មិន​ត្រឹមតែសង្ហា អ្នកអង្គម្ចាស់ នរោត្ដម រស្មីខែមុន្នី ថែមទាំងច្រៀងពិរោះ​ខ្លាំង​ទៀត​ផង

  • 2018-05-25 02:51:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នកអង្គម្ចាស់ នរោត្តម រស្មីខែមុន្នី ព្រះរាជនត្តា(ចៅប្រុស) នៃព្រះបរមរតនកោដ្ឋ ព្រះបាទ​សម្ដេច​ព្រះនរោត្ដម សីហនុ ពោល​ទ្រង់​​គឺ​ជា ព្រះ​បុត្រា នៃ សម្ដេច​រាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី ហើយ​ព្រះបិតា​របស់​ទ្រង់​គឺ ឯកឧត្ដម កែវ ពុធរស្មី។ ទ្រង់​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ នៅ​សហរដ្ឋ​អាមេរិក ក្នុង​ឆ្នាំ​២០១៧ នៅ​ឯ( American Academy of Dramatic Arts) នៅ​ទីក្រុងLos Angeles។

ទ្រង់​បាន​ទទួល​គោរមងារ​ជា អ្នកអង្គម្ចាស់​នរោត្ដម រស្មីខែ​មុន្នី ពី​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ព្រះ​បរមនាថ​នរោត្ដម សីហមុនី ដែល​ត្រូវ​ជា​ព្រះបិតុលា​របស់​ទ្រង់។ កាល​ទ្រង់​នៅ​វ័យ​កុមារ ត្រូវ​បាន​សម្ដេច​ព្រះ​បរម​រតន​កោដ្ឋ​ ព្រះបាទ​សម្ដេច​នរោត្ដម​សីហនុ សព្វ​ព្រះរាជ​ហរទ័យ​ជា​ខ្លាំង ទៅ​លើ​ទេព​កោសល្យ​ផ្នែក​តន្ត្រី​របស់​ទ្រង់។

មួយបទ«BEAUTIFUL» ដែលទ្រង់បានបង្ហើប​នៅលើទំព័រ​ Facrbook Page​ ទ្រង់​គឺ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង និង​ទទួល​បាន​ការ​ចែកចាយ​រប់ពាន់នាក់៕

ទស្សនាវីដេអូខាង​ក្រោម៖

ចុចអាន៖ដកចិត្តមិន​រួច​ពេល​បាន​ឃើញ​សម្រស់ដ៏ស្រស់សង្ហា របស់អ្នកអង្គម្ចាស់ នរោត្ដម រស្មីខែមុន្នី

អត្ថបទ៖ ផេង ផលធិតា