អាហារ​ទាំង​ ៣​ ពេល​ងាយចម្អិន សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់​ និង​សុខភាព​ល្អ​

  • 2018-05-23 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ញ៉ាំ​អាហារ​​​ឲ្យ​បាន​ទៀង​ទាត់​គ្រប់ ៣ ​ពេល​​ពិត​ជា​សំខាន់​ខ្លាំង​ណាស់​​ សម្រាប់​សុខភាព​ និង​រាង​កាយ ទោះ​បី​ជា​អ្នក​ចង់​សម្រក​ទម្ងន់​ក៏​ដោយ ក៏​មិន​ត្រូវ​ទុក​ឲ្យ​ពោះ​នៅ​ទទេ​ដែរ។ បើ​អ្នក​ចេះ​ជ្រើស​រើស​របបអាហារ​បាន​ត្រឹម​ត្រូវ នោះ​អ្នក​នឹង​មិន​អាច​ឡើង​ទម្ងន់​ផ្តេសផ្តេស​​ទេ។ ខាង​ក្រោម​នេះ​ សុទ្ធសឹងតែ ជា​​អាហារ​ដែល​សម្បូរ​​ទៅ​ដោយ​វីតាមីន​ និង​មាន​កម្រិត​កាឡូរី​ទាប មិន​បណ្តាល​ឲ្យ​ធាត់​ និងអាច​ថែរក្សា​រាង​បាន​យ៉ាង​ល្អ ហើយរៀប​ចំ​ ៣ ពេល​​ស្រាប់​​ រួម​ទាំង​អាហារ​សម្រន់​ផង​ដែរ ទុក​ញ៉ាំ​នៅ​កន្លែង​ធ្វើការ​​ក៏បាន នៅ​សាលា​ក៏​​បាន។

១#

- ពេលព្រឹក៖ ពង​មាន់ស្ងោរពីរគ្រាប់ អាហារកញ្ខប់រស់ជាតិសូកូឡា និងពោត ទឹកដោះគោ​គ្មានជាតិផ្អែម

- ពេលថ្ងៃ៖ សាច់​ទ្រូងមាន់​ស្ងោរ បាយ​​​អង្ករផ្កាម្លិះ និងសម្រូប សណ្តែក​បារាំង ម្ទេសហាវ៉ៃ

- ពេលល្ងាច៖ សាច់ក្រកTurkey ដំឡូងបារាំងបំពង ដើម​ស្ពៃ ត្រសក់ ទឹក​ជ្រលក់ ឬ​ទឹក​ Mustard

- អាហារសម្រន់៖ ចេក គ្រាប់ល្ពៅ គ្រាប់អាល់ម៉ុន និងគ្រាប់សូកូឡា នំកញ្ចប់​ដែល​សម្បូរទៅដោយប្រូតេអ៉ីន

២#

- ពេលព្រឹក៖ សាច់ជ្រូកពីរបន្ទះ (សាច់ចំឡក) ដុំ​គ្រាប់ធញ្ញជាតិ ពងទាស្ងោរ

- ពេលថ្ងៃ៖ ប្រហិតមូល សណ្ដែក​គួរស្ងោរ បាយចំហុយ (ថែមរសជាតិដោយក្រូចឆ្មា និង​ថែមពណ៌​ដោយល្មៀត)

- ពេលល្ងាច៖ សាច់មាន់ បន្លែគ្រប់មុខ ទឹកជ្រលក់ និង​ក្រូច

- អាហារសម្រន់៖ សូកូឡាពីរដុំ បន្លែ និងទឹកជ្រលក់ នំកញ្ចប់​ដែល​សម្បូរទៅដោយប្រូតេអ៉ីន

៣#

- ពេលព្រឹក៖ ពងទាពីរគ្រាប់ នំផេកខេកធ្វើពីស្រូវសំឡី និង​ផ្លែប្លូប័ររី ទឹកឃ្មុំ

- ពេលថ្ងៃ៖ ដុំសាច់មាន់ បាយអង្ករសម្រូប ដើមស្ពៃ សណ្តែក​​បារាំង

- ពេលល្ងាច៖ ស្ពៃក្តោបក្រហម និងការ៉ុត ម្ទេសហាវ៉ៃលឿង​ និងក្រហម Tacos

- អាហារសម្រន់៖ ចេក គ្រាប់​សណ្តែកដី នំមាន​ជាតិ​ស្ករតិច

៤#

- ពេលព្រឹក៖ ពងទាពីរគ្រាប់ ទឹកឃ្មុំ នំពុម្ពធ្វើពីស្រូវសំឡី

- ពេលថ្ងៃ៖ មាន់ដុត បាយផ្កាម្លិះ សណ្តែក​គួរ​ស្ងោរ

- ពេលល្ងាច៖ ប្រហិតមូល សណ្តែកបារាំង ម្ទេសហាវ៉ៃ ការ៉ុត​ឈូសជាសរសៃ មី​សរសៃធំ

- អាហារសម្រន់៖ ប៉ោម គ្រាប់ល្ពៅ នំមាន​ជាតិ​ស្ករតិច

៥#

- ពេលព្រឹក៖ ពងទាពីរគ្រាប់ ម្ទេសហាវ៉ៃ នំបុ័ង​ស្រូវសំឡី ទឹកប៉េងប៉ោះ

- ពេលថ្ងៃ៖ សាច់ជ្រូក​អាំង(ដំជាសរសៃ) ទំពាំងបារាំង នំប៉ោងស្រូវសំឡី

- ពេលល្ងាច៖ ម្ទេសហាវ៉ៃ បង្គារ បាយផ្កាម្លិះ

- អាហារសម្រន់៖ ក្រូច បន្លែ នំមាន​ជាតិ​ស្ករតិច

៦#

- ពេលព្រឹក៖ ពងទាពីរគ្រាប់ ម្ទេសហាវ៉ៃ​ នំផេនខេក

- ពេលថ្ងៃ៖ ប្រហិតមូល ល្ពៅចំហុយ ទំពាំងបារាំង

- ពេលល្ងាច៖ បាយអង្ករផ្កាម្លិះ មាន់ចំហុយទឹកជ្រលក់ សណ្តែកគួរស្ងោរ

- អាហារសម្រន់៖ សណ្តែកដី នំកញ្ចប់ប្រូតេអ៉ីន

៧#

- ពេលព្រឹក៖ ពងទាចៀនជាមួយបន្លែ នំប័ុងស្រូចសំឡី

- ពេលថ្ងៃ៖ ភ្លៅមាន់ ត្រសក់ ដំឡូង​​ក្រហម​បំពង

- ពេលល្ងាច៖ ដើមស្ពៃ កូនប៉េងប៉ោះ ប្រហិតសាច់ត្រី បាយ

- អាហារសម្រន់៖ ចេក សណ្តែកដី នំកញ្ចប់ប្រូតេអ៉ីន

បើ​អ្នកអាច​បរិផភោគ​អាហារ​ណាដែល​មាន​ជាតិខ្លាញ់ និងជាតិ​ស្ករ​តិច នោះ​កាឡូរី​​នឹង​ថយចុះ មិន​ធ្វើ​ឲ្យធាត់ គួបផ្សំជាមួយការហាត់ប្រាណ អ្នក​នឹង​ឃើញលទ្ធផលកាន់តែលឿន។

ចុចអានបន្ត៖

អត្ថបទ៖ ដេត ឈុនអ៉ី