ត្រចៀកកាំ លេង​ខោ​ខ្លី​បង្អួត​ជើង​ស​ខ្ចី​ ក្នុង​ថ្ងៃ​ឡើង​តំណែង​ជា​ផលិតករ

  • 2018-05-23 08:53:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Zhao Wei បង្ហាញ​ខ្លួន​ជាមួយ​នឹង​សម្រស់​ក្មេង​ជាង​វ័យ ៤២​ឆ្នាំ​របស់​ខ្លួន​ក្នុង​កម្មវិធី​ថ្មី។

កាល​ពី​ថ្ងៃ​ទី​២០​ខែ​ឧសភា​កន្លង​ទៅ​នេះ តារា​សម្ដែង​ស្រី​ជើង​ចាស់​ចិន Zhao Wei បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​សន្និសីទ​កាសែត បង្ហាញ​រឿង​ភាគ "Anyone wants to meet you” ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ ខុស​ពី​សព្វ​មួយ​ដង ដែល​អ្នក​ម្ដាយ​កូន​២​តែង​បង្ហាញ​ខ្លួន​ក្នុង​នាម​ជា​តារា​សម្ដែង​នោះ លើក​នេះ​នាង​មាន​តួនាទី​ជា​ផលិតករ​វិញ។

ស្ថិត​ក្នុង​ឈុត​សំលៀកបំពាក់​ខ្មៅ រំលេច​ដោយ​ខោ​ខ្លី​បង្អួត​ជើង​ស​ខ្ចី​ដូច​បណ្ដូល​ចេក​នោះ ស្រី​ស្អាត​កើត​ឆ្នាំ​១៩៧៦​ត្រូវ​បាន​គេ​សរសើរ​ថា ក្មេង​ជាង​អាយុ​៤២​ឆ្នាំ​របស់​ខ្លួន។ នៅ​ក្នុង​កម្មវិធី​នេះ​ដែរ នៅ​ពេល​ត្រូវ​សួរ​ពី​គម្រោង​ភាពយន្ត​របស់​ខ្លួន​ផ្ទាល់ តួ​រឿង "ព្រះនាងយេយេ" បង្ហើប​ថា​នឹង​មាន​ដំណឹង​ល្អ​សម្រាប់​អ្នក​គាំទ្រ​នៅ​ចុង​ឆ្នាំ​នេះ៕

ប្រភព៖ ngoisao ប្រែសម្រួល៖ Caramel