្រូវប្រើម្សៅក្លែងក្លាយ ដែលមានបាក់តេរី និងមានពណ៌ដើម្បីឱ្យសម្បុរផ្លែប៉ោមក្រហមស្អាត គួរឱ្យចង់ញ៉ាំ។
ជាតិគីមីទាំងនេះ អាចជួយឱ្យផ្លែឈើនៅស្រស់បានយូរ ហេតុនេះហើយទើបពេលខ្លះ ផ្លែប៉ោមឬផ្លែឈើដែលអ្នកដាក់ចូលទូរទឹកកកច្រើនសប្ដាហ៍ ឬច្រើនខែក៏នៅមិនទាន់ខូចផង។ ប៉ុន្តែបើញ៉ាំចូលខ្លួន វានឹងបង្កទៅជាជំងឺផ្សេងៗដូចជា មហារីក និងចូលទៅបំផ្លាញសរីរាង្គរបស់មនុស្សទៀតផង។
វិធីដែលអាចការពារជាតិគីមីដែលមានលើសម្បកផ្លែឈើបែបនេះ អ្នកអាចប្រើក្រូចឆ្មារមកដុសលើផ្លែប៉ោមទាំងមូលសិន មុននឹងលាងទឹកញ៉ាំ។ ត្រូវចាំថា ដាច់ខាតហាមញ៉ាំសម្បក ទោះបីអ្នកបានដុសលាងជាមួយក្រូចឆ្មារក៏ដោយ ព្រោះវាមិនអាចលាងសម្អាតបាន១០០%ឡើយ៕
ចុចអាន៖ ប្រយ័ត្ន! អ្នកមានជំងឺ៣មុខនេះមិនគួរញ៉ាំទុរេនឡើយ ព្រោះអាចគ្រោះថ្នាក់ដល់ជីវិត