តាម​ពិត Harry មិនមែន​មាស​ទឹក​ដប់​ទេ មុន​រៀប​អភិសេក​ជាមួយ Meghan ធ្លាប់​មាន​សង្សារ​ ១៤ នាក់

  • 2018-05-25 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​មាន Meghan Markle រាជបុត្រ​ពៅ​របស់​ព្រះនាងDiana ព្រះអង្គម្ចាស់ Harry ធ្លាប់​មាន​ ស្ត្រី​ផ្សេង​ច្រើន​សន្ធឹក។ ស្ត្រី​ដែល​ធ្លាប់​រង​ពាក្យ​ចចាមអារ៉ាម ថា​មាន​ទំនាក់ទំនង​ជាមួយ​ព្រះអង្គម្ចាស់ Harry ភាគច្រើន​ជា​តារា​ៗ និង​មាន​រូប​សម្រស់​ស្រស់​ស្អាត។ តើ​ព្រះរាជ​អនុជ​របស់ William ធ្លាប់​មាន​សង្សារ​ជា​តារា​រូប​ណា​ខ្លះ សូម​តាមដាន​ខាងក្រោម​នេះ៖

១.Natalie Pinkham៖ Harry និង​ពិធី​ករ​ទូរទស្សន៍​ជនជាតិ​អង់គ្លេស​នាង Natalie បាន​ទាក់ទង​គ្នា​ក្នុង​ឆ្នាំ ២០០៣ បន្ទាប់ពី​ជួប​គ្នា​ដំបូង​កាល​ប្រជុំ​នៅ Rugby World Cup ក្នុង​ឆ្នាំ ១៩៩៩ ។ រហូត​មក​ដល់​ឆ្នាំ ២០០៦ ពួកគេ​បាន​ចែក​ផ្លូវ​គ្នា ប៉ុន្តែ​អ្នក​ទាំងពីរ​នៅ​រាប់អាន​គ្នា​ធម្មតា។

២.Lauren Pope៖ Lauren Grace Pope គឺជា​បុគ្គលិកលក្ខណៈ​ទូរទស្សន៍​អង់គ្លេស​មួយ ជា​ម៉ូដែល និង​ឌីជេ។ នៅ​ពេល​នាង​ជួប Prince Harryដំបូង​ក្នុង​ក្លឹប​រាត្រី នាង​មិន​ដឹង​ថា Harry ជា​នរណា​នោះ​ទេ។

៣.Chelsy Davy៖ នាង​ស្ថិត​ក្នុង​ចំណោម​ភ្ញៀវ​នៅ​ព្រះរាជ​ពិធី​អាពាហ៍ពិពាហ៍​របស់​ព្រះអង្គម្ចាស់ Harry និងMeghan ។ នាង​បាន​ទាក់ទង​គ្នា​ជាមួយ Prince Harry កាលពី​ឆ្នាំ ២០០៤-២០១១ ហើយ​ក៏​ធ្លាប់​បាន​ ចូល​រួម​ព្រឹត្តិការណ៍​សំខាន់​ៗ​របស់​រាជវង្ស​អង់គ្លេស​ផង​ដែរ ពេល​នៅ​ស្រលាញ់​គ្នា។

៤.Catherine Ommanney៖ មុន​ពេល Harry និង Chelsy បង្កើត​ទំនាក់ទំនង Catherine អាយុ ៣៤ ឆ្នាំ ទ្រង់​មាន​ព្រះជន្ម ២១ ព្រះ​វង្សា អ្នក​ទាំងពីរ​បាន​ថើប​គ្នា​នៅ​ផ្ទះ​មិត្តភ័ក្ដិ​ពេល​យប់ ពីរ​បី​ថ្ងៃ​បន្ទាប់​ពី​នោះ​ក៏​ធម្មតា​វិញ។

៥.Natalie Imbruglia៖ តារា​ចម្រៀង​វ័យ ៤ោ ឆ្នាំ​ជនជាតិ​អូស្ត្រាលី​រូប​នេះ ត្រូវ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ទ្រង់​កាល​ឆ្នាំ ២០០៩ បន្ទាប់ពី Harry បែកគ្នា​ជាមួយ Chelsy Davy ។

៦.Caroline Flack៖ អ្នក​អត្ថាធិប្បាយ​រូប​នេះ​បាន​ស្គាល់ Harry តាម​រយៈ​ការ​ណែនាំ​ពី​មិត្តភ័ក្ដិ​កាល​ឆ្នាំ ២០០៩ ប៉ុន្តែ​នាង​បាន​និយាយ​ថា ឈប់​ទ្រង់​ភ្លាម​ៗ​ដែរ ព្រោះ​មិន​ចង់​ឲ្យ​ទំនាក់ទំនង​វិវត្ត​បន្ត​ទៅ​ទៀត។

៧.Astrid Harbord៖ ពេល​ដែល​ទ្រង់​បែក​ចេញ​ពី Chelsy ម្ដង​ទៀត​នៅ​ឆ្នាំ ២០០៩ Harry បាន​ទាក់ទង​ជាមួយ​មិត្តភ័ក្ដិ Kate Middleton គឺ​នាង Astrid Harbord រយៈពេល​ខ្លី។

៨.Camilla Romestrand៖ ស្នេហា​លួចលាក់​រវាង​អ្នក​ទាំងពីរ​បាន​កើត​ឡើង​ពីរ​បី​ខែ​បន្ទាប់​ពី Chelsy និង Harry បែកគ្នា។

៩.Florence Brudenell-Bruce៖ មាន​ពាក្យ​ចចាមអារ៉ាម​ថា តារា​សម្ដែង និង​តារា​ម៉ូដែល​រូប​នេះ ជា​សង្សារ​ថ្មី​របស់​ព្រះអង្គម្ចាស់ Harry នៅ​ឆ្នាំ ២០១១ ។

១០.Mollie King៖ ក្នុង​ឆ្នាំ ២០១២ Mollie King និង Prince Harry មាន​ស្នេហា​ជាមួយ​គ្នា​រយៈពេល​ខ្លី។

១១.Cressida Bonas៖ ទំនាក់ទំនង​ដ៏​យូរ​អង្វែង​រវាង Harry ជាមួយ Cressida ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ស្នេហា​សំខាន់​បំផុត​មុន​ពេល​ជួប Meghan ។

១២.Camilla Thurlow៖ បន្ទាប់ពី​បែកបាក់​ជាមួយ Cressida នៅ​ឆ្នាំ ២០១៤ ព្រះអង្គម្ចាស់ Harry បាន​ទាក់ទង​ជាមួយ​អតីត​បវរកញ្ញា Edinburgh នេះ។

១៣.Ellie Goulding៖ ព្រះអង្គម្ចាស់ Harry ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដើរលេង​ជាមួយ​ម្ចាស់​បទ "Love Me Like You Do"នៅ​ក្នុង​ឆ្នាំ ២០១៦ មិន​យូរ​ប៉ុន្មាន ទ្រង់​ក៏​បាន​ជួប​ភរិយា​មហេសី Meghan Markle។

អ្នក​ចុងក្រោយ​ដែល​អាច​ឲ្យ​ទ្រង់​ដឹក​ដៃ​ចូល​ព្រះវិហារ​រៀបអភិសេក​បាន គឺ Meghan Markle៕

ចុចអាន៖Meghan ចែក​រំលែក​អាថ៌កំបាំង​ទាំង​​ ៥ ដែល​ជួយ​ឲ្យ​​នាង​ក្លាយ​ជា​​ស្រ្តី​ជោគជ័យ

ប្រភព៖ metdaan ប្រែ​សម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម