ខោអាវ​​ដែល​ស្រីៗ​មិន​​គួរ​ស្លៀក ថ្ងៃ​ណាត់​ជួប​ Crush លើក​ដំបូង

  • 2018-05-23 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ពិត​ជា​មាន​សំណាង​ណាស់​ដែល​មាន​ឱកាស​​បាន​ទៅ​ជួប​ Crush តែពីរ​នាក់ ព្រោះ​អ្នក​ខ្លះ​ទៀត​​ មាន Crush ដែរ​។ ប៉ុន្តែ​បាន​ត្រឹមតែ​​មើល​រូបថត តាម​ដាន​ក្នុង​បណ្តាញ​សង្គម ហើយ​គ្មាន​ពេល​បាន​និយាយ​ និង​នៅ​ជិត​គេ​នោះ​ទេ ដូច្នេះ​ហើយ​បើ​អ្នក​មាន​វេលា​ល្អ​បែបនេះ​នៅ​ក្នុង​ដៃ​ហើយ អ្នក​គួរ​ប្រុង​ប្រយ័ត្ន​ទាំង​ការ​និយាយ​ស្តី ជាពិសេស​ការ​ស្លៀក​ពាក់ ដើម្បី​កុំ​ឲ្យ​ Crush អស់​ចិត្ត​តាំង​ពី​ជួប​លើក​ដំបូង។

១. ខោអាវ​ស៊ុលគឃុល​មិន​រៀប​រយ

ទោះ​អ្នក​មិន​ចង់​​លេង​ខ្លួន​ខ្លាំង ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ អ្នក​គួរ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ មិន​មែន​ដូច​ជា​​ការ​ស្លៀក​ពាក់​នៅ​ផ្ទះ ព្រោះ​គេ​អាច​មើល​មក​យើង​ថា​ជា​​មនុស្ស​ខ្ជិល​ និង​គ្មាន​របៀប។

២. រ៉ូប​សិចស៊ី​ ខោចលើ​ខើច​ក្រោម

ភាព​សិចស៊ី​​ គឺអាច​ទាក់ទាញ​ក្រសែ​ភ្នែក​បុរស​បាន​មែន ប៉ុន្តែ​បុរស​ខ្លះ​ មិន​ចូល​ចិត្ត​ទាល់​តែ​សោះ ហើត​គេ​ថែម​ទាំង​​មិន​យក​ភ្នែក​មើល​ទៀត​ផង។​

៣. ទិញ​ខោអាវ​ថ្មី ​មាន​ម៉ូដ​ដែល​មិន​ធ្លាប់​ស្លៀក​ពី​មុន​មក

អ្នក​អាច​ជ្រើស​សម្លៀក​បំពាក់​ណា ដែល​មាន​នៅ​ក្នុង​ទូរ​ស្រាប់ ដោយ​មិន​ចាំ​បាច់​ចំណាយ​លុយ​ទៅ​​លើ ​ខោអាវ​ថ្មី ជា​ពិសេស​​ចំពោះ​ម៉ូដ​ណា​ដែល​មិន​ធ្លាប់​ពាក់​ពី​មុន​សោះ ព្រោះ​វា​​អាច​ធ្វើ​ឲ្យ​អ្នក​លែង​ជា​​ខ្លួន​ឯង​ពីមុន។

៤. ស្លៀក​អី​ដែល​មិន​ធ្វើ​ឲ្យ​ស្រួល​ក្នុង​ខ្លួន

ស្លៀក​អ្វី​ដែល​ធ្វើ​ឲ្យស្រួល​ខ្លួន​ឯង​វិញ ទើប​ជា​ការ​ល្អ ពេល​ទៅ​ជួប crush តែ​បើ​អ្នក​ស្លៀក​រឹប​ពេកនាំតែ​ពិបាក​ប្រឹង​ទប់​ខ្លួន ពេល​អង្គុយ និយាយ ឬ​ដើរ។

៥. រ៉ូប​ចោមពុង​មាន​ផ្កា

ស្ទីល​នេះ​បាន​តែ​ទៅ​​ដើរលេង ឬ​ក៏​ទៅ​សមុទ្រ​ទេ បើ​គ្រាន់​ទៅ​ណាត់​ជួប​ញ៉ាំ​អី​ធម្មតា​គឺ​មិន​ស័ក្តិសម​ឡើយ។

៦. ខោ​ស្បែក​ដែល​រឹប​ជ្រុល

ស្លៀក​បែប​នេះ​មិន​ល្អ​មើល​សោះ ហើយ​ដូច​ជា​លេច​​ធ្លោ​ខ្លាំង​ពេក​ហើយ។ បើ​ចង់​ស្លៀក​ខោ​គួរ​ជ្រើស​ខោ​ខោវប៊យ​ ឬ​សាច់​ក្រណាត់ មិន​មែន​ស្បែក ហើយ​មិន​រឹប​តឹង ឬ​រលុង​ពេក​ទេ។​

៧.​ ស្លៀក​ពាក់​ដូច​ទៅ​​កម្មវិធី

កាន់​តែ​សាមញ្ញ បុរស​កាន់​​តែ​ចាប់​អារម្មណ៍ បើ​អ្នក​​ស្លៀក​ពាក់​ដូច​ជា​ទៅ​ញ៉ាំ​ការ​ឬ​ជប់លៀង គេ​ច្បាស់​ជា​ហួស​ចិត្ត។​​​

៨. ស្បែក​ជើង​កែង​ចោទ​​ពិបាក​ដើរ

កែង​ចោទ ធ្វើ​ឲ្យ​ឃើញ​​ខ្ពស់​រាង​ស្រឡូន​ស្អាត ប៉ុន្តែ​បើ​ខ្ពស់​ពេក អាច​ធ្វើ​ឲ្យ​ឈឺ​ជើង ឬពិបាក​ដើរ ហើយ​ដំណើរ​អ្នក​នឹង​លែង​ដូច​ពី​មុន។​​

៩. Make up ក្រាស់​ឃ្មឹក​

​Make up ស្រាលៗ​មើល​ទៅ​បែប​ធម្មជាតិ​គួរ​ឲ្យ​ស្រលាញ់ ជាង​ការ​Make Up ក្រាស់ៗ​ជ្រុល ហើយ​ត្រូវ​ចំណាយ​ពេល​យូរ​ទៀត៕

ចុចអានបន្ត៖

ប្រភព៖ elitedaily ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម